តារាចម្រៀង​ស្រី​កូរ៉េ​ដេកស្លាប់​នៅក្នុង​ផ្ទះ​យ៉ាង​អាថ៌កំបាំង

សិល្បៈកម្សាន្ត
0
397
​កាលពីពេល​ថ្មីៗ​នេះ តារា K-POP មួយរូប​ដែលជា​អតីត​សមាជិក​នៃ​ក្រុម​ចម្រៀង​ល្បី Kara ត្រូវបាន​ប៉ូលិស​កូរ៉េខាងត្បូង​រកឃើញ ដេកស្លាប់​នៅក្នុង​ផ្ទះ​របស់​នាង​នៅ​ថ្ងៃអាទិត្យ​នេះ ។ នេះ​បើតាម​ការចេញផ្សាយ​នៅមុននេះ​បន្តិច​ដោយសារ​ព័ត៌មាន CNA នា​យប់​ថ្ងៃអាទិត្យ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ ​បើ​យោងតាម​របាយការណ៍​ប៉ូលិស​បាន​ជួប​សាក្សី ម្នាក់​បានឃើញ​តារា​ស្រី​អាយុ ២៨ ឆ្នាំ​រូបនេះ​ស្លាប់​នៅផ្ទះ​របស់​នាង​នៅ​ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល ហើយ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​។​ ​មូលហេតុ​នៃ​ការស្លាប់​នៅ​មិនទាន់​ដឹង​ទេ​។ ប៉ូលិស​បាន​បដិសេធ​មិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​នោះទេ​។​ ​នាង​ហា​រ៉ា បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៨ ក្នុងនាម​ជា​សមាជិក​ក្រុម​ចម្រៀង​ស្រី Kara ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ជប៉ុន​និង​ប្រទេស​អាស៊ី​ដទៃទៀត​។​ ​ក្រោយមក នាង​បានធ្វើការ​ជា​អ្នកចម្រៀង​ទោល ហើយ​បាន​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ជាច្រើន​។ កាលពី​ខែឧសភា នាង​បាន​សន្លប់​នៅផ្ទះ​របស់​នាង​ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ ​នាង​ហា​រ៉ា ក៏​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​ផងដែរ​ថា ធ្លាប់​ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួនឯង​កាលពី ០៦​ខែ​មុន ហើយ​រយៈពេល​ពីរ​សប្តាហ៍​កន្លងទៅនេះ នាង​បានរៀបចំ​កម្មវិធី​តន្ត្រី​ទេសចរ​មួយ ដើម្បី​អបអរ​ការ​ត្រឡប់​ចូល​សិល្បៈ​វិញ​ថែម​ទៀតផង​។ កាលពី​ខែតុលា កន្លងទៅ​ថ្មីៗ​នេះ តារាចម្រៀង និង​សម្តែង​ដ៏​ល្បី​គឺ​នាង Sulli បានធ្វើ​អត្តឃាត​ដោយសារ​ជំងឺផ្លូវចិត្ត​ក្នុង​វ័យ ២៥​ឆ្នាំ ដែល​បានធ្វើ​ឲ្យ​កក្រើក​ពិភព​សិល្បៈ​នៅ​កូរ៉េខាងត្បូង​យ៉ាងខ្លាំង ៕