តួ​ក​គី​ត្រៀមកម្លាំង​សងសឹក​អាមេរិក​ធ្វើ​ឲ្យ​មន្ទីរ​ប​ច្ច​កោណ​ព្រមាន​រាល់​សកម្មភាព​យោធា​ពួកគេ​

ព្រឹត្តិការណ៍ថ្មីៗ
0
243
​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ មន្ទីរ​ប​ច្ច​កោណ បានធ្វើការ​ព្រមាន​ធ្ងន់ៗ ប្រឆាំងនឹង​សកម្មភាព​យោធា​ថ្មី​នៅក្នុង​តំបន់​ព្រំដែន​ប្រទេស​ស៊ី​រី ជា​កន្លែង​ដែល​ទាហាន​សហរដ្ឋអាមេរិក​ឈរជើង និង​ដាក់ពង្រាយ ស្របពេល​ដែល​តួ​ក​គី​កៀង​គង​គ្នា​ដើម្បី​ត្រៀមខ្លួន វាយលុក​មកលើ​កងក​ម្លាំ​ង​ឃើ​ដ​ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អាមេរិក​នៅ​ទីនោះ​។​ ​អ្នកនាំពាក្យ​មន្ទីរ​ប​ច្ច​កោណ​គឺ​លោក​មេបញ្ជាការ Sean Robertson បាន​និយាយថា សកម្មភាព​ឯកតោភាគី​ចូលទៅក្នុង​តំបន់​ភាគ​ឦសាន​ប្រទេស​ស៊ី​រី ដោយ​ភាគី​ណាមួយ ជាពិសេស​នៅពេលដែល​មន្ត្រី​-​បុគ្គលិក​សហរដ្ឋអាមេរិក​អាច​នឹង​ឈរជើង​នៅ​ទីនោះ ឬ​នៅ​តំបន់​ក្បែរ​នោះ គឺជា​ក្តីកង្វល់​ដ៏​ធ្ងន់ធ្ងរ​បំផុត​។ ពួកយើង​នឹងមិន​ទទួលយក​សកម្មភាព​បែ​ប​ហ្នឹង​នោះទេ​។​ ​ការព្រមាន​ដែរ​បាន​កើតមានឡើង ស្របពេល​មាន​ភាព​តា​នឹង​ឡើងក​ម្តៅ​ខ្លាំង​រវាង​សហរដ្ឋអាមេរិក និង​តួ​ក​គី ក្រោយ​សមាជិក​អង្គការ NATO​មួយ​នេះ ចាប់ផ្តើម​ទទួល​ប្រព័ន្ធ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី កាលពី​សប្តាហ៍​មុន ដើម្បី​ផ្គើន​ទៅនឹង​ការព្រមាន​ជាច្រើន​ខែ​របស់​សហរដ្ឋអាមេរិក ថា​ពួកគេ​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ថ្មី​ពី​រដ្ឋបាល ឬ​សភា​អាមេរិក​នោះ​។​ ​ក្រុមអ្នកវិភាគ មានការ​ព្រួយបារម្ភ​ថា តួ​ក​គី នឹង​ពិចារណា​លើ​ការគំរាមកំហែង​សមល្មម​អាច​ជឿជាក់​បាន​ពី​ការវាយប្រហារ​ដោយ​យោធា ថា​ជាធ​ម្យោ​បាយ​តែមួយគត់​ដើម្បី​ប្រឆាំងនឹង​ការសង​សឹក​របស់​សហ​រដ្ឋ​អាមេរិក ហើយ​ក្រុមអ្នកវិភាគ​ទាំងនោះ បានធ្វើការ​ព្យាករណ៍​ផងដែរ​ថា ភាព​តានតឹង​ឡើងក​ម្តៅ​នេះ អាច​នឹងធ្វើ​ឲ្យ​ជ្រុលជ្រួស​ដល់​សមត្ថភាព​ប្រទេស​ទាំង​២ ពី​ការការពារ​ជម្លោះ​មិន​ឲ្យ​ផ្ទុះឡើង​។​ ​លោក Robertson បាន​អះអាងថា កិច្ចប្រជុំ​កំពុង​ធ្វើឡើង​រវាង​សហរដ្ឋអាមេរិក និង​តួ​ក​គី គឺជា​ដំណោះស្រាយ​តែមួយគត់ លើកឡើង​ពី​បញ្ហា​ពាក់ព័ន្ធ​ក្នុង​តំបន់​នោះ​។ តួ​ក​គី​នៅតែ​ខ្វាយខ្វល់​ពី​តំបន់​កាន់កាប់​បង្កើតឡើង​នៅ​តំបន់​ព្រំដែន​ស៊ី​រី ដោយ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ ដែល​បូក​រួមទាំង​កិច្ចខិតខំ​របស់​សហរ​ដ្ឋ​អាមេរិក ដើម្បី​ធ្វើសង្គ្រាម​បោសសំអាត​ក្រុម​រដ្ឋ​អ៊ីស្លាម ប៉ុន្តែ​ប្រធានាធិបតី​តួ​ក​គី លោក​រ៉េ​សេប តា​យ​យី​ប អ៊ឺ​ដូ​ហ្គែ​ន បាន​ចាត់ទុកថា​ជាការ​សម្របសម្រួល​ជាមួយ​ក្រុម​ភេរវកម្ម​ទៅវិញ​។ សហរដ្ឋអាមេរិក​ទទួល​ស្គាល់​ក្តីកង្វល់​សន្តិសុខ​របស់​តួ​ក​គី​នៅក្នុង​តំបន់​សង្គ្រាម​ក្នុងប្រទេស​ស៊ី​រី​។​ ​លោក Robertson បាន​បន្តទៀតថា យើង​មានជំនឿថា កិច្ចពិភាក្សា​មួយ​នេះ គឺជា​ធ​ម្យោ​បាយ​តែមួយគត់​ដើម្បី​រក្សាបាន​សន្តិសុខ​ព្រំដែន​នៅក្នុង​ឥរិយាបថ​មួយ​ដែល​អាច​ទ្រទ្រង់បាន ហើយ​យើង​ក៏មាន​ជំនឿ​ផងដែរ​ថា ប្រតិបត្តិការ​យោធា នឹងធ្វើ​ឲ្យ​អន្តរាយ​ដល់​ផលប្រយោជន៍​ចែករំលែក​ទាំងអស់គ្នា​៕