តារា​សម្តែង​ស្រី​ឥណ្ឌា Priyanka Chopra ចង់​ឲ្យ​ស្វាមី Nick Jonas ឡើង​ដណ្តើម​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​

សិល្បៈកម្សាន្ត
0
347
​លោក​Nick Jonas ដែលជា​តារា​សម្តែង និង​ចម្រៀង​ដ៏​ល្បី​ម្នាក់​របស់​អាមេរិក អាច​នឹង​ឡើង​ដណ្តើម​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នាពេល​ខាងមុខនេះ ក្រោយ​ពេលដែល​ភរិយា និង​ជា​តារា​សម្តែង​ស្រី​ដ៏​ល្បី​របស់​ឥណ្ឌា នាង Priyanka Chopra​បានប្រកាស​ឲ្យ​ដឹងថា នាង​នឹង​ជំរុញ​លើកទឹកចិត្ត​ស្វាមី​របស់​នាង ឲ្យ​ពិចារណា​លើ​ការ​ប្រឡូក​ចូល​វិស័យ​នយោបាយ​មួយ​នេះ​។​ ​នៅក្នុង​បទសម្ភាសន៍​មួយ នាង Chopra បាន​និយាយថា នាង​ពេញចិត្ត​ឲ្យ​តារាចម្រៀង​ក្នុង​ក្រុម “Sucker”​ម្នាក់នេះ ប្រឡូក​ចូល​ឆាកនយោបាយ ពេលដែល​លោក​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​នោះ​។​ ​នាង​បាន​និយាយប្រាប់​កាសែត​អង់គ្លេស The Sunday Times ថា “​ខ្ញុំ​ចង់​ឲ្យ​លោក Nick​ដណ្តើម​តំណែង​ប្រធានាធិបតី​”​។ នាង​មិន​ចូលចិត្ត​រឿង​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ ប៉ុន្តែ​នាង​ដឹង​ច្បាស់​ថា យើង​ទាំង​២​នាក់ ពិតជា​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​មែន​។​ ​នាង Chopra បាន​បន្តថា នាង​ខ្លួនឯង​ផ្ទាល់​ក៏​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដែរ​។ នាង​មិនដែល​និយាយថា​ទេ ម្តងណា​ឡើយ​។​ ​នាង​បាន​ទទួលស្គាល់ថា នាង​បាន​ព្យាយាម​ប្រឡូក​ចូល​ឆាកនយោបាយ​ពេញ​មួយជីវិត​របស់​នាង វា​គឺជា​រឿង​ល្អ​ខ្លាំងណាស់ ក្នុងការ​គិតគូរ​រឿង​នយោបាយ​នាពេល​សព្វថ្ងៃនេះ​។​ ​ពាក់ព័ន្ធ​នឹង​អំណះអំណាង​របស់​នាង Chopra នេះដែរ បានធ្វើ​ឲ្យ​មានការ​ចោទសួរ​ថា​តើ លោក Nick Jonas នឹង​ឡើងឈរ​ឈ្មោះ​ឬ ដើម្បី​ប្រកួតប្រជែង​ជាមួយ​តារាចម្រៀង​រ៉េ​ប Kanye West នៅ​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ឆ្នាំ​២០២០​នាពេល​ខាងមុខនេះ​? សាក​គិត​មៃ​មើល​! បើសិនជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក គឺជា​គូស្នេហ៍​តារា​វិញ តើ​វា​នឹង​អស្ចារ្យ​បែបណា​ទៅវិញ​?​