David Beckham​រៀបការ​ជាមួយ​តារា​ម៉ូ​ដែល​ចិន Angelababy ក្រោយ​បែកធ្លាយ​ទំនង​ទំនង​លើ​គ្រែ​ជាមួយ​ជំនួយការ​ផ្ទាល់ខ្លួន​

សិល្បៈកម្សាន្ត
0
465
​នាង VICTORIA Beckham ទំនងជា​ខូចចិត្ត​ស្អិត​ទ្រូ​វ​មិនតិច​ទេ ក្រោយ​ពេលដែល​ស្វាមី​របស់​នាង គឺ​លោក David Beckham បាន​រៀបការ​ជាមួយ​តារា​ម៉ូ​ដែល​ចិន Angela Baby នៅតាម​ផ្លូវ ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រ​ភ​អង់គ្លេស​បែបនេះ​។​ ​នៅក្នុង​រូបភាព និង​វីដេអូ​ដែល​បាន​បង្ហោះ​តាម​អន​ឡាញ ឃើញ​លោក Beckham វ័យ​៤៤​ឆ្នាំ ស្លៀកពាក់​ឈុត​កូន​ក​ម្លោះ យ៉ាង​ស្រស់​សង្ហា កាន់​ដៃ​តារា​ម៉ូ​ដែល​ចិន​វ័យ​៣០​ឆ្នាំ Angela Baby ។​ ​ចំណែកឯ​នាង Angela Baby ដែលមាន​ឈ្មោះ​ពិត Angela Yeung Wing គ្រង​ឈុត​កូនក្រមុំ​ពណ៌​ស យ៉ាង​ស្រស់ស្អាត ហើយ​មាន​មនុស្សម្នា​ជាច្រើន បាន​ចោមរោម​មើល​ពួកគេ​រៀបការ​នៅ​ជិត​រថយន្តក្រុង​ពណ៌​ក្រហម ។​ ​ពិធី​រៀបការ​នេះដែរ អ្នក​ដែល​ចូលរួមបាន​ស្លៀកពាក់​ចម្រុះ​ពណ៌ ហើយ​ពួកគេ​នាំគ្នា​រាំរែក​យ៉ាង​សប្បាយរីករាយ​ផងដែរ ក៏ដូចជា​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ក្រុម​អ្នកគាំទ្រ​។​ ​លោក David​ហាក់ដូចជា​ស្រស់ស្រាយ​ខ្លាំងណាស់ ពេល​បាន​រៀបការ​ជាមួយនឹង Angela Baby ហើយ​លោក​បាន​ចែករំលែក​រូបភាព និង​វីដេអូ​ទាំងនេះ​ជាមួយ​នាង Angela Baby នៅលើ​បណ្តាញ​សង្គម Instagram​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍​នេះ គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការថត​ស្ប៉ត​ពាណិជ្ជកម្ម សម្រាប់​ក្រុមហ៊ុន​សណ្ឋាគារ Londoner Macao Hotel ប៉ុណ្ណោះ​។​ ​សូមបញ្ជាក់ថា ទំនាក់ទំនង​ស្នេហារ​របស់​គូស្នេហ៍​រវាង​នាង VICTORIA និង​លោក Beckham បាន​រង​ភាព​រង្គោះរង្គើរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក្រោយពី​ជំនួយការ​ផ្ទាល់ខ្លួន​របស់លោក គឺ​នាង Rebecca Loos​បាន​អះអាងថា នាង​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​វិ​រ​បុរស​បាល់ទាត់​ម្នាក់នេះ ចាប់តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ​៕​