លី​តៅ​ហួ​ទម្លាយ​ការឈឺ​ចាប់ពី​មនុស្ស​ឃើញ​ប្រយោជន៍​ជាធំ ក្រោយ​ជួប​ឧប្បត្តិហេតុ​ជិះសេះ​នៅ​ប្រទេស​ថៃ​

សិល្បៈកម្សាន្ត
0
303
​តារា​សម្តែង​ហុងកុង Andy Lau (​លី​តៅ​ហួ​) បានដឹង​ច្បាស់​ថា ក្រុម​អ្នកវិនិយោគទុន​លើ​គម្រោង​របស់គាត់ មិនបាន​ខ្វាយខ្វល់​ពី​សុខភាព​របស់គាត់​នោះឡើយ​។​ ​អំឡុង​កម្មវិធី​ជជែក​កម្សាន្ត “A Date With Luyu” លោក​បានកត់សំគាល់​ឃើញ​ថា ប្រតិកម្ម​របស់​ពួកគេ​ចំពោះ​បញ្ហា​សុខភាព​ចុះខ្សោយ​របស់គាត់ គឺ​ខុសគ្នា​ស្រឡះ​នឹង​ការ​ខ្វាយខ្វល់​ពី​ក្រុម​អ្នកគាំទ្រ​របស់គាត់​។​ ​លោក​លី​តៅ​ហួ វ័យ​៥៧​ឆ្នាំ បាន​និយាយប្រាប់​ម្ចាស់​កម្មវិធី​ថា ក្រុម​វិនិយោគិន​ទាំងអស់នោះ ខ្វាយខ្វល់​ម្យ៉ាង​ប៉ុណ្ណោះ រឿង​ប្រមូល​លុយ​របស់​ពួកគេ​មកវិញ ហើយ​អ្នកខ្លះ​ថែមទាំង​និយាយប្រាប់​លោក​ថា ពួកគេ​មិន​ធ្លាប់​ដែល​គិត​ទាល់តែសោះ​ថា​គម្រោង​របស់គាត់ ត្រូវ​ខាត​លុយ​បែបនេះ​។​ ​គួរ​ឲ្យ​ដឹងថា លោក​លី​តៅ​ហួ បាន​បាត់​មុខ​ពី​សិ​ល្បះ​អស់​រយៈពេល​ជាច្រើន​ខែ ក្រោយ​ឧប្បត្តិហេតុ​ជិះសេះ​នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៧ អំឡុង​ពេលដែល​លោក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​។​ ​កាលពីពេល​ថ្មីៗ​នេះ លោក​បាន​លប់ចោល​កម្ម​វិធី​ប្រគុំ​តន្ត្រី​ជាច្រើនលើក​នៅ​ទីក្រុង​ហុងកុង ដោយសារតែ​លោក​ធ្លាក់ខ្លួន​ឈឺ និង​ចុះខ្សោយ​កម្លាំង ជាហេតុ​នាំ​ឲ្យ​ប្រគល់​ថ្លៃ​សំបុត្រ​ទៅវិញ និង​ខាត​បង់លុយ​យ៉ាងច្រើន​លើ​ការរៀបចំ​ការប្រគុំ​តន្ត្រី​ឡើងវិញ​។​   ​លោក​លី​តៅ​ហួ យល់ឃើញថា បញ្ហា​សុខភាព​ទាំងនេះ បានធ្វើ​ឲ្យ​លោក​ធ្លាក់​ក្នុង​រណ្តៅ​មួយ​ទៅហើយ តែ​បញ្ហា​អ្នក​ដែល​គិតតែ​ពី​ប្រយោជន៍​នោះ គឺ​កាន់តែ​ធ្វើ​ឲ្យ​លោក​ឈឺចាប់​ថែម​មួយកម្រិត​ទៀត​។​ ​លោក​បានប្រកាស​ឲ្យ​ដឹងថា ពេលវេលា​ចំណាយ​លើ​ការព្យាបាល​ឲ្យ​សះស្បើយ​ឡើងវិញ ប្រៀបបាន​នឹង​សុបិន​ដ៏​អាក្រក់​មួយ​។​ ​លោក​មានការ​ភ័យខ្លាច​ខ្លាំងណាស់​ថា លោក​ច្បាស់​ជា​មិនអាច​ជាសះស្បើយ​ឡើងវិញ​នោះទេ ហើយ​សូម្បីតែ​ទៅ​ហាត់ប្រាណ​ក៏​អត់​ដែរ បើ​លោក​នៅតែ​អង្គុយ​លើ​រទេះរុញ​បែបនេះ​៕