អាមេរិក​គំរាម​តួ​ក​គី បើ​ហ៊ាន​ទិញ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី នឹងត្រូវ​ព្រនុង​ទណ្ឌកម្ម​យ៉ាង​ចាស់ដៃ​

ព្រឹត្តិការណ៍ថ្មីៗ
0
246
​ប្រទេស​តួ​ក​គី រំពឹងថា នឹង​ទទួលបាន​មី​ស៊ី​ល​ការពារ​ដែនអាកាស S-400 ពី​រុស្ស៊ី ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ស្រប​ពេលដែល​មានការ​គំរាមកំហែង​ពី​សហរដ្ឋអាមេរិក​ថា តាមរយៈ​ការទិញ​មី​ស៊ី​ល​ទាំងនេះ នឹងធ្វើ​ឲ្យ​មាន​ទណ្ឌកម្ម​ធ្ងន់ធ្ងរ និង​ការបណ្តេញ​ចេញពី​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង​។​ ​បច្ចុប្បន្ន​មី​ស៊ី​ល​ទាំងនេះ កំពុង​ដឹក​នៅតាម​ផ្លូវ​ឆ្ពោះទៅកាន់​ប្រទេស​តួ​កី ហើយ​គេ​រំពឹងថា នឹង​មកដល់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ការទិញ​មី​ស៊ី​ល​ទាំងនេះ នាំ​ឲ្យ​មាន​ភាព​តានតឹង​យ៉ាងខ្លាំង​រវាង​ទីក្រុង​វ៉ា​ស៊ី​ង​តោន និង​ទីក្រុង​អង់កា​រ៉ា ។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន Ahval បាន​ឲ្យ​ដឹងថា មន្ត្រី​អាមេរិក បានធ្វើការ​ព្រមាន​ថា បើសិនជា​កិច្ចព្រមព្រៀង​នេះ ឆ្លង​ផុត​ពិតមែន ពួកគេ​នឹងត្រូវ​បណ្តេញ​ចេញពី​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង F-35 ។​ ​ថ្វីត្បិតតែ​មាននូវ​ភាពចម្រូងចម្រាស់​បែបនេះ​យ៉ាងណាក៏ដោយ ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​និយាយថា “​ការត្រៀមខ្លួន​សម្រាប់​ចេញដំណើរ ការផ្ទុក​មី​ស៊ី​ល S-400 កំពុងតែបន្ត​”​។ លោក​បន្តថា មី​ស៊ី​ល S-400 នឹងធ្វើ​ដំណើរ​មកដល់​តាម​យន្តហោះ​។​ ​មុននេះ​បន្តិច សហរដ្ឋអាមេរិក នៅតែ​ប្រកាស​ឡើងវិញ​ពី​គោលជំហរ​របស់ខ្លួន​ជុំវិញ​បញ្ហា​ចម្រូងចម្រាស់​មួយ​នេះ​។​ ​ពួកគេ​បាន​អះអាងថា ជាមួយនឹង​ទស្សនីយភាព​នៃ​ការបាត់បង់​យន្តហោះ​ចម្បាំង តួ​ក​គី ត្រូវបាន​ព្រមាន​ផងដែរ​ថា ពួកគេ​អាច​នឹង​ប្រឈម​នឹង​ទណ្ឌកម្ម ក្រោម​ច្បាប់​ស្តីពី​ការប្រឆាំង​បច្ចាមិត្ត​អាមេរិក​តាមរយៈ​ទណ្ឌកម្ម​(CAATSA)​។​   ​លោកស្រី Morgan Ortagus គឺជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​និយាយថា ក្រុម​អាជ្ញាធរ​តួ​ក​គី ដឹង​ច្បាស់​ពី​នីតិវិធី​ដែល​បានអនុម័ត​នៅក្នុង​សភា ពាក់ព័ន្ធ​នឹង​ច្បាប់ CAATSA ។​ ​លោកស្រី បន្តថា យើង​បាន​និយាយ​រួចហើយ​ថា តួ​ក​គី នឹង​ប្រឈម​ផល​លំបាក​ពិតប្រាកដ និង​អវិជ្ជមាន បើសិនជា​ពួកគេ​ហ៊ាន​ទទួលយក​មី​ស៊ី​ល S-400 ដែល​រួមទាំង​ការចូលរួម​ក្នុង​កម្មវិធី​យន្តហោះ​ចម្បាំង F-35 ផងដែរ​។​ ​សូមបញ្ជាក់ថា បញ្ហា​មួយ​នេះ បានកើត​ឡើង​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ក្នុងនោះ លោក Erdogan និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ សុទ្ធតែ​បាន​ឆ្លើយ​ដាក់គ្នា​ចំពោះ​អ្វីដែល​នឹង​អាច​កើតមានឡើង​។​ ​ទីក្រុង​វ៉ា​ស៊ី​ង​តោន យល់ឃើញថា មី​ស៊ី​ល S-400 មិនត្រូវ​គ្នា​នឹង​ប្រព័ន្ធ​អង្គការ NATO ហើយ​ពួកគេ​បាន​អះអាងថា វា​នឹងធ្វើ​ឲ្យ​យន្តហោះ​ចម្បាំង F-35 ដែល​បច្ចុប្បន្ន​ពួកគេ​ផ្គត់ផ្គង់​ឲ្យ​តួ​ក​គី​នោះ ដើ​ក​ទូលាយ​ដល់​ចំពោះ​ឧបាយកល​ដោះខ្លួន​របស់​រុស្ស៊ី​៕