តា​រា​ហុងកុង Simon Yam ស្ថិតក្នុង​ស្ថានភាព​ហ្នឹង​ហ្ន​ក្រោយ​វះកាត់​ព្យាបាល​របួស​វាយប្រហារ​ដោយ​កាំបិត​

ព្រឹត្តិការណ៍ថ្មីៗ
0
309
​តារា​សម្តែង​ហុងកុង Simon Yam Tat-wah បាន​វិលត្រឡប់​មកកាន់​ហុងកុង​វិញ​ហើយ ក្រោយ​ទទួល​ការវះកាត់​របួស​ដែល​ទទួលរង​អំឡុង​ការវាយប្រហារ​ដោយ​កាំបិត​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន ពេលដែល​លោក​ចូលរួម​ព្រឹ​ត្ត​ការណ៍​ផ្សព្វផ្សាយ​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ចិន​។​ ​តារា​សម្តែង​ជើងចាស់​វ័យ​៦៤​ឆ្នាំ​ម្នាក់នេះ បាន​ធ្វើជា​ភ្ញៀវ​នៅក្នុង​ពិធី​សម្ពោធន៍​បើកហាង​ថ្មី Beijing Easyhome​នៅក្នុង​ទីក្រុង Zhongshan ខេត្ត​ក្វាង​ទុង ពេលដែល​ជន​វាយប្រហារ​ម្នាក់ យក​កាំបិត​ដេញ​ចាក់​លោក​ទាំង​កម្រោល​រួចមក​នោះ​។​ ​លោក​បានធ្វើ​ដំណើរ​មក​ដល់ទី​ក្រុង​ហុងកុង​នៅ​យប់​ថ្ងៃ​សៅរ៍ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Adventist ។​ ​ក្រុមនគរបាល​ក្រុង Zhongshan បានផ្តល់​អត្តសញ្ញាណ​ថា ជនសង្ស័យ​មានឈ្មោះ Chen​គឺជា​អ្នកស្រុក​វ័យ​៥៣​ឆ្នាំ ហើយ​ត្រូវបាន​គេ​បញ្ជាក់ថា លោក​មាន​ជំងឺ​វិកល​ចា​រឹត​។ ជនសង្ស័យ​ម្នាក់នេះ ត្រូវបាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ផងដែរ​។​   ​ក្រុមនគរបាល​បាន​អះអាង​ទៀតថា កាំបិត​ចិតបន្លែ​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​នេះ បានធ្វើ​ឲ្យ​លោក Yam​មាន​របួស​ប្រវែង​៣​សង់ទីម៉ែត្រ និង​ជម្រៅ​៣​សង្ស័យ​ទី​ម៉ែត្រ​ចូលទៅក្នុង​ពោះ​របស់លោក ហើយ​លោក​បាន​រងរបួស​ដៃ​ផងដែរ​។​ ​ក្រុមហ៊ុន Emperor Entertainment Group របស់លោក បាន​និយាយថា លោក Yam​បានទទួល​ការវះកាត់​នៅក្នុង​មន្ទីរពេទ្យ Zhongshan ហើយ​និង​បាន​សម្រាក​ព្យាបាល​នៅ​ទីនោះ​។​ ​ពួកគេ​បាន​អះអាងថា របួស​ដោយសារ​កាំបិត​នៅត្រង់​ពោះ​របស់គាត់​បណ្តាល​ឲ្យ​ខូចខាត​សរីរាង្គ​ខាងក្នុង​របស់គាត់​នោះ ត្រូវបាន​វះកាត់​ព្យាបាល​រួចហើយៗ​របួស​ត្រង់​ប្រអប់​ដៃស្តាំ​របស់លោក ក៏​ត្រូវបាន​ព្យាបាល​ហើយ​ដែរ​។ បច្ចុប្បន្ន​លោក​ស្ថិតនៅក្នុង​ស្ថានភាព​ហ្នឹង​ហ្ន​វិញ​ហើយ​៕​