OPPO F11 Pro នៅតែ​ធ្វើ​ឲ្យ​អតិថិជន ដក់ចិត្ត​ព្រោះតែ​……….

បច្ចេកវិទ្យា
0
285
​ប្រិយមិត្ត​ពិតជា​បានដឹង​រួចមកហើយ​ថា ក្រុមហ៊ុន OPPO វា​ក៏​ជា Brand ដែល​ឈាន​មុនគេ លំដាប់​ខ្ពស់​មួយ​ដែរ នៅក្នុង​ប្រទេស​ចិន ហើយក៏​បាន រាយ​ទីផ្សារ មក​តាម​ប្រទេស នៅ​តំបន់​អាស៊ី​យើង ជាច្រើន​ផងដែរ​។ កាលពីពេល​កន្លងទៅនេះ​ ​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​ស៊េរី F របស់ OPPO ទំហំ 64GB ដែលមាន​ពីរ​ពណ៌ Thunder Black និង Aurora Green រួចមក​! យើង​ឃើញថា​ស៊េរី​នេះ​នៅតែមាន​អ្នកគាំទ្រ​ដដែល​ជាមួយ​ទំហំ​ថ្មី និង ធំ​ជាង​មុន រហូតដល់​ទៅ​128GB ដែល​កាន់តែ​ងាយស្រួល​សម្រាប់ Fan OPPO ដែល​និយម​ចូលចិត្ត​លេង​ហ្គេម​អន​ឡាញ​ធំៗ និង ការផ្ទុក​ទិន្នន័យ​រូបភាព និង វីដេអូ បាន​ច្រើនជាង​មុន​ទ្វេដង​ឯណោះ​។   OPPO F11 Pro ទំហំ​128GB បាន​ចូលមក​រណ្តំ​ចិត្ត​អ្នកប្រើប្រាស់​ក្នុង​រយៈ​ពីរ​បី​ខែ​មកនេះ ដោយ​វា​មក​ជាមួយនឹង​ពណ៌​ថ្មី​មួយទៀត​នោះ​គឺ​ពណ៌ F11 Pro Waterfall Gray ដូចដែល​អ្នក​ទាំងអស់​គ្នា​ធ្លាប់​ស្គាល់​ដូច្នោះ​ដែរ​។ នៅពេលនេះ​ជម្រើស​កាន់តែ​ល្អប្រសើរ​ជាង​មុន ជាមួយនឹង​កម្លាំង​កាន់តែខ្លាំង​ជាង​មុន ដោយ OPPO F11 Pro ទំហំ​128GB ដែលមាន​៣​ពណ៌ វា​មិន​ត្រឹមតែ​តម្រូវ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់លោក​អ្នក​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើ​ឲ្យ​លោក​អ្នកមាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការលេង​ហ្គេម​អ៊ី​ន​ធើ​ណែ​ត គ្រប់​ប្រភេទ​បាន​យ៉ាង​រលូន​ទៀតផង​! ដោយ​ម៉ូ​ឌែ​ល​នេះ​វា​មាន ROM ទំហំ​128GB និង RAM ទំហំ 6GB អាច​បន្ថែម SD Cared បាន​រហូតដល់​ទៅ 256GB ថាមពល​ថ្ម 4000mAh ក៏​ចាត់ទុកបាន​ថា​មិនធម្មតា​ដែរ ដើម្បី​ទប់ទល់​នឹង​ការលេង​ហ្គេម​រយៈពេល​យូរ ហើយ​វា​មក​ម៉ា​ស៊េ​ត​(Set) ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 ទោះបីជា​ទូរស័ព្ទ​លោកអ្នក​លេង​ហ្គេម​រហូតដល់​តែ​អស់​ថ្ម​ក្តី ក៏​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នេះ អាចជួយ​ឲ្យ​លោកអ្នក​សាក​ថ្ម​ទូរស័ព្ទ​ឆាប់​ពេញ​និង​មាន​សុវត្ថិភាព​បានដែរ​។​ ​ មិនតែប៉ុណ្ណោះ​គុណសម្បត្តិ​មួយទៀត ដែល​ធ្វើ​ឲ្យ​អ្នក​និយម​លេង​ហ្គេម មិនអាច​ខ្វះ​បាន​គឺ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ដែល​កាត់បន្ថយ​ភាព​ទាក់ កាត់បន្ថយ​ភាពរអាក់រអួល ឬ មិន​ធ្វើ​ឲ្យ​ការលេង​ហ្គេម​របស់លោក​អ្នក​គាំង​បានឡើយ ក្រៅពីនោះ​វា​មក​ជាមួយនឹង​មុខងារ Game Assistant ដែលមាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​អាច​បិទ​ដំណឹង​(Notification) ឬ​បិទ​សារ​កុំអោយ​លោត​ចេញ បិទ​ការហៅ​ទូរស័ព្ទ​ចូល ដែលជា​កត្តា​អាច​រំខាន​ពេលវេលា​កំពុង​លេង​ហ្គេម​របស់លោក​អ្នក​បាន ក្នុងតម្លៃ​ដែល​សមរម្យ​បំផុត​ត្រឹមតែ 359$៕ ​