អតីត​គូ​ដណ្តើម​តារា​ប្រុស​កូរ៉េ Park Yoo-chun ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​

សិល្បៈកម្សាន្ត
0
442
​ ការកាត់ក្តី​ផ្តាច់​ព្រ័​ទ្រ សម្រាប់​ករណី​ប្រើប្រាស់​គ្រឿងញៀន​របស់​នាង Hwang Ha Na​ដែលជា​អតីត​គូ​ដណ្តឹង​របស់លោក Park Yoo-chun គឺជា​តារាង​សម្តែង​ប្រុស​កូរ៉េខាងត្បូង បានធ្វើ​ឡើង​នៅឯ​តុលាការ​ស្រុក Suwon District កាលពី​ថ្ងៃទី​១០ ខែកក្កដា កន្លងទៅ​។​ ​ក្រុម​រដ្ឋអាជ្ញា​បាន​បញ្ជាក់ថា ចុងចោទ បាន​ទិញ និង​ប្រើប្រាស់​គ្រឿងញៀន ប្រភេទ Philopon ជាច្រើនលើក​ច្រើនសារ ហើយ​យើង​សូម​ស្នើសុំ​ឲ្យ​តុលាការ​ឲ្យ​កាត់ទោស​នាង​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២.២០០.៥៦០​វ៉ុ​ន ស្មើនឹង​១.៨៦២​ដុល្លារ​។​ ​មេធាវី របស់​នាង Hwang Ha Na បានស្នើ​សុំ​កា​រស​ណ្តោះ​ប្រណី​ពី​ចៅក្រម ដោយ​លោក​អះអាងថា ដោយបាន​ឃាត់ខ្លួន​កាលពី​ខែ​មេ​ដា នាង​បាន​ស្នាក់​នៅក្នុង​មន្ទីរឃុំឃាំង​រយៈពេល​ជាង​៣​ខែ​មកហើយ ដើម្បី​សិក្សា​ពី​កំហុស​ខ្លួនឯង​។ យើង​សូម​ស្នើសុំ​ការកាត់ទោស​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឲ្យ​នាង​រស់នៅ​ដោយ​សុវត្ថិភាព​ជាមួយ​គ្រួសារ​របស់​នាង​។​​មេធាវី​របស់​នាង បាន​បន្តទៀតថា ថ្វីត្បិតតែ​មាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ វា​គួរតែ​ជា​រឿង​ផ្សេងគ្នា​រវាង​ការចោទប្រកាន់ និង​ការចងចាំ​របស់​នាង Hwang Ha Na ដោយសារតែ​នាង​បាន​សារភាព​ទោសកំហុស​របស់​នាង​អស់​ទៅហើយ​។​   ​ សូមបញ្ជាក់ថា នាង Hwang Ha Na ត្រូវបាន​ចោទ​ប្រក​នា់​ថា​បាន​ចាក់​ថ្នាំញៀន​ប្រភេទ Philopon ជាច្រើនលើក នៅផ្ទះ​របស់​នាង​ស្ថិតនៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ចន្លោះ​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០១៥ ខែកញ្ញា ឆ្នាំ​២០១៥ និង​ចន្លោះ​ខែ​កុ​ម្ភះ និង​ខែមីនា ឆ្នាំ​២០១៩ ជាមួយ​អតីត​មិត្ត​ប្រុស Park Yoochun ។​ ​ដោយឡែក នៅ​ការកាត់ទោស​របស់គាត់ លោក Park Yoochun ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១០​ខែ និង​ព្យួរទោស​២​ឆ្នាំ ក៏ដូចជា​ពិន័យ​ជា​ប្រាក់​១.៤​លាន​វ៉ុ​ន ស្មើនឹង​១.១៨២​ដុល្លារ​៕​