នាង HyunA តារាចម្រៀង​កូរ៉េខាងត្បូង ចង់​ល្បី​ត្រូវ​ហ៊ាន​លះបង់

សិល្បៈកម្សាន្ត
0
453
​នាង HyunA ត្រូវបាន​មហាជន​ស្គាល់​ថា​ជា​កំពូល​តារាចម្រៀង ដែលមាន​ក្បាច់​រាំ​ស៊ិ​ច​ស៊ី ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ដោយសារ​ការ​ហ៊ាន​ស្លៀកពាក់ បញ្ចេញ​សាច់​ខ្លាំង ស្ទើរតែ​ចេញ​កេរ្តិ៍​ម៉ែ​ចែក​ឲ្យ រហូតដល់​ពេលខ្លះ អាចធ្វើ​ឲ្យ​បុរសៗ​ភ្លឹក​ដោយ​មិនដឹង​ខ្លួន ។​ ​ថ្មីៗ​នេះ​នៅលើ​លើ​បណ្តាញ​សង្គម អ្នកលេង​អ៊ីនធឺណិត​មួយចំនួន​បញ្ចេញមតិ​ថា នាង (HyunA) គួរតែ​ត្រូវ​ចាប់ខ្លួន​។ ពួក​អ្នកលេង​អ៊ីនធឺណិត​ខកចិត្ត​ចំពោះ​ជម្រើស​ឈុត​សម្លៀកបំពាក់​របស់​នាង នៅពេល​តារាចម្រៀង​កូរ៉េខាងត្បូង​រូបនេះ​ឡើង​សម្តែង​នៅ​មហោស្រព​តន្ត្រី​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាល​ពេល​កន្លងទៅនេះ ។​ ​នៅក្នុង​រូបភាព​ដែល​ត្រូវបាន​មហាជន​រិះគន់​នេះ នាង HyunA ពាក់អាវ​ទ្រនាប់​និង​ស្លៀកខោ​ខ្លី​ពណ៌​ផ្កាឈូក ដែលនាំឱ្យ​អ្នកលេង​អ៊ីនធឺណិត​ខ្លះ​ពណ៌នា​នាង​ថា “​ស្រី​ថោកទាប​” ដោយហេតុថា​នាង​សម្តែង​បែប​ត្រេកត្រអាល​រោលរាល​មិន​ខុសពី​តួកុន​សិច​ប៉ុន្មាន​នោះឡើយ ។ ​មហាជន​ជាច្រើន​បាន បន្ត​រិះគន់​ខ្លាំងៗ​ចំពោះ​អ្នកចម្រៀង​រូបនេះ​ថា​ជា​មនុស្ស​ចង់បាន​ការចាប់​អារម្មណ៍​ដោយ​មិន​ខ្វល់​ថា​ស្លៀក​សម្លៀកបំពាក់​ត្រេកត្រអាល​របស់​នាង​និង​ក្បាច់​រាំ​អាសអាភាស​របស់​នាង គឺ​មិន​សម​ធ្វើជា​អ្នកសិល្ប​: ។​ ​គួរ​បញ្ជាក់ដែរថា នេះ​មិនមែនជា​លើក​ទី​១​ឡើយ សម្រាប់​នាង HyunA ដែល​ត្រូវបាន​រង​ការរិះគន់​ពី​សំណាក់ មហាជន ដោយសារតែ​រាល់​បទ​ចម្រៀង​នីមួយ​របស់​នាង​គឺ យក​ភាព សិច​ស៊ី​ដើម្បី ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទ​ស្ស​និជ​ន​ទើប​នាង​អាច​ដើរ​មកដល់​ក្លាយជា super star ដូច​សព្វថ្ងៃនេះ ៕   ​