តារា​សម្តែង​ស្រី Elaine Yiu​បដិសេធន៍​ថា ស្ត្រី​នៅក្នុង​វីដេអូ​លើ​គ្រែ មិនមែនជា​រូបនាង​នោះទេ​

សិល្បៈកម្សាន្ត
0
356
​ចាប់តាំងពី​រូបថត​លើ​គ្រែ​របស់​នាង Elaine Yiu ដែលជា​តារា​សម្តែង​ដ៏​ល្បី​ម្នាក់​របស់​ហុងកុង និង​អតីត​មិត្ត​ប្រុស Raymond Young បាន​សាយភាយ​ពេញ​អ៊ី​ន​ធឺ​ណេ​ត​រួចមក តារា​សម្តែង​ស្រី​ម្នាក់នេះ បាន​ប្រឈម​នឹង​ការចោទប្រកាន់ថា នាង​គឺជា​ស្រី​ផិត​ប្តី​។​ ​ថ្វីត្បិតតែ​នាង​បាន​បញ្ជាក់ថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក Raymond នៅពេលនោះ​នាង​នៅ​លីវ​យ៉ាងណាក្តី ក៏​នាង Elaine ពិតជា​មិនអាច​ដកខ្លួន​ចេញពី​រឿងអាស្រូវ​ដ៏​អាក្រក់​មួយ​នេះ​បានដែរ​។​ ​នៅក្នុង​វីដេអូ​លើ​គ្រែ​រយៈពេល​៥​នាទី ដែល​បាន​បែកធ្លាយ​តាម​អន​ឡាញ​កាលពីពេល​ថ្មីៗ​នេះ គេ​ឃើញ​ស្ត្រី​ម្នាក់​នៅក្នុង​វីដេអូ​គ្លី​ប​នេះ ដូចគ្នា​បេះបិទ​នឹង​នាង Elaine ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយពី​វីដេអូ​មួយ​នេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង​ឆាប់រហ័ស​នោះ ក្រុម​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត បានចេញ​មុខ​ជួយ​ការពារ​នាង Elaine ដោយ​ពួកគេ​បាន​និយាយថា វីដេអូ​មួយ​នេះ មាន​តាំងពី​ច្រើន​ឆ្នាំ​មកហើយ​។ ពួកគេ​អះអាងថា មុខមាត់​ស្រដៀង​គ្នា​រវាង​ស្ត្រី​ក្នុង​វីដេអូ និង​នាង Elaine គ្រាន់តែ​រឿង​ចៃដន្យ​ប៉ុណ្ណោះ​។​ ​ដោយ​ប្រកែក​ថា ស្ត្រី​នៅក្នុង​វីដេអូ​មិនមែន​ជាង​រូបនាង​នោះ នាង Elaine បាន​បញ្ជាក់ថា នាង​បាន​ឆ្លើយតប​នូវ​អ្វីដែល​នាង​គួរ​ឆ្លើយតប​អស់ហើយ មនុស្ស​នៅក្នុង​វីដេអូ​នេះ មិនមែនជា​នាង​នោះទេ​។ អរគុណ​អ្នក​រាល់គ្នា​ដែល​ជួយ​ខ្វាយខ្វល់​។ ​នាង​បន្តថា នាង​សង្ឃឹមថា ក្រុម​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត លែង​ចែករំលែក​វីដេអូ​មួយ​នេះ​តាម​អន​ឡាញ​តទៅទៀត ពីព្រោះថា មនុស្ស​នៅក្នុង​វីដេអូ មិនមែនជា​រូបនាង​នោះទេ​។ នាង​សង្ឃឹមថា អ្នក​រាល់គ្នា នឹង​បញ្ឈប់​ចែករំលែក​វា ហើយ​ការពារ​មនុស្ស​នៅក្នុង​វីដេអូ​នេះ​។ នាង​សង្ឃឹម​ផងដែរ​ថា សារព័ត៌មាន នឹង​ចុះផ្សាយ​ព័ត៌មាន​វិជ្ជមាន​ជាង​នេះ និង​ផ្សាយ​ព័ត៌មាន​ណា​ដែល​ផ្តល់​ផល​ល្អ​ដល់​អ្នក​រាល់គ្នា​ជំនួស​វិញ​៕​