មក​ស្គាល់​តារា​ថៃ​៥​ដួង​ដែល​មានមុខ​ស្អាត​ជាងគេ​បំផុត​អំឡុង​ការស្ទង់មតិ​អន្តរជាតិ​

សិល្បៈកម្សាន្ត
0
692
​តារា​ថៃ​៥​ដួង​ខាងក្រោម​នេះ តែងតែ​ឈរលើ​តារាង​តារាង​តារា​មុខ​ស្អាត អំឡុង​ការស្ទង់មតិ​អន្តរជាតិ​៖ ១. នាង Lisa ​នាង Lisa គឺជា​តារាចម្រៀង និង​រាំ​ថៃ ហើយ​នាង​ក៏​ជា​សមាជិក​មួយរូប​ផងដែរ​នៅក្នុង​ក្រុម​តារាចម្រៀង​កូរ៉េ Blackpink ហើយ​អាយ​ដូ​ល​ក្នុង K-POP រូបនេះ តែងតែមាន​ឈ្មោះ​នៅលើ​តារាង​តារា​មុខ​ស្អាត​ជាងគេ​បំផុត អំឡុង​ការស្ទង់មតិ​អន្តរជាតិ​ជាច្រើនលើក​ច្រើនសារ​។​ ២. នាង Yaya Urassaya ​តារា​សម្តែង​រូបនេះ ល្បីល្បាញ​ខ្លាំងណាស់​ខាង​សម្រស់​ដ៏​ស្រស់ត្រកាល​របស់​នាង​។ នាង Yaya Urassaya បាន​ឈរឈ្មោះ​ជានិច្ច​រាល់​ការស្ទង់មតិ​លើ​រា​ជនី​សម្រស់​របស់​នាង​។​ ៣. នាង Mai Davika ​នាង Mai Davika គឺជា​តារា​សម្តែង​ស្រី​ថៃ​ម្នាក់ទៀត ដែល​តែងតែ​ឃើញ​នៅលើ​តារាង​តារា​មុខ​ស្អាត​នេះ​ផងដែរ​។​ ៤. លោក Mario Maurer ​ដោយសារតែ​រូបរាង​សង្ហា មុខ​ស្អាត​ពី​ធម្មជាតិ លោក Mario Maurer តែងតែ​ឈរឈ្មោះ​ជា​ញឹកញាប់​ដូចគ្នា លើ​តារាង​តារា​មុខ​ស្អាត​បំផុត​។​ ៥. លោក Nadech Kugimiya ​ដូចគ្នា​នឹង​មិត្តស្រី Yaya Urassaya របស់គាត់​ដែរ លោក Nadech Kugimiya តែងតែ​ឈរឈ្មោះ​នៅលើ​តារាង​បុរស​សង្ខា មុខ​ស្អាត​បំផុត អំឡុង​ការស្ទង់មតិ​អន្តរជាតិ​៕ ​