ជួប​ជាមួយ​តារា​ស្រី​ថៃ​៥​ដូង​ដែល​ល្បី​ខ្លាំង​ក្រោយ​សម្តែង​រឿង​ភាគ​តាម​ទូរទស្សន៍​

សិល្បៈកម្សាន្ត
0
1108
​ចាប់តាំងពី​ឆ្នាំ​២០១០ មកទល់នឹង​ពេល​បច្ចុប្បន្ននេះ ទូរទស្សន៍ TV3​របស់​ថៃ បាន​ផលិត​ខ្សែភាពយន្ត​ភាគ​ជាច្រើន​រឿង ជាមួយ​តារា​ស្រី​មាន​ទេពកោសល្យ​ខ្ពស់ ហើយ​ពួកគេ​មួយចំនួន​បច្ចុប្បន្ន​មាន​ប្រជាប្រិយ​ភាពខ្លាំង ល្បីល្បាញ និង​ក្លាយជា​ជន​ល្បី​ប្រចាំ​ប្រទេស​ថៃ​ទៀតផង​។​ ១. នាង Yaya Urassaya ​តារា​សម្តែង​ស្រី​ម្នាក់នេះ មាន​ប្រជាប្រិយភាព​ខ្លាំងណាស់ ក្រោយ​សម្តែង​រឿង ‘4 Huajai Haeng Khon Khao: Duang Jai Akkanee’ ជាមួយ​លោក Nadech Kugimiya កាលពី​ឆ្នាំ​២០១០​។ បច្ចុប្បន្ន នាង​គឺជា​តារា​សម្តែង​ប្រចាំ​ទូរទស្សន៍ TV3​។​ ២. នាង Bella Ranee ​នាង Bella Ranee មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ក្រោយ​សម្តែង​ជា​តួ​ប្តី​ប្រពន្ធ​ជាមួយ​លោក James Jirayu នៅក្នុង​រឿង ‘Suparburoot Jutathep: Khun Chai Putipat’ កាលពី​ឆ្នាំ​២០១៣​។ នាង Bella Ranee គឺជា​តារា​សម្តែង​ស្រី​ម្នាក់ទៀត ដែលមាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការសម្តែង​។​ ៣. នាង Taew Natapohn ​នាង Taew Natapohn កាន់​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្រោយ​សម្តែង​នៅក្នុង​រឿង series ‘Suparburoot Jutathep: Khun Chai Ratchanon’​។​ ៤. នាង Kimmy Kimebrley Anne Voltemas ​នាង​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង ក្រោយ​សម្តែង​ជា​លើកដំបូង​នៅក្នុង​រឿង ‘4 Huajai Haeng Khon Khao: Thara Himalaya’​ជាមួយ​លោក Aum Atichart ។​   ៥. នាង Mew Nittha ​តារា​សម្តែង​ស្រី​ម្នាក់នេះ បានក្លាយ​ជាតា​រា​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ក្រោយ​ចាប់​ដៃគូ​សម្តែង​តួ​គូស្នេហ៍​ជាមួយ​លោក Pope Thanawat នៅក្នុង​រឿង ‘Suparburoot Jutathep: Khun Chai Pawornruj’៕​