លោក​ត្រាំ​គម្រាម​កាត់បន្ថយ​ការចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​អង់គ្លេស បើសិន​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ហួ​វ៉េ​បង្កើត​បណ្តាញ​ហ្វា​យ​ជី​

ព្រឹត្តិការណ៍ថ្មីៗ
0
260
​យោងតាម​សារព័ត៌មាន Financial Times នៅ​ថ្ងៃទី​៣១ ឧសភា​នេះ​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ ណ​ល​ត្រាំ​នឹង​គម្រាម​កម្រិត​លើ​ការចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​អង់គ្លេស បើសិន​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ហួ​វ៉េ​បង្កើត​បណ្តាញ​ហ្វា​យ​ជី​ក្នុងប្រទេស​នេះ​។ សារ​បែបនេះ​នឹងត្រូវ​ធ្វើឡើង​ក្នុងកំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​ឡុង នា​សប្តាហ៍​ក្រោយ​។​ ​មន្ត្រី​អង់គ្លេស និង​មន្ត្រី​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រធានាធិបតី​អាមេរិក​បានសម្រេច​ចិត្ត​លើកឡើង​ពី​បញ្ហា​នេះ ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល​បី​ថ្ងៃ​របស់លោក​ទៅកាន់​ចក្រភព​អង់គ្លេស បន្ទាប់ពី​កិច្ចប្រឹងប្រែង​របស់លោក​ក្នុងការ​បញ្ចុះបញ្ចូល​មន្ត្រី​មួយចំនួន នៅក្នុង​ចក្រភព​អង់គ្លេស ដើម្បី​រារាំង​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ចិន​។​ ​រដ្ឋបាល​លោក​ត្រាំ​កំពុង​ចាត់វិធានការ​ហាមឃាត់​លើ​សម្ភារៈ​ក្រុមហ៊ុន​ហួ​វ៉េ​ពី​បណ្តាញ 5G ហើយក៏​កំពុងតែ​ជម្រុញ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​ឲ្យ​ធ្វើ​ដូច្នេះ​ផងដែរ ដោយ​លោក​បាន​ព្រមាន​ថា វា​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ទីក្រុង​ប៉េកាំង ក្នុងការ​លួច​យកការណ៍​សម្ងាត់​។​ ​ចំណុច​នេះ គឺជា​ចំណុចរសើប​មួយ​រវាង​លោក​ត្រាំ និង​លោកស្រី​មេ ដោយសារតែ​ថ្មីៗ​នេះ​ចក្រភព​អង់គ្លេស​កំពុងតែ​បោះជំហាន​ទៅមុខ​ជាមួយនឹង​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ហួ​វ៉េ​ដេញថ្លៃ​លើ​បណ្តាញ​ទូរ​សព្ទ​ចល័ត​ជំនាន់​ក្រោយ​របស់​អង់គ្លេស​។ មន្ត្រី​សេត​វិមាន​មួយរូប​និយាយថា បញ្ហា​ហួ​វ៉េ​នឹងត្រូវ​លើក​ជា​រៀប​វីរៈ​។​ ​មន្ត្រី​និយាយថា «​លោក​ប្រធានាធិបតី​កំពុង​ត្រៀមខ្លួន​លើកឡើង​ម្តង​ទៀតថា ការជាប់​ពាក់ព័ន្ធ​របស់​ចិន​លើ​បណ្តាញ 5G អាច​បង្ក​ការ​ប្រជែង​ដ៏​ខ្លាំងក្លា​ដល់​កិច្ចសហប្រតិបត្តិការ​ស៊ើប​ការសម្ងាត់​រួម​របស់​អង់គ្លេស និង​សហរដ្ឋអាមេរិក​»​។​ ​ការហាម​ប្រាម​បន្ថយ​ការចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​អង់គ្លេស លេចឡើង​ខណៈដែល​សហ​រដ្ឋ​អាមេរិក និង​ចិន​កំពុង​កាច់​ដៃ​គ្នា​លើ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ទះកំភ្លៀង និង​គៀ​បក ចិន​ឲ្យ​កាន់តែខ្លាំង​។ សូមបញ្ជាក់ថា ក្រុមហ៊ុន​ហួ​វ៉េ​ចិន​កំពុង​រង​ការគៀបសង្កត់​យ៉ាង​ធ្ងន់​ក ពី​សំណាក់​សហរដ្ឋអាមេរិក បន្ទាប់ពី​ក្រុមហ៊ុន​នោះ​ហ៊ាន​ល្មើស​លើ​ទណ្ឌកម្ម​របស់​ស​ហ​រដ្ឋ​អាមេរិក​៕​