ពិតជា​សាហាវ​មែន​! រំលោភ​សម្លាប់​នារី​វ័យក្មេង​អស់​៥​នាក់ រួច​យក​សាកសព​ទៅ​កប់​ក្នុងផ្ទះ​ខ្លួនឯង​ទៀត​

ព្រឹត្តិការណ៍ថ្មីៗ
0
286
​ឃាតករ​ល្មោភកាម​ទេព​មួយរូប បាន​សារភាពថា រូបលោក​ពិតជា​បានសម្លាប់​នារី​វ័យក្មេង​៤​នាក់ និង​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ហើយ​និង​បាន​កប់​សាកសព​របស់​ពួកគេ​នៅក្នុង​ផ្ទះ និង​សួនច្បារ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន​តែម្តង​។​ ​ជនសង្ស័យ Julius Mndawe អាយុ​២៥​ឆ្នាំ បាន​និយាយប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា រូបគេ បាន​រួមភេទ​ជាមួយនឹង​ជនរងគ្រោះ​ទាំងនោះ ដែល​រួមទាំង​នារី​ម្នាក់​ដែរ​រូបគេ​បាន​ស្គាល់​តាម Facebook​មុន​ពេលដែល​សម្លាប់​ពួកគេ​ចោល​។​   ​ក្រុមនគរបាល​បាន​អះអាងថា ជនសង្ស័យ Mndawe បាន​ចាប់រំលោភ ហើយ​បន្ទាប់មក​ក៏​ធ្វើ​ឲ្យ​ជនរងគ្រោះ​ថប់ដង្ហើម​ស្លាប់ មុនពេល​សាកសព​របស់​ពួកគេ ត្រូវបាន​រកឃើញ​នៅក្នុង​ផ្នូរ​រ៉ា​ក់ ក្នុងផ្ទះ​របស់គាត់​ស្ថិតនៅក្នុង​ទីក្រុង Hazyview ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​ ​ដំបូង​ឡើយ លោក Mndawe បាន​រត់គេច​ចេញ​តាម​បង្អួច ពេលដែល​ក្រុមនគរបាល បាន​វាយឆ្មក់​មកលើ​ផ្ទះ​របស់​គាត់ ប៉ុន្តែ​ម្តាយ​របស់គាត់ បានប្រគល់​ខ្លួន​ឲ្យ​ក្រុមនគរបាល​វិញ កាលពី​សប្តាហ៍​មុន​។​   ​កាសែត​Daily Sun បាន​រាយការណ៍​ថា ជនរងគ្រោះ​ទាំងអស់នោះ រួមមាន នាង Tokkie Tlaka​អាយុ​២៤​ឆ្នាំ នាង Banele Khoza អាយុ​១៥​ឆ្នាំ នាង​Noxolo Mdluli អាយុ​១៩​ឆ្នាំ នាង Felicia Shabangu​អាយុ​១៧​ឆ្នាំ និង​នាង Nomthandazo Mdluli អាយុ​១៩​ឆ្នាំ​។​ ​យោងតាម​ការអះអាងរ​បស់​ក្រុមនគរបាល បាន​ឲ្យ​ដឹងថា លោក Mndawe ត្រូវបាន​ចាប់ខ្លួនបាន​កាលពី​សប្តាហ៍​មុន ក្រោម​ការចោទប្រកាន់​ពីបទ​ចាប់រំលោភ​នារី​ម្នាក់​ក្នុងចំណោម​នារី​រងគ្រោះ​ទាំងអស់នេះ ប៉ុន្តែ​ក្រោយមក លោក​បាន​សារភាពថា លោក​បានសម្លាប់​នាង និង​នារី​រងគ្រោះ​៤​នាក់​ផ្សេងទៀត​។​   ​លោក​បាន​ច​ង្អុ​រ​កន្លែង​ដែល​គាត់​បានសម្លាប់ និង​ចាប់រំលោភ ហើយ​និង​លាក់បាំង​សាកសព​របស់​ពួកនាង​។​ ​លោក​វរសេនីយ៍ឯក Mtsholi Bhembe គឺជា​អ្នកនាំពាក្យ​ក្រុន​គ​របាល​អាហ្វ្រិក​ខាងត្បូង បាន​និយាយ​កាសែត TimesLive​ថា សាកសព​ដំបូង គឺជា​នារី​ម្នាក់​ដែល​បាន​បាត់​ខ្លួន​កាលពី​ខែឧសភា ត្រូវបាន​គាស់​ចេញ​កាលពី​រយៈពេល​៣​សប្តាហ៍​មុន​។​ ​លោក​បន្តថា ជនសង្ស័យ បាន​និយាយថា គាត់​ស្គាល់​នាង​តាម Facebook ហើយ​ក្រោយមក​ពួកគេ​ក៏​រក​កន្លែង​ជួបគ្នា ។ គាត់​បាន​និយាយទៀតថា ក្រោយពី​ពួកគេ​រួមភេទ​រួច នាង​ក៏បាន​ទារលុយ​ពី​រូបគេ រួច​ក៏​ចេញទៅ​បាត់ទៅ​។ នៅ​ថ្ងៃ​បន្ទាប់ នាង​ក៏​ត្រឡប់​មកទៀត ដើម្បី​ទារលុយ​ពី​រូបគេ​បន្ថែមទៀត ជាហេតុ​ធ្វើ​ឲ្យ​ជម្លោះ​កើតឡើង ហើយ​រូបគេ​ក៏បាន​សម្លាប់​នាង​ចោល​តែម្តង​៕