និស្សិត​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​រកឃើញ​លលា​ដ៏​ក្បាល​ដាយ​ណូ​ស័​រ Triceratops​អាយុកាល​៦៥​លាន​ឆ្នាំ​

ព្រឹត្តិការណ៍ថ្មីៗ
0
279
​និស្សិត​សាកលវិទ្យាល័យ​ម្នាក់​មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក បាន​រកឃើញ​លលា​ដ៏​ក្បាល​ដាយ​ណូ​ស័​រ Triceratops​អាយុកាល​៦៥​លាន នៅក្នុង​ទីក្រុង North Dakota ។​ ​លោក Harrison Duran គឺជា​និស្សិត​ជីវវិទ្យា​ឆ្នាំ​ទី​៥​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា បានធ្វើការ​ស្រាវជ្រាវ​ជាមួយ​លោក​សាស្ត្រាចារ្យ Michael Kjelland គឺជា​អ្នក​កំណាយ​ប្រវត្តិសាស្ត្រ​ដ៏​មានបទពិសោធន៍​ម្នាក់ និង​ជា​សាស្ត្រាចារ្យ​នៅឯ​សាកលវិទ្យាល័យ Mayville State ស្ថិតនៅក្នុង​ទីក្រុង North Dakota ។​ ​ក្រុម​អ្នកជំនាញ​បាន​និយាយថា ឆ្អឹង​លលា​ដ៏​ក្បាល​នេះ មាន​អាយុកាល​តាំងពី​ចុង​សម័យ​ផុត​ពូជ​សត្វ​ដាយ​ណូ​ស័​រ​(១៤៥.៥​លាន​ឆ្នាំ​-៦៦​លាន​ឆ្នាំ​) ដែលមាន​អាយុកាល​ប្រហែលជា​៦៥​លាន​ឆ្នាំមុន​។​ ​ពួកគេ​បានចាប់ផ្តើម​កំណាយ​កាលពី​ថ្ងៃទី​១ ខែមិថុនា ហើយ​លោក Duran បាន​រកឃើញ​កំណាយ​ដ៏​សំខាន់​របស់លោក​នៅ​ថ្ងៃទី​៤​។​ ​ពួកគេ​បាន​និយាយថា ឆ្អឹង​ហ្វូ​ស៊ី​ល​នេះ ត្រូវបាន​រកឃើញ​ក្រឡាប់​ផ្ងា ដោយ​ស្នែង​ខាងឆ្វេង​របស់​វា រកឃើញ​មុនគេ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ លោក Duran និង​លោក Kjelland មិនបាន​ប្រាប់​ពី​ទីតាំង​ពិតប្រាកដ​នៃ​ការ​កំណាយ​របស់​ពួកគេ​នោះឡើយ ប៉ុន្តែ​ពួកគេ​មានជំនឿថា ឆ្អឹង​ជាច្រើន​ទៀត នឹងត្រូវ​រកឃើញ​នៅ​ទីនោះ​។ ពួកគេ​បានដាក់​ឈ្មោះ​ថ្មី​ឲ្យ​ដាយ​ណូ​ស័​រ​នេះ​ថា Alice​នៅក្រោយ​ឈ្មោះ​ម្ចាស់​ដី​។​   ​លោក Duran និង​លោក Kjelland បាន​បង្កើត​ក្រុមហ៊ុន​មិន​រកប្រាក់​ចំណេញ Fossil Excavators​ដើម្បី​ជីក​រក អភិរក្ស និង​អប់រំ​មនុស្ស​ពី​ហ្វូ​ស៊ី​ល​។​ ​ពួកគេ បាន​និយាយថា ពួកគេ​មាន​គម្រោង​ស្វែងរក​សត្វ​ដាយ​ណូ​ស័​រ Alice​នេះ​បន្ថែមទៀត ហើយ​ពួកគេ​ត្រៀម​នឹង​បង្ហាញ​ហ្វូ​ស៊ី​ល​ដាយ​ណូ​ស័​រ​មួយ​នេះ​ផងដែរ​៕​