ឥណ្ឌា​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រា​ម៉ូ​ស ខណៈដែល​មាន​ភាព​តានតឹង​ជាមួយ​ប៉ា​គី​ស្ថាន​

ព្រឹត្តិការណ៍ថ្មីៗ
0
266
​ជាថ្មី​ម្តងទៀត ឥណ្ឌា​បានធ្វើការ​សាកល្បង​ប្រព័ន្ធ​អាវុធ​របស់ខ្លួន​។ កាលពី​ថ្ងៃ​អង្គារ គ្រាប់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​ប្រា​ម៉ូ​ស ត្រូវបានធ្វើ​ការសាកល្បង​ដោយ​កងកម្លាំង​ឥណ្ឌា​។ ការសាកល្បង​មី​ស៊ី​ល​ប្រា​ម៉ូ​ស​ចុងក្រោយបង្អស់ គឺជា​ផ្នែក​មួយ​នៃ​ការសាកល្បង​រយៈ​ចម្ងាយ​ដែល​ត្រូវបាន​ពង្រីក​ក្នុង​ចម្ងាយ​ប្រហែល ៤៥០​គីឡូម៉ែត្រ​។​ ​ការសាកល្បង​គ្រាប់​មី​ស៊ី​ល​ប្រា​ម៉ូ​ស​ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ​លើកទីមួយ​ត្រូវបាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ ២០១៧ ដោយ​ប្រើប្រាស់​នូវ​យាន​ស្វ័យប្រវត្តិ​ចល័ត ដែល​ត្រូវបាន​ដាក់ពង្រាយ​ក្នុង​គម្រោង​ពេញលេញ​។​ ​អង្គការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ការពារជាតិ​ឥណ្ឌា (DRDO) បាន​អះអាងថា កំណែទម្រង់​ផ្សេងទៀត​នៃ​មី​ស៊ី​ល​នេះ ដែល​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ ៨០០​គីឡូម៉ែត្រ កំពុង​ស្ថិតក្រោម​ការអភិវឌ្ឍ គ្រាប់​មី​ស៊ី​ល​នេះ​អាច​ត្រូវបាន​សាកល្បង​ក្នុង​រយៈពេល​មួយឆ្នាំ​។​ ​ចាប់តាំងពី​ការបោះឆ្នោត​សភា​ឥណ្ឌា​មក ឥណ្ឌា​បាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល BrahMos ដែលមាន​ល្បឿន​លឿន​ជាង​សម្លេង បន្ទាប់ពី​ប៉ា​គី​ស្ថាន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល Shaheen-II ។ ពីរ​ថ្ងៃ​ក្រោយមក ឥណ្ឌា​បានធ្វើ​តេស្ត​គ្រាប់បែក​បំពាក់​ក្បាល​គ្រាប់​ទម្ងន់ ៥០០​គីឡូក្រាម​នៅ​ជិត​ព្រំដែន​ប៉ា​គី​ស្ថាន​៕​