មនុស្ស​ស្រី​ពេល​មាន​ស្នេហា​ប្រុសៗ​អាច​មើល​ដឹង​តាមរយៈ​ក្រចកដៃ​

សិល្បៈកម្សាន្ត
0
1177
[wai id="5"]
​ភាគច្រើន​ធ្លាប់តែ​បាន​ឮថា ការសង្កេតមើល​ខ្សែ​ដែលមាន​នៅលើ​បាតដៃ អាច​ប្រាប់​ពី​អត្តចរិត​ផ្សេងៗ​គ្នា​របស់​មនុស្ស ប៉ុន្តែ​ពេលនេះ​សូម្បីតែ​ទម្រង់​ក្រចក​ក៏​អាច​បញ្ជាក់​យ៉ាងច្បាស់​ពី​អត្តចរិត​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ស្រី​ពេល​មាន​ស្នេហា​បានដែរ​។​

ពាណិជ្ជកម្ម

១. ក្រចក​មាន​រាង​មូល​ហើយ​ខ្លី​ល្មម​



​ទម្រង់​ក្រចក​ប្រភេទ​ទី​១​នេះ បង្ហាញថា​អ្នកជា​មនុស្ស​ស្រី​ដែលមាន​ភាព​រ៉ូ​មែន​ទិ​ក នៅក្នុង​រឿង​ស្នេហា គ្រាន់តែ​អារម្មណ៍​អ្នក​ឆាប់​មានការ​ប្រែប្រួល​តែប៉ុណ្ណោះ​។ មួយវិញទៀត​អ្នកជា​មនុស្ស​ស្រី​ដែលមាន​ភាព​ឯករាជ្យ​ខ្លាំង ម្ល៉ោះហើយ​បានជា​ពេលខ្លះ អ្នកមាន​ភាព​រឹងរូស​បន្តិច​។ ប្រសិនបើ​អ្នក​ជឿជាក់​លើ​អ្វីមួយ ទោះបី​អ្នកផ្សេង​ប្រឹង​និយាយ​យ៉ាងណា ក៏​អ្នក​មិន​ងាយ​ជឿ​ផ្តេសផ្តាស​ដែរ​។ មនុស្ស​ប្រុស​ដែល​អ្នក​ស្រលាញ់ គឺ​តម្រូវ​ឲ្យ​មានចិត្ត​ទូលាយ ចេះ​បត់បែន​តាម​កាលៈទេសៈ និង​ចេះ​គាំទ្រ​អ្នក​ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​ទៅមុខ​ទាំងអស់គ្នា​។​

២. ក្រចក​មាន​រាង​ស្រួច​ហើយ​វែង​



​បើសិនជា​អ្នកមាន​ក្រចក​បែបនេះ អ្នកជា​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ភាព​ស្អាតបាត ស៊ី​វិ​ល័យ និង​ក្លាហាន​។ អ្នក​នឹងមាន​បុរស​ដ៏​រឹងមាំ​និង​ចិត្តល្អ​ម្នាក់ ដែល​អាចយ​ល់ពី​អ្នក​បាន​យ៉ាងច្បាស់​ជាង​នរណា​ទាំងអស់ ហើយ​បុរស​ម្នាក់​នោះ ក៏​អាច​ឲ្យ​ស្មា​របស់គាត់ ដើម្បី​ឲ្យ​អ្នក​ផ្អែក​និង​ជាទី​ពឹង​អាស្រ័យ​ផងដែរ​។​

៣. ក្រចក​មាន​រាង​ជ្រុង​ហើយ​វែង​ល្មម​



​មនុស្ស​ស្រី​ដែលមាន​ក្រចក​បែបនេះ គឺជា​មនុស្ស​ស្រី​ដែលមាន​ភាពសាមញ្ញ ឧស្សាហ៍​ព្យាយាម មាន​របៀបរៀបរយ ទាំង​ផ្ទះសម្បែង​និង​គោលដៅ​ក្នុង​ជីវិត​។ សម្រាប់​រឿង​ស្នេហា​វិញ គឺ​តែមាន​ភាពនឹងន មាន​តុល្យភាព និង​ច្បាស់លាស់​បំផុត​។ នាង​នៅចាំ​គាំទ្រ​លើកទឹកចិត្ត​ជានិច្ច ចំពោះ​បុរស​ដែល​នាង​ស្រលាញ់​។ បើ​បានដាក់​ចិត្ត​ថា​ស្រលាញ់​ហើយ គឺ​មិន​ងាយ​ប្រែប្រួល​នោះទេ ថែមទាំង​អាច​ឋិតថេរ​បានយូរ​អង្វែង​ទៀតផង​៕