ឆក់​ទូរ​សព្ទ័​បានសម្រេច​ហើយ តែ​ចង្រៃ​អី ជាប់​ប្រព​ន្ធ័​Locationសមត្ថកិច្ច​ទៅ​ចាប់​ដល់ផ្ទះ

ព្រឹត្តិការណ៍ថ្មីៗ
0
316
​កំពង់ស្ពឺ​៖ នៅ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ មាន​ជនរងគ្រោះ​ជា​ជនជាតិ​ចិន ម្នាក់ បានមក​ដាក់ពាក្យ​បណ្តឹង នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ដែល ត្រូវ​ចោរ ឆក់​កាបូប យួរដៃ នៅមុខ ភោជនីយដ្ឋាន កំពង់ស្ពឺ ស្ថិតនៅ​ភូមិ​បុរី​កម្មករ សង្កាត់ ច្បារ មន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ ។​ ​ក្រោយពី​ទទួលបាន​បណ្តឹង​កម្លាំង អាវុធហត្ថ​ក្រុង​ច្បារមន បាន​ស្រាវជ្រាវ និង​បានកំណត់ មុខសញ្ញា ដោយ ប្រព័ន្ធ GPS តាម​ទូរ​សព្ទ័​ដៃ​ជនរងគ្រោះ ។​ ​ក្នុង កិច្ច ប្រតិបត្តិ នោះ កម្លាំង អាវុធហត្ថ​ក្រុង​ច្បារមន បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ នៅ ចំនុច ភូមិ ចំការ រ័ត្ន ឃុំ វ​ល្លិ៍​ស ស្រុក សំរោង ទង ខេត្ត កំពង់ស្ពឺ ជនសង្ស័យ​ឈ្មោះ ពៅ រ៉ូ​ត ភេទ ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ ជា​សិស្ស​សលា ទីលំនៅ បច្ចុប្បន្ន ភូមិ ថ្លុក​ឈេ​ី​ទាល សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​ ​ដោយ​កម្លាំង​បាន​ដកហូត​វត្ថុតាង​ជាក់ស្តែង​របស់​ជនរងគ្រោះ​មាន​ទូរស័ព្ទ ដៃ ម៉ាក iphone XR ពណ៌ ខ្មៅ ដែល​ជនសង្ស័យ​បាន​ឆក់យក ។​ ​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​បាន​បញ្ជូន មកកាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដើម្បី​អនុវត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​