បន្ថែ ផ្លែឈើ គឺជា​អាហារ​ធម្មជាតិ​ដែល​រាងកាយ​ត្រូវការ ចុះបើ​របស់​ទាំងនោះ​ផ្ទុក​សារធាតុ​គី​មី​ហួសប្រមាណ តើ​សុខភាព​ទៅជា​យ៉ាងណា ?

សុខភាព
0
2013



[wai id="7"]
​បន្លែ​គឺជា​អាហារ​ធម្មជាតិ ដែលមាន​សារធាតុចិញ្ចឹម​ស្ទើរតែ​ទាំងអស់ ដែល​រាងកាយ​ត្រូវការ​ដើម្បី​ដំណើរការ​មុខងារ​ឲ្យ​បាន​ត្រឹមត្រូវ ។ វា​អាចបំពេញ​តម្រូវការ​អា​ហា​រូប​ត្ថ​ម្ភ​ទាំង​អស់នៃ​រាងកាយ​របស់​អ្នក​បានទេ ដូច្នេះ​វា​ជា​ការណ៍​សំខាន់​ក្នុងការ​បរិភោគ​បន្លែ​ឲ្យ​បាន​ច្រើន​មុខ​ក្នុង​របប​អាហារ​របស់​អ្នក ។ ប៉ុន្តែ​ប្រសិនបើ​បន្លែ​ដែល​បរិ​ភាគ​នោះ​មាន​ផ្ទុក​សារធាតុ​គីមី​ខ្ពស់​ហួសប្រមាណ តើ​អ្នក​បរិ​ភាគ​នឹង​ទៅជា​យ៉ាងណា ?

​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​មិនដឹងថា តើ​គួរ​ហូប​បន្លែ​ត្រី​សាច់​ណា ដែល​គ្មាន​ជាតិគីមី​នោះទេ តើ​ធ្វើ​ម៉េច​ទើប​គាត់​ដឹងថា បន្លែ​ត្រី​សាច់​ដែល​ដាក់លក់​នោះ​គ្មាន​ជាតិគីមី បើ​នៅតាម​ផ្សារ​ទូទៅ ឬក៏​ហាង​លក់​មួយចំនួនធំ​សុទ្ធតែ​ទិញ​បន្លែ​មាន​ជាតិគីមី​ដែរនោះ​?
​ដោយសារតែ​សារជាតិ​គីមី​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​កម្ចាត់​សត្វល្អិត ឬក៏​ឲ្យ​រុក្ខជាតិ​ឆាប់​ធំ​គឺមាន​កិ្ល​ន​ពុល​តែ ១ ថ្ងៃ ឬក៏ ២ ថ្ងៃ​តែ​ជាតិពុល​ដែល​នៅជាប់​នឹង​បន្លែ​មាន​រយៈពេល​វែង​អាច ២ សប្តាហ៍ ឬក៏​លើស​ហ្នឹង​ទៀត​។

​នៅពេលដែល​កសិករ​កា​ត់ប​ន្លែ ឬក៏​ផ្លែឈើ​មក​លក់​មុន​កាលកំណត់​សារជាតិ​គីមី​ដែល​ដាក់​លើ​បន្លែ​ត្រី​សាច់ និង​ចំណី​ខ្លះ​នោះ ឬក៏​ការប្រើ​សារធាតុ​គីមី​ដែល​ប្រើ​ឲ្យ​ទុក​បាន​យូរថ្ងៃ ឬក៏​មាន​សម្រស់​ល្អ​ទាក់ភ្នែក សុទ្ធតែជា​សារធាតុ​ដែលមាន​ដាក់​នៅលើ​ទីផ្សារ​គ្មាន​ក្លិន គ្មាន​ពណ៌ តែ​សុទ្ធ​មាន​កំហាប់​ពុល​ទាំងអស់​គ្រាន់តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ​ដូចជា បូរ៉ា​ក់ (Dried Borax) សារធាតុ​ដែល​គេ​ប្រើ​ច្រើនជាងគេ​នៅលើ​ទីផ្សារ​។​
​យ៉ាងណាមិញ​ថ្មីៗ​នេះ មាន​បន្លែ​ចំនួន​៦​មុខ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម ត្រូវបាន​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ បានធ្វើការ​ត្រួតពិនិត្យ​គុណភាព​មាន​ផ្ទុក​កាក សំណល់​ថ្នាំ សម្លាប់​សត្វល្អិត កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅ ។​
​ក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ដកយក​គំរូ​បន្លែ ២២ គំរូ រួមមាន​៖ ស្ពៃក្តោប ត្រសក់ ស្ពៃបូកគោ ត្រប់វែង ប៉េងប៉ោះ ផ្កា​ខាត់ណា ពោត​បារាំង ផ្កាស្នោ ក្រូចឆ្មារ ឃ្លោក ផ្លែ​ម្រះ ម្ទេស ត្រប់​ស្រួច ផ្លែ​ល្ពៅ ននោង សណ្តែកបារាំង ស្ទឹ​ក​ខ្ទឹម ម្ទេស​ប្លោក ផ្កា​គូឆាយ និង​ផ្កា​ឡៃ​ហៀ​ង ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​បន្លែ​រួមមាន​៖ ស្ពៃបូកគោ ផ្កា​ខាត់ណា ពោត​បារាំង ក្រូចឆ្មា​តូច ផ្កា​គូឆាយ និង​ផ្លែ​ល្ពៅ ដែលមាន​ផ្ទុក​សំណល់​ថ្នាំ​សំលាប់​សត្វល្អិត​។ បន្ទាប់មក​មន្ត្រី​សាខា​បានធ្វើ​កំណត់ហេតុ​ដកហូត​ដើម្បី​ធ្វើការ​កម្ទេច ចោល និង​បាន​ណែ​នាំឱ្យ​អាជីវករ​ខាងលើ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនាំ​ចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណា​ដែលមាន​ផ្ទុក​សារធាតុ​គីមី ហាមឃាត់​បន្តទៀត ។​
​ជា​ផលវិបាក​មួយ​ដល់​ប្រជាពលរដ្ឋ​ដោយសារតែ​ការទទួល​ទាន​ផ្លែឈើ បន្លែ ត្រី សាច់ និង​ម្ហូបអាហារ​ដែល​ធ្វើ​មិន​ស្អាត ឬក៏​ធ្វើ​ស្អាត​ហើយ តែ​ជាតិគីមី​ពិបាក​នឹង​បំបែក​នោះ​ធ្វើ​ពលរដ្ឋ​មាន​ជំងឺមិនឆ្លង និង​ជំងឺ​រ៉ាំរ៉ៃ​ចេះតែ​កើនឡើង​ច្រើនឡើងៗ​នៅក្នុង​ប្រទេស​ដូចជា ជំងឺមហារីក ជំងឺលើសឈាម ជំងឺ​លើស​ជាតិ​ស្ករ ឬ​ខ្លាញ់ ជំងឺថ្លើម ជំងឺ​បេះដូង ជំងឺ​ក្រពះ​ពោះវៀន ជំងឺ​សួត ជំងឺ​ទឹកនោមផ្អែម ជាដើម​។​

