ព្រឹ​ត្ត​ការណ៍​វាយប្រហារ​មកលើ​តំបន់​៥១​នឹងមាន​ការផ្សាយ​ផ្ទាល់​ទូទាំង​វែបសាយ ក្រោយ​ទាក់ទាញ់​អ្នក​ចង់ដឹង​រឿង​ថាសហោះ​១.៣​លាន​នាក់

ព្រឹត្តិការណ៍ថ្មីៗ
0
273
​យុទ្ធនាការ​តាម​អន​ឡាញ​អញ្ជើញ​អ្នក​ចង់ដឹង​ចង់​ឮ​ពី​មនុស្ស​ក្រៅ​ភព​ឲ្យ​ពាក់មួក​សំណ​របស់​ពួកគេ និង​វាយប្រហារ​មកលើ​តំបន់​៥១ បច្ចុប្បន្ន​បាន​សុះសាយ​យ៉ាងខ្លាំង​តាម​អ៊ី​ន​ធឺ​ណេ​ត​។​ ​ព្រឹ​ត្ត​ការណ៍ 'Storm Area 51, They Can't Stop All of Us' តាម Facebook ត្រូវ​បានកំណត់​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែកញ្ញា​ខាងមុខនេះ ហើយ​វា​បានធ្វើ​ឲ្យ​ទាក់ទាញ​អ្នក​ចង់ដឹង​ចង់​ឮ​ពី​ថាសហោះ​១.៣​លាន​ដុល្លារ​។​ ​ក្រុមហ៊ុន​មួយ​ឈ្មោះ Area15​ដែល​ប្រតិបត្តិការ​ផ្សារ​ទំនើប​នៅក្នុង​តំបន់​នោះ និង​មានបទពិសោធន៍​ខាង​ផ្សាយ​ផ្ទាល់​ព្រឹ​ត្ត​ការណ៍ មាន​ផែន​ការធ្វើ​ឲ្យ​សុះសាយ​នូវ​ការវាយប្រហារ​មកលើ​មូលដ្ឋាន​យោធា​ដ៏​សម្ងាត់​មួយ​នេះ​របស់​អាមេរិក ក្រោយ​ភាពមន្ទិលសង្ស័យ​របស់​ក្រុម​នាយក​ពួកគេ បាន​ឆាបឆួល​ហើយ​នោះ​។​ ​ក្រុមហ៊ុន​មួយ​នេះ បាន​សរសេរ​នៅលើ Facebook និង Twitter​ថា “​យល់ព្រម​! ឥឡូវ​យើង​ក៏​ឆ្ងល់​ណាស់ដែរ​ចំពោះ​អ្វី​នឹង​កើតឡើង​នៅ​ថ្ងៃទី​២០ ខែកញ្ញា ពេលដែល​វាយប្រហារ​ម​កលើ​តំបន់​៥១”​។​ ​ពួកគេ​បន្តថា “​យើង​នឹង​ផ្សាយ​ផ្ទាល់​ព្រឹ​ត្ត​ការណ៍​នៅ​តំបន់​៥១ ដើម្បី​មើលថា​តើ​មាន​អ្វី​កើតឡើង​ខ្លះ ហើយ​ជាការ​ពិតណាស់ថា សម្លៀកបំពាក់​ការពារ​ខ្លួន និង​មួក​សំណ​ត្រូវការ​ជា​ចាំបាច់​”​។​ ​មនុស្ស​ងប់​ង​ល់​ទាំងនេះ បាន​ចូលទៅ​កាន់​សង្គម​ព័ត៌មាន ដើម្បី​ចែករំលែក​ក្តីរំភើប​រីករាយ​របស់​ពួកគេ​នៅ​ព្រឹ​ត្ត​ការណ៍​មួយ​នេះ ដោយ​អ្នកខ្លះ​ថែមទាំង​បង្ហោះ​រូបភាព​ថ្លុក​មាន​ចលនា​នៃ​អន្តរ​ប្រតិកម្ម​មនុស្ស​ក្រៅ​ភព​របស់​ពួកគេ​ថែម​ទៀតផង​។​ ​ពួកគេ​បាន​អះអាងថា “​យើង​នឹង​ជួបគ្នា​នៅ​មជ្ឈមណ្ឌល​មនុស្ស​ក្រៅ​ភព​តំបន់​៥១ ហើយ​និង​ព្យាយាម​រក​សម្រុកចូល​របស់​ពួកយើង​”​។​ ​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​មនុស្ស​ក្រៅ​ភព​តំបន់​៥១ គឺជា​ចំណត់​ឡានធំ​នៅលើ​ផ្លូវ Interstate 95 ដែល​ជិះ​ប្រហែល​១​ម៉ោង​ពី​តំបន់ Nevada Test and Training Range ។​ ​ថ្វីត្បិតតែ​មាន​ផែនការ​រៀបចំ​ព្រឹ​ត្ត​ការណ៍​ដ៏​គួរ​រំភើបចិត្ត​នេះ​យ៉ាងណាក្តី អ្នកនាំពាក្យ​យោធា​សហរដ្ឋអាមេរិក បានធ្វើការ​ព្រមាន​រួចហើយ​ចំពោះ​អ្នក​ដែល​ចង់​វាយឆ្មក់​ថាសហោះ​។​ ​អ្នកនាំពាក្យ​ម្នាក់​របស់​ពួកគេ បាន​និយាយប្រាប់ Dailymail​ថា តំបន់​៥១ គឺជា​កន្លែង​ហ្វឹកហាត់​កណ្តាលវាល សម្រាប់​កងទ័ពអាកាស​សហរដ្ឋអាមេរិក ហើយ​យើង​សូម​ធ្វើការ​រារាំង​ទាំងស្រុង​ជន​រូប​ណា ដែល​ព្យាយាម​ចង់​ចូល​តំបន់​មួយ​នេះ ជា​កន្លែង​ដែល​យើង​ហ្វឹកហាត់​កងកម្លាំងប្រដាប់អាវុធ​អាមេរិក ហើយ​កងទ័ពអាកាស​ស​ហ​រដ្ឋ​អាមេរិក ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ការពារ​អាមេរិក និង​អចលនទ្រព្យ​របស់​ពួកគេ​៕ ​