បោះចោល​ទម្លាប់​៦​យ៉ាងនេះ​ភ្លាម​បើ​មិន​ចង់​ឡើង​ដូច​អ៊ូ​ក​-​អ៊ូ​ក​

សុខភាព
0
994
[wai id="5"]
​មិនមែន​អ្នក​គ្រប់គ្នា​សុទ្ធតែ​ក្រោក​ពី​គេង​មក​ស្រស់ស្រាយ​នោះទេ​។ មាន​អ្នកខ្លះ​មាន​អារម្មណ៍​តប់ប្រមល់ មិន​ស្រស់ស្រាយ មិន​ចង់​ធ្វើ​អ្វី​ទាំងអស់ ហើយក៏​មិនបាន​យកចិត្តទុកដាក់​លើ​ទម្លាប់​នៅពេល​ព្រឹក​ទេ​ព្រោះ​គិតថា​វា​មិនសូវ​សំខាន់​។ អ្នក​ប្រហែលជា​មិន​នឹកស្មាន​ទម្លាប់​ពេលព្រឹក​ក៏​អាច​ប៉ះពាល់​ការ​សម្រក​របស់​អ្នក​ដែរ​។ ហេតុនេះហើយ​ប្រសិនបើ​អ្នកមាន​ទម្លាប់​អាក្រក់​ទាំង​៦​នេះ​ដល់​ពេលដែល​ត្រូវ​កែ​ហើយ​៖


[wai id="7"]
១. មិន​ចង់​ត្រូវ​កម្តៅថ្ងៃ​ពេលព្រឹក​
​យោងទៅតាម​ការសិក្សារ​បស់ PLOS One ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ត្រូវ​កម្តៅ​ពេលព្រឹក​ហើយ​ព្យាយាម​បិទបាំង​កម្តៅថ្ងៃ​នោះ អ្នក​កំពុងតែ​បាត់បង់​ឱកាស​សម្រក​ទ​ម្ង​ន់​ដែល​កម្តៅ​ព្រះអាទិត្យ​ផ្តល់ឱ្យ​ហើយ​។ អ្នក​ដែល​ត្រូវ​កម្តៅ​ព្រះអាទិត្យ​នៅពេល​ព្រឹក​ច្រើន​តែមាន​កម្រិត​នៃ​ការឡើង​ទម្ងន់​ទាប​ជាង​អ្នក​ដែល​មិនសូវ​ត្រូវ​កម្តៅ​។ ការសិក្សា​ក៏បាន​ណែនាំ​ថា​អ្នក​គួរតែ​ត្រូវ​កម្តៅ​ព្រះអាទិត្យ​យ៉ាងហោចណាស់​ឱ្យបាន​២០​ទៅ​៣០​នាទី​នៅពេល​ព្រឹក​។​
ពាណិជ្ជកម្ម

២. ខ្លាច​ជញ្ជីង​
​ភាគច្រើន​អ្នក​ដែល​ឧស្សាហ៍​ឡើង​គីឡូ​គឺ​មិនសូវ​ជា​ចង់​ថ្លឹង​ទម្ងន់​ប៉ុន្មាន​ទេ​។ យូរៗ​ទើប​ថ្លឹង​ម្តង​ហើយក៏​ឡើង​ទម្ងន់​មិនគួរ​ឱ្យ​ជឿ​។ ការដែល​មិនសូវ​ថ្លឹង​ទម្ងន់​ក៏​ជា​មូលហេតុ​ធ្វើឱ្យ​ឡើង​គីឡូ​ដែរ ជាពិសេស​នៅពេល​ព្រឹក​។ មូលហេតុ​នោះ​គឺ​នៅពេលដែល​អ្នក​ឧស្សាហ៍​ថ្លឹង​ទម្ងន់​នោះ​អ្នកនឹង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​អ្នក​ក៏​អាច​ដឹងបាន​នៅពេលដែល​ឡើង​ទម្ងន់​តិចតួច​។ ពោលគឺ​មិន​ហួសពេល​នឹង​សម្រក​។​

