ទិន​ហ្វី​រួច​រៀបការ​ស្ងាត់​ជាមួយ​គូរ​ស្នេហ៍​ថ្មី​ដែល​គេ​សង្ស័យថា​ស្រីក្មេង​

សិល្បៈកម្សាន្ត
0
434
​ថ្វីត្បិតតែ​វា​គឺជា​រឿង​ផ្ទាល់ខ្លួន​យ៉ាងណាក្តី ប៉ុន្តែ​ទិន​ហ្វី (Stephen Chow) បាន​ក្លាយជា​កម្មវត្ថុ​នៃ​ពាក្យ​ច​ចាម​អារាម​ច្រើនណាស់ ពិសេស​គឺពាក់ព័ន្ធ​នឹង​ជីវិត​ស្នេហា​របស់លោក​។​ ​កាលពី​ខែមករា ឆ្នាំ​២០១៩​កន្លងទៅ ពាក្យ​ច​ចាម​អារាម​ជាច្រើន​បានលើកឡើង​ថា លោក​បាន​ក្លាយជា​ឪពុក​លួចលាក់​សម្រាប់​កូន​ទី​៣​របស់​តារា​ស្រី​កូនកាត់​អូស្ត្រាលី Cecilia Cheung របស់​ហុងកុង ហើយ​បច្ចុប្បន្ននេះ​ក៏​ផ្ទុះ​ពាក្យ​ច​ចាម​អារាម​ថា លោក​បាន​លួច​ទៅ​រៀបការ​ជាមួយ​គូស្នេហ៍​ថ្មី​ដែលជា​ស្រីក្មេង​ស្ងាត់ៗ​ថែម​ទៀតផង​។​ ​ចាប់តាំងពី​កាត់​ផ្តាច់ទំនាក់ទំនង​គ្រួសារ​ជាមួយ​មិត្តស្រី​ចាស់វស្សា និង​ជា​ទាយាទ​សំណង់ Yu Wenfeng កាលពី​ឆ្នាំ​២០១០​មក​នោះ តារា​សម្តែង និង​ជា​ផលិករ​ខ្សែភាពយន្ត​ដ៏​ល្បី​ម្នាក់នេះ បាន​រក្សា​ភាព​នៅ​លីវ​របស់លោក​រហូត​។​ ​ពាក្យ​ច​ចាម​អារាម​ចាប់ផ្តើម​កក្រើក​ជាថ្មី​ម្តងទៀត កាលពី​ថ្ងៃ​ចន្ទ ពេលដែល​អតីត​អ្នកយកព័ត៌មាន​កម្សាន្ត​ម្នា​ក់នៅ​ហុងកុង បាន​អះអាងថា លោក​ទីន​ហ្វី បាន​រៀបការ​រួចហើយ​។​ ​អ្នកកាសែត​រូបនេះ បាន​អះអាងថា ដោយសារ​តែមាន​ការលើក​ទឹកចិត្ត​ពី​ភរិយា​ក្រោយ​របស់លោក លោក​ទិន​ហ្វី ប្រែក្លាយ​ជីវិត​ថ្មី​របស់លោក​បាន​ហើយ​។​ ​ដោយឡែក ក្រុមអ្នកលេង​អ៊ី​ន​ធឺ​ណេ​ត ក្រោយពេល​លេចឮ​ព័ត៌មាន​មួយ​នេះ ពួកគេ​បាន​សម្តែង​នូវ​ការ​ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​លោក​ទិន​ហ្វី​ន ដែល​ជីវិត​របស់លោក​ហាក់​ស្ថិតនៅក្នុង​ស្ថានភាព​អាថ៌កំបាំង​នោះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ភាពស្រពិចស្រពិល​នៅតែ​កើតមានឡើង​ចំពោះ​ពាក្យ​ច​ចាម​អារាម​នេះ ហើយ​និង​សំណើរ​សុំ​បញ្ជាក់​ការពិត​។​ ​ពាក់ព័ន្ធ​នឹង​ពាក្យ​ច​ចាម​អារាម​នេះដែរ លោកស្រី Karen Mok ដែលជា​តារា​សម្តែង​ជើងចាស់​ហុងកុង​ដែរនោះ បាន​ទទួលស្គាល់ថា លោកស្រី ទទួលបាន​ដំណឹង​មួយ​នេះដែរ តែ​ការពិត​យ៉ាងណា​នោះ ទាល់តែ​សួរ​លោក​ទិន​ហ្វី​ផ្ទាល់​៕​