OPPO បាន​ចូលរួមចំណែក​លើកស្ទួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ និង​ជា​ក្រុមហ៊ុន​ដំបូង​បំផុត​របស់​កម្ពុជា​

បច្ចេកវិទ្យា
0
284
  OPPO ជា​ម៉ាក​យឺ​ហោ​ក្រុមហ៊ុន​ទូរ​សព្ទ័​ដែល​កំពុង​ទទួលបាន​ប្រិ​យ​ជា​ប្រិ​យ​ពី​សំណាក់​អតិថិជន​គ្រប់​ស្រទាប់​វណ្ណ​: ហើយ​មកដល់ពេលនេះ ក្រុមហ៊ុនទូរស័ព្ទ​វៃឆ្លាត OPPO បាន​កំពុងតែ​ដំណើរការ​កម្មវិធី​ដ៏​ល្អ​ប្រពៃ​មួយ​សម្រាប់​ចូលរួម​លើកស្ទួយ​នូវ​វប្បធម៌ អរិយធម៌​ខ្មែរ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​សម្បូរបែប ចាប់ពី ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ នេះ​។​ “OPPO Photography Academy” គឺជា​ឈ្មោះ​សមាគម​ថតរូប​មួយ​ដែល​ក្រុមហ៊ុន OPPO បានប្រកាស​បើក​ជា​ផ្លូវការ​ដំណាលគ្នា​ជាមួយ​វត្តមាន​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno Series កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា ហើយ​រហូតមក​ដល់ពេលនេះ​ស៊េរី​ថ្មី​របស់ OPPO នៅតែមាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ ហើយ​នៅថ្ងៃនេះ​ទៀតសោត សមាគម​ថតរូប​ផ្លូវការ OPPO Photography Academy បានប្រកាសថា​៖​ខ្លួន​នឹង​ទៅកាន់​ខេត្តសៀមរាប​ដើម្បី​ផ្តិត​យក​រូបភាព​ដ៏​ប្រណិត​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​ក្រុម​អ្នកជំនាញ​ថតរូប​ល្បីៗ ជាមួយនឹង​តារា​តំណាង​ទូរស័ព្ទដៃ OPPO ដោយ​ការប្រើប្រាស់​ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដើម្បី​ស្វែងរក​រូបភាព​អាថ៌កំបាំង​ដ៏​ល្អ​ឯក​ចេញពី​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ (Temple)​បរិស្ថាន​ធម្មជាតិ​ដ៏​បរិសុទ្ធ​នៅ​គ្រប់​ច្រកល្ហក (Environmental) និង របៀប​នៃ​ការរស់នៅ​របស់​ប្រជា​ពល​ដ្ឋ​ខ្មែរ​នៅតាម​ទីជនបទ​ដាច់ស្រយាល (People) ដែល​យើង​គ្រប់គ្នា​ជាទូទៅ​កម្រ​នឹង​បានឃើញ​ដោយផ្ទាល់​ភ្នែក​។ ​យោងតាម​អ្នកការ​ឲ្យ​ដឹង​របស់​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន OPPO បាន​និយាយថា​នេះ​ជា​បេសកម្ម​ដំបូង​ដែល​សមាគម OPPO Photography Academy បានចាប់ផ្តើម​! ហើយ​មូលហេតុ​នៃ​ការជ្រើសរើស​ខេត្តសៀមរាប​ជា​ខេត្ត​គោលដៅ​ដំបូង គឺ​ដោយសារតែ​ខេត្ត​នេះ ជា​ខេត្ត​អច្ឆរិយ​ដែល​សម្បូរ​ទៅដោយ​វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ​សាសន៍​ខ្មែរ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ! ហើយ​ក្រុមហ៊ុន OPPO ពិត​ជាមាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​តូច​មួយ ក្នុងការ​ផ្សព្វផ្សាយ​រូបភាព​ដ៏​សម្បូរបែប​របស់​កម្ពុជា ដែលជា​ព្រះរាជាណាចក្រ​អច្ឆរិយ និង ជាទីមោទនភាព​របស់​ស្រទាប់​យុវវ័យ ខ្មែរ កំពុងតែ​ល្បី​សុសសាយ​នៅលើ​ឆាក​អន្តរជាតិ ទៅកាន់​ពិភពលោក និង ជាការ​ចូលរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា​បាន​ផងដែរ ។ ​សូមបញ្ជាក់ថា “OPPO Photography Academy” គឺជា​សមាគម​ថតរូប​មួយ​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត OPPO ដោយ​សមាគម​ថតរូប​មួយ​នេះ​នឹង​ផ្តល់ឱកាស​សម្រាប់​អ្នក​ដែលមាន​និស្ស័យ និង ស្រលាញ់​ការថតរូប​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា បាន​ចូល​សិក្សា​ជំនាញ​ថតរូប​ល្អៗ បង្កើន​នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​របស់​ពួកគេ ដើម្បី​បង្ហាញ​ទៅកាន់​ពិភពលោក តាមរយៈ​សមាគម​ដែល​បង្កើត​ឡើងជា​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា ហើយ “OPPO Photography Academy” មាន​ទស្សនវិស័យ​ជួយ​ដល់​អ្នក​ដែល​ស្រលាញ់​ការថតរូប​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ទទួលបាន​ឱកាស​កាន់តែ​ងាយស្រួល​ក្នុងការ​បង្ហាញ​ពី​ស្នាដៃ​ថតរូប​ភាព​ដ៏​ស្រស់ស្អាត​នៃ​វប្បធម៌ ប្រពៃណី​ដ៏​សម្បូរបែប​នៅក្នុង​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក ប្រកបដោយ​សិល្បៈ​ច្នៃប្រឌិត និង មាន​គុណភាព​ខ្ពស់ ហើយ​សមាគម​នេះ​កំពុងតែ​ប្រតិបត្តិការ​លើ​បេសកម្ម​ប្រមូលផ្តុំ​អ្នក​ដែលមាន​ឆ​ន្ទះ​ក្នុង​ការថត​រូបភាព ឬ ប្រមូលផ្តុំ​ក្រុម​អ្នក​ដែល​ស្រលាញ់​ការថតរូប​ដូចគ្នា មកជួប​ប្រជុំគ្នា​តែមួយ​នៅក្នុង​សមាគម​នេះ ដើម្បី​ជំរុញ និង ព​ន្លឿ​ន​ជំនាញ​ថតរូប​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា ។ ប្រសិនបើ​លោកអ្នក​ចង់​ជ្រាប​ច្បាស់​អំពី​សកម្មភាព​នៃ​សមាគម​នេះ សូម​ចូលទៅ​កាន់ Page ផ្លូវការ https://web.facebook.com/oppoacademykh ៕