៣. អត់​អាហារ​ពេលព្រឹក​
​អ្នក​សម្រក​ទម្ងន់​មួយចំនួនធំ​គិតថា​ការ​អត់​ញ៉ាំ​អាហារ​ពេលព្រឹក​គឺអាច​សម្រក​បាន​លឿន​ហើយ​មាន​ប្រសិទ្ធភាព​។ តែ​អ្នក​ទាំងនោះ​គិត​ខុស​ហើយ ថាមពល​គ្រប់យ៉ាង​គឺ​ពឹង​ផ្អែកលើ​អាហារ​ពេលព្រឹក​នៅពេល​អ្នក​ញ៉ាំ​អាហារ​ពេលព្រឹក​បាន​គ្រប់គ្រាន់​នោះ​អ្នក​អាច​បន្ថយ​ការ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​និង​យប់​បាន​។ ការដែល​អត់​អាហារ​ពេលព្រឹក​មានតែ​នាំឱ្យ​អ្នក​ឃ្លាន​ហើយ​ចង់​ញ៉ាំ​ពេញ​មួយថ្ងៃ​។​

៤. មិន​រៀប​គ្រែ​ពេល​ក្រោក​ពី​គេង​
​ការរៀបចំ​គ្រែ​ពេល​ភ្ញាក់​ពី​គេង​ក៏​អាចជួយ​អ្នក​ឱ្យ​សម្រក​ទម្ងន់​បានដែរ​។ ទោះ​ចង់​ឬ​មិន​ចង់​អ្នក​គួរតែ​រៀប​គ្រែ​គេង​ឱ្យបាន​ស្អាត​ព្រោះ​វា​អាចជួយ​ឱ្យ​គេង​បាន​ស្កប់ស្កល់​ហើយ​កាត់បន្ថយ​កម្រិត​នៃ​ការឡើង​ទម្ងន់​។ អ្នក​ក៏​អាច​រៀបចំ​គ្រែ​គេង​ហើយ​ហាត់ប្រាណ​បន្តិច​នៅពេល​ព្រឹក​។​

៥. ទម្លាប់​ទទួលទាន​កាហ្វេ​ច្រើនតែ​មិន​ទទួលទាន​ទឹក​គ្រប់គ្រាន់​
​ការដែល​ទទួលទាន​កាហ្វេ​ច្រើនជាង​ទទួលទាន​ទឹក​ទៀត​នោះ វា​អាចជា​ផល​អាក្រក់​ដល់​ទំហំ​ចង្កេះ​របស់​អ្នក​។ ក្នុង​រាងកាយ​មនុស្ស​ត្រូវការ​ជាតិ​ទឹក​ច្រើនជាង​អ្វី​ទាំងអស់​ជាពិសេស​នៅពេល​ព្រឹក​។ ទឹក​ជួយ​បញ្ចេញ​នូវ​ជាតិពុល​ទាំងឡាយ​ដែលមាន​ពេញ​មួយ​យប់​នៅពេលដែល​អ្នក​គេង​និង​ជំនួយ​ដល់​មេ​តា​ប៉ូលីស​។

៦. គេង​ទ្រមក់​
​ការ​គេង​ច្រើនពេក​មានតែ​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់ បើទោះបីជា​អ្នក​ព្យាយាម​សម្រក​ក៏ដោយ​។ រាងកាយ​អ្នក​មិនអាច​ដំណើរការ​បានល្អ​និង​ទៀងទាត់​។ ហើយ​ការ​គេង​តិចពេក​ក៏​អាច​នាំឱ្យ​ឡើង​ទម្ងន់​ដែរ​គឺ​អ្នក​មិនសូវ​បញ្ចេញ​សកម្មភាព​និង​អស់កម្លាំង​ដែលជា​ហេតុនាំឱ្យ​អ្នក​ឃ្លាន​ហើយ​ញ៉ាំ​ច្រើន​៕
[wai id="6"]