​ស្លាប់​នឹង​របួស​ជាង​១០០​នាក់ ដោយសារតែ រថភ្លើង​បើក​ធ្លាក់​ផ្លូវ នៅ​បង់​ក្លា​ដេ​ស

ព្រឹត្តិការណ៍ថ្មីៗ
0
266
​ យ៉ាងហោចណាស់​មាន​មនុស្ស​យ៉ាងតិច​៥​នាក់ បាន​ស្លាប់ និង​ជាង​១០០​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​មាន​ហេតុការណ៍​រថភ្លើង ដឹក​អ្នកដំណើរ​ភ្លាត់​កង់ ចេញពី​ផ្លូវដែក បណ្ដាល​ឲ្យ​ធ្លាក់ចុះ​ពីលើ​ស្ពាន ស្ថិតនៅ​ភាគ​ខាងជើង ស្រុក Bangladeshi ខេត្ត Moulvibazar ប្រទេស​បង់​ក្លា​ដែ​ស​។​ ​សារព័ត៌មាន Daily Star បាន​ផ្សាយ នៅ​ថ្ងៃទី​២៤ ខែមិថុនា បាន​ដកស្រង់​សម្តី មន្ត្រី​ក្នុង​តំបន់ បាន​បញ្ជាក់ថា ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ មាន​ស្ត្រី​៣​នាក់ បាន​ស្លាប់ ។   ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត អាច​នឹង​កើនឡើង​ច្រើនជាង​នេះ ខណៈ​ការរុករក​សាកសព​កំពុង​បន្ដ​។ រថភ្លើង​មួយ​ដែល​ជួបនឹង​គ្រោះថ្នាក់​នេះ​ជា​របស់​ក្រុមហ៊ុន​អាយ​ស្ម័​យាន Upaban Express ចេញដំណើរ​ពី​ទីក្រុង Sylhet ឆ្ពោះទៅកាន់​ទីក្រុង Dhaka ហើយ​បាន​ធ្លាក់ចូល​ទៅក្នុង​ព្រែ​កមួយ កាលពី​រសៀល ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ខណៈ​ទូរថភ្លើង​២​ផ្សេងទៀត បាន​ធ្លាក់​ចេញពី​ផ្លូវដែក មក​កល់​នៅក្បែរ​ច្រាំង នៃ​ព្រែក​នោះ​។​ ក្រោយពេល​មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ខាងលើនេះ​មក គេ​ឃើញ​រថយន្ដ​សង្គ្រោះបន្ទាន់​ចំនួន​៥​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៣​គ្រឿង បាន​ទៅដល់​កន្លែងកើតហេតុ​។ បន្ទាប់មក ក្រុម​អ្នក​ជួយសង្គ្រោះ បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ នៅក្បែរនោះ​។​ ​ទោះជា​យ៉ាង រហូតមកដល់​ពេលនេះ ប៉ូលិស នៃ​ប្រទេស​បង់​ក្លា​ដែ​ស កំពុងតែ​ស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​ខាងលើនេះ ។ ប៉ុន្ដែ​ប្រភព​ខ្លះ​ថា រថភ្លើង​នោះបាន​ជួបនឹង​គ្រោះថ្នាក់ ដោយសារ​លទ្ធផល មកពី​ការផ្អាក​ចរាចរណ៍​ផ្លូវដែក រវាង​ពី​ទីក្រុង Sylhet ឆ្ពោះទៅកាន់​ស្រុក​ដទៃ​ផ្សេងៗ​ទៀត​៕