​បើ​យោងតាម សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​នៃ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង​មានប្រសាសន៍ថា ថ្នាំពុល​គីមី​ក្នុង​ដំណាំ​ជា​វុ​ធ​មុខ ពីរ​ក្នុង​វិស័យ​កសិកម្ម​។ ថ្នាំពុល​គីមី​បាន​ជួយ​ឱ្យ​ផលដំណាំ​របស់​កសិករ​ឆាប់​ទទួលបាន​ផល រក្សាបាន​ផលដំណាំ​បានយូរ ការពារ​បានការ​បំផ្លាញ​ពី​សត្វល្អិត​ចង្រៃ ជួយ​ឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​អាច​ផលិត​ផ្គត់ផ្គង់​ឆ្លើយតប​តាម​តម្រូវការ​ទាន់ពេល កាត់បន្ថយ​ជំងឺ​ក្នុង​ដំណាំ និង​ទទួលបាន​បរិមាណ​ច្រើន​។ តែ​យ៉ាងណា​សម្រាប់​ផលប៉ះពាល់​របស់​ថ្នាំ​គីមី​វិញ គឺ​បង្ក​ឱ្យ​សត្វ ល្អិត​ក្នុង​ដី​បាន​ងាប់​ដែល​បំផ្លាញ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ធម្មជាតិ​។ ដោយឡែក ប្រភពទឹក ដី ខ្យល់ សត្វ មនុស្ស ត្រូវ​រង​ផលប៉ះពាល់​ដល់​សុខភាព​និង​អាយុជីវិត​ផងដែរ​។​
​ជា​អនុសាសន៍ អ្នកជំនាញ​អំពាវនាវ​ឱ្យ​ប្រជាកសិករ​គប្បី​ត្រូវ​ប្រើប្រាស់​ជីសរីរាង្គ​ក្នុង​ដំណាំ បញ្ចៀស​ការប្រើប្រាស់ ថ្នាំពុល​គីមី​ដែល​គ្មាន​សុវត្ថិភាព ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។ កសិករ​ត្រូវ​ផលិត​អាហារ​ដែលមាន​សុវត្ថិភាព​ដល់​អ្នក​ហូប តាមរយៈ​ការកាត់បន្ថយ​ការប្រើ​ថ្នាំពុល​គីមី​ក្នុង​ដំណាំ និង​ដាំ​បែប សរីរាង្គ​ឬ​ប្រើ​ជីធម្មជាតិ​ឱ្យបាន​ច្រើ​។ រីឯ​អ្នកប្រើប្រាស់​ឬ​អ្នក​បរិភោគ​វិញ គួរ​ងាក​មក​ទទួលទាន បន្ថែ​ធម្មជាតិ ដែលមាន​ការ វ៉ិ​ច​ខ្ចា​ប់​ត្រឹមត្រូវ មានការ​ទទួលស្គាល់​ច្បាស់​បើទោះបី​មានតម្លៃ​ថ្លៃ​ជា​បន្ថែ​នាំចូល​បន្តិច​ក្តី​៕
[wai id="5"]