ក្រុម​ពី​ឡុ​ត​កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បាន​ពើបប្រទះ​ជាមួយ​ថាសហោះ​អំឡុងពេល​ហោះហើរ​ហ្វឹកហាត់​

ព្រឹត្តិការណ៍ថ្មីៗ
0
274
​ឯកសារ​ស្រាវជ្រាវ​ថ្មី​ដែល​បានចេញ​ផ្សាយ​កាលពី​កន្លងទៅ វីដេអូ​ដែល​ថត​បាន​ដោយ​ក្រុម​ពី​ឡុ​ត​កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក ឃើញ​វត្ថុ​គ្មាន​អត្តសញ្ញាណ​មួយ ដែល​អាចជា “​ថាសហោះ​”​។​ ​ការ​ពើបប្រទះ​មិនអាច​ពន្យល់បាន​នេះ ដែល​បាន​កើតឡើង​អំឡុងពេល​ហោះហើរ​ហ្វឹកហាត់ ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៥ មិន​ត្រឹមតែ​អង្កេត​ដោយ​ពី​ឡុ​ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ត្រូវបាន​កត់ត្រា​នៅក្នុង​វីដេអូ ហើយ​និង​ចាប់​ជាប់​ក្នុង​ប្រព​ន្ធ័​រ៉ា​ដា ផងដែរ​។​ ​នៅ​ចំណុច​ខ្លះ វត្ថុ​គ្មាន​អត្តសញ្ញាណ​ទាំងនេះ ត្រូវបាន​អង្កេត ពេល​វា​ហោះហើរ​ក្នុង​ល្បឿន​លឿន​បំផុត លើ​រយៈកម្ពស់​៣​ម៉ឺន​ហ្វ៊ូ​ត ដោយ​គ្មាន​មធ្យោបាយ​ធ្វើ​ឲ្យ​វា​ហោះ​ទៅមុខ​នោះទេ​។​ ​ពី​ឡុ​ត​សរុប​ចំនួន​៦​នាក់ ដែល​បាន​ចុះចត​នៅលើ​នាវាចម្បាំង U.S.S. Theodore Roosevelt បាន​រាយការណ៍​ថា ពួកគេ​បាន​ជួប​ហេតុការណ៍​នេះ​ដូចៗ​គ្នា​។​ ​លោក​វរៈសេនីយ៍ឯក Danny Accoin ដែល​ស្ថិតនៅ​ក្នុងចំណោម​ពី​ឡុ​ត​ដែល​បាន​ប្រទះឃើញ​វត្ថុ​គ្មាន​អត្តសញ្ញាណ​ទាំងនេះ បាន​និយាយថា វា​គ្មាន​ស្លាប​នោះទេ គ្មាន​កន្ទុយ​នោះទេ ហើយក៏​គ្មាន​រោម​នោះទេ​។​ ​វា​ទំនងជា​បានដឹង​ពី​វត្តមាន​របស់​ពួកយើង ដោយសារតែ​វា​ធ្វើ​ចលនា​ជុំវិញ​ពួកយើង​។​ ​សូមបញ្ជាក់ថា ឯកសារ​ស្រាវជ្រាវ​ដែល​បាន​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍ History Channel ក៏​រួមមាន​ទាំង​បទសម្ភាសន៍​ជាមួយនឹង​ពី​ឡុ​ត​ដែល​បាន​ពើបប្រទះ ហើយ​និង​វីដេអូ​គ្លី​ប​ស្តីពី​វត្ថុ​គ្មាន​អត្តសញ្ញាណ​ទាំងនោះ​ផងដែរ​៕​