​ផ្តិត​យក​រូបភាព​កាន់តែ អស្ចារ្យ​នៅ ភ្នំ​បាខែង មើលឃើញ​ប្រាសាទ​អង្គ​វត្ត ជាមួយ OPPO ក្នុងការ​ទទួលយក​នូវ​បទពិសោធន៍​ថ្មី​

បច្ចេកវិទ្យា
0
396
​ប្រាសាទអង្គរវត្ត​(​អង្គរតូច​) ជា​កន្លែង​គោរព​សក្ការ​: និង​ជា​តំបន់​រមណី​ដ្ឋា​ន​ទេសចរ​ប្រវត្តិ​មួយ​ក្នុង​ចំពោះ​តំបន់​ជាច្រើន ដែល​ត្រូវបាន​ពិភពលោក ទទួលស្គាល់ ។ ថ្មីៗ​នេះ រូបភាព​បង្គុំ​ប្រាសាទអង្គរវត្ត​(​អង្គរតូច​)​មួយ​សន្លឹក​ដែល​បាន​ថត​ពី​ជ្រុង​មួយ​នៅលើ​កំពូលភ្នំ​បាខែង ខេត្តសៀមរាប បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្រុមអ្នកលេង​ហ្វេ​សបុ​កដោយ​ការ​ចែកចាយ​បន្ត​គ្នា ដោយសារតែ​រូប​មួយ​សន្លឹក​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ដ៏​អស្ចារ្យ​នៃ​កំពូល​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បាញ​ល្បី​របស់​ខ្មែរ​យ៉ាង​ត្រដែតត្រដឹម ផុស​ចេញមក​កណ្តាល​ទ្រូងព្រៃ​ព្រឹក្សា​ដ៏​ខៀវស្រងាត់ បង្កើតបានជា​ផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ​ដែល​ន​ណាៗ​ក៏​ប្រាថ្នា​ចង់ឃើញ​ដែរ ពេល​ទៅលេង​ភ្នំ​បាខែង ម្តងៗ​។ រូបភាព​បង្គុំ​គ្នា​របស់​ប្រាង្គ​ប្រាសាទអង្គរវត្ត​មួយ​សន្លឹក​នេះ​គឺ​ថត​ដោយ​ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដែលជា​កំពូល​ស្មា​ត ហ្វូ​ត​ចុងក្រោយ​របស់ OPPO លើ​ស៊េរី Reno ដែលមាន​បង្កប់​បច្ចេក​វិទ្យា Zoom ប្រវែង​វែង​រហូតដល់​ទៅ 60 ដង​ឯណោះ​។ លោកអ្នក​អាច​សង្កេតមើល​រូបភាព​នេះ​បាន នោះ​លោក​អ្នកនឹង​ដឹង​អំពី​សមត្ថភាព​ពិតប្រាកដ​លើ​បច្ចេកទេស Zoom របស់ OPPO Reno 10X Zoom ថា​តើ​ល្អ​ដល់​កម្រិតណា​ក្នុងការ​ទាញយក​រូបភាព​កំពូល​ប្រាសាទអង្គរវត្ត​កាន់តែ​មក​កៀក​នឹង​ភ្នែក​របស់​លោកអ្នក​តែម្តង ចាប់ផ្តើម​ពី​កម្រិត 1X Zoom រហូត ដល់ 60X Zoom គឺអាច​និយាយបានថា លោកអ្នក​អាច​មើលឃើញ​រូបភាព​ពី​កម្រិត​តូច​មួយ សឹងតែ​មិនអាច​មើល​ឃើញនឹងភ្នែក​បាន មករក​រូបភាព​ដែល​កាន់តែ​កៀក និង ច្បាស់​នៅ​កម្រិត Zoom កប់​ពពក​របស់ OPPO ទើប​លោកអ្នក​ដឹងថា​វា​ពិតជា​មិនធម្មតា​របស់គេ​មែន​។ ​មិនតែប៉ុណ្ណោះ​ដូច​លោក​អ្នកដឹង​ស្រាប់​ហើយ​ថា​ទូរស័ព្ទ OPPO Reno 10X Zoom ម៉ូ​ឌែ​ល​នេះ​អាច​ប្រើប្រាស់​ជំនួស​កាមេរ៉ា​ធំៗ​បាន ក្នុង​ការថត​រូបភាព ផលិត​ឯកសារ​វែង​ខ្លី​បាន និង អាច​ថត​វីដេអូ​4K បាន​ថែម​ទៀតផង ដោយ​វា​ភ្ជាប់​មក​ជាមួយនឹង​កាមេរ៉ា​ក្រោយ​៣​គ្រាប់ ដែលមាន​មុខងារ​សំខាន់ៗ ខុសៗ​គ្នា​ក្នុងការ​បំ​លែង​រូបភាព​ដែល​ស្ថិតនៅ​ទីតាំង​កាន់តែ​ឆ្ងាយ មកកាន់​តែ​ជិត និង ច្បាស់​នៅ​កៀក​នឹង​ភ្នែក​របស់​លោកអ្នក​តែម្តង ដោយ​វា​មាន កាមេរ៉ា​ទំហំ 48 MP ជា​កាមេរ៉ា​មេ ប្រើប្រាស់​សេន​ស័​រ Sony IMX586 មាន​កម្រិត Aperture f/1.7 កាមេរ៉ា​ទំហំ 8MP ជា​កាមេរ៉ា​ពង្រីក​មុំ​ថត ឬ (Wide Angle Camera) + កាមេរ៉ា​ទំហំ 13MP ជា​កាមេរ៉ា Zoom ប្រវែង​វែង ឬ (Telephoto Camera) ជាមួយ​មុខងារ OIS (Optical Image Stabilization) ដើម្បី​កាត់បន្ថយ​ភាព​ញ័រ​ផងដែរ រីឯ​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​16MP អមដោយ Flash LED មួយ​គ្រាប់ ដោយ​ផុស​ចេញមកក្រៅ​បែប​បញ្ឆិត​ដូច​ទ្វា​រថយន្ត​ស្ព​ត​តម្លៃ​ថ្លៃ ចឹ​ង​តើ​ទើប​គេ​ដាក់ឈ្មោះ​វា​ថា​ជា​ជំនួយការ​ដ៏​ល្អ​របស់​ក្រុម Professional Photographer ៕