តារាចម្រៀង​ស្រី​អង់គ្លេស Katie Price ត្រូវបាន​ប្រកាសថា​ក្ស័យ​ធន់​បើទោះបីជា​មានទ្រព្យ​សម្បត្តិ​៤៥​លាន​ផោន​

សិល្បៈកម្សាន្ត
0
322
​ រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយពេល​គេ​ប្រកាស​ក្ស័យ​ធន់​កាលពី​សប្តាហ៍​មុន នាង​Katie Price ដែលជា​តារា​ម៉ូ​ដែល និង​ចម្រៀង​ម្នាក់​របស់​អង់គ្លេស បាន​ចេញពី​ក្រុង​ក្នុង​សម្លៀកបំពាក់​នៅតែ​ឡូយឆាយ​ដូច​មុន​ដដែល​។​ ​វា​បាន​ក្លាយជា​ស្ថានភាព​ដ៏​លំបាក​មួយ​សម្រាប់​នាង ក្នុងការ​លាក់បាំង​ការឈឺចាប់​របស់​នាង ពេលដែល​នាង​បង្ហាញខ្លួន​ជា​សាធារណៈ ក្រោយ​ពេលដែល​អាណាចក្រ​មុខ​ជំនួញ​របស់​នាង បាន​ដួលរលំ​គ្រាំង​ដោយ​មិនចាំបាច់​ខ្យល់​បក់​បែបនេះ​។​ ​ជោគវាសនា​សរ​បស់​តារា​រៀបការ​៣​លើក​វ័យ​៤១​ឆ្នាំ​ម្នាក់នេះ ត្រូវបាន​គេ​ប្រកាស​នៅក្នុង​តុលាការ Insolvency and Companies Court ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៍ ក្រោយ​រសៀល​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ពោលគឺ​រយៈពេល​ជិត​១​ឆ្នាំ​ក្រោយពី​នាង​គេច​ផុតពី​ស្ថាន​ភាពស្រដៀងគ្នា​នេះ ពេលដែល​នាង​សុខចិត្ត​សង​ប្រាក់​បំណុល​១២.០០០​ផោន​ក្នុង​១​ខែ​។​ ​បើសិនជា​មិនអាច​សង​ប្រាក់​តាម​ការសន្យា​នេះ ការ​ក្ស័យ​ធន់​មិនអាច​ចៀសផុត​បាន​ឡើង​សម្រាប់​នាង Katie​ដែល​ធ្លាប់មាន​លុយ​៤៥​លាន​ផោន​នោះ​។​ ​ថ្វីត្បិតតែ​ជួប​ស្ថានការណ៍​ដ៏​ដុនដាប​បែបនេះ នាង​Katie​បាន​និយាយ​យ៉ាង​ទ​ទួ​ច​ថា រឿង​ល្អ​បំផុត​នឹង​អាច​កើតឡើង​ចំពោះ​រូបនាង​។ ជាងនេះទៅទៀត អ្នកដំណើរ​នៅលើ​រថភ្លើង​ដែល​ធ្វើដំណើរ​ជាមួយ​នាង​តាមផ្លូវ​ចេញពី​ស្ថានីយ៍​រថភ្លើង King's Cross ទៅកាន់​ស្ថានីយ៍ Ebbsfleet ក្នុង​សង្កាត់ Kent កាលពី​ល្ងាច​ថ្ងៃ​ចន្ទ បាន​ស្តាប់ឮ​ពេញ​ត្រចៀក​គ្រប់ៗ​ពេល​នាង​និយាយថា នាង​អត់​ខ្វល់​នោះទេ​។​ ​កាន់​កំប៉ុង​ស្រា និង​បានចាត់ទុក​អតីត​ប្តី និង​ជា​អ​តី​តារាចម្រៀង​ប៉ុប គឺ​លោក Peter Andre ថា​ជា​មនុស្ស​អាក្រក់​បំផុត​មិន​ធ្លាប់​ដែល​ជួប​ពីមុនមក​នោះ នាង Katie​បាន​និយាយថា នាង​ជាម​នុស្ស​គ្រាន់បើ​ជាង​។ វា​ល្អ​សម្រាប់​រូបនាង ពីព្រោះថា​នាង​អត់​ខ្វល់​ពីអ្វី​នោះទេ​។​ ​រយៈពេល​១​ថ្ងៃ​ក្រោយពេល​ប្រកា​សការ​ក្ស័យ​ធន់​នេះ អតីត​ប្តី​ទី​២​របស់​នាង ដែលជា​អតីត​កីឡា​វាយ​ដាក់​ទ្រុង Alex Reid បាន​ឡើង​តុលាការ​ប្តឹង​នាង​ថែម​ពីលើ​មួយទៀត​។ គាត់​បាន​ប្តឹង​រឿង​ដែល​នាង​បាន​ចាក់​វីដេអូ​សិច​របស់គាត់​ដល់​ទូរទស្សនិកជន​ម្នាក់ កាលពី​ខែមករា ឆ្នាំមុន​។​ ​ទោះបីជា​នាង Katie​ត្រូវបាន​គេ​បញ្ជា​ឲ្យ​បង់ប្រាក់​១៥០.០០០​ផោន​ជា​ថ្លៃ​ខូចខាត​ដល់​កេ​រ្តី៍​ឈ្មោះ​អតីត​កីឡាករ​វ័យ​៤៦​ឆ្នាំ​ម្នាក់នេះ​ក្តី បច្ចុប្បន្ន លោក Reid បាន​ប្តឹង​ទាមទារ​បំណុល​ដែល​នាង​នៅ​ជំពាក់​៨០០.០០០​ផោន​។​ ​នាង Katie បាន​និយាយថា នាង​រក​ក្ស័យ​ធន់​រយៈពេល​១​ឆ្នាំ​មកហើយៗ​ឥឡូវ​ក៏​វា​កើតឡើង​ម្តងទៀត​។ វា​នឹងមិន​បញ្ឈប់​រូបនាង​ត្រឹមហ្នឹង​នោះទេ​។ នាង​នៅ​ធ្វើ​ការងារ នាង​នៅ​រកលុយ​បាន ហើយ​នាង​នៅមាន​ផ្ទះ ៕   ​