ការសិក្សាស្រាវជ្រាវថ្មី បានបន្ថែមជំនឿកាន់តែខ្លាំងឡើងលើទស្សនៈថា ឈាមមនុស្សក្មេង អាចធ្វើឲ្យមនុស្សចាស់មានសុខភាពល្អជាងមុន។
វាគឺជាទស្សនៈមួយស្ថិតនៅកណ្តាលការជជែកដេញដោលដ៏ក្តៅគគុកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រ កំពុងព្យាយាមកំណត់ថាតើវាសុក្រិត្យត្រឹមត្រូវក្នុងកម្រិតណាដែលថា ការបញ្ចូលឈាមឈាមមនុស្សក្មេងឲ្យមនុស្សចាស់ នឹងអាចបញ្ចៀសផុតពីជំងឺដ៏រ៉ាំរ៉ៃ និងធ្វើឲ្យសុខភាពរបស់ពួកគេកាន់តែល្អប្រសើរឡើងនោះ។
បច្ចុប្បន្នការសិក្សាថ្មីនេះត្រូវបានធ្វើឡើងដើម្បីឲ្យយល់កាន់តែច្បាស់ពីឥទ្ធិពលមួយនេះ ហើយក្រុមអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Stanford បានធ្វើការពិសោធន៍លើការការដាក់ឈាមកណ្តលក្មេង និងកណ្តុរចាស់ចូលទៅក្នុងកោសិការប្រសាទមនុស្ស។
រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឈាមពីកណ្តុរក្មេង ហាក់ដូចជាមានប្រសិទ្ធិភាពខ្លាំង ធ្វើឲ្យមានកំណើនលើរចនាសម្ព័ន្ធសំខាន់ៗជាច្រើន និងបង្កើតឲ្យមានតំណភ្ជាប់កោសិកាសរសៃប្រសាទកាន់តែច្រើនជាងមុន តែផ្ទុយទៅវិញ ឈាមកណ្តុរចាស់ អត់មានប្រសិទ្ធិភាពអ្វីទាល់តែសោះ។
ប្រូតេអ៊ីន២នៅក្នុងឈាមក្មេង គឺ THBS4 និង SPARCL1ត្រូវបានគេគិតថាឈរនៅពីក្រោយប្រសិទ្ធិភាព។
ស្របពេលដែលការរកឃើញនេះ មិនមែនមានន័យថា ការបញ្ចូលឈាមក្មេងចូលទៅក្នុងមនុស្ស នឹងធ្វើឲ្យល្អប្រសើរឡើងនូវសមត្ថភាពខួរក្បាលមនុស្សចាស់ក៏ដោយ ក៏ក្រុមអ្នកស្រាវជ្រាវ នៅតែមិនច្រានចោលចំពោះលទ្ធភាពធ្វើឲ្យមនុស្សចាស់មានសុខភាពល្អប្រសើរជាងមុននោះដែរ៕