OPPO Photography Academy បង្ហាញ​វីដេអូ​ខ្លីៗ ស្តីពី​ការរៀន​ថត

បច្ចេកវិទ្យា
0
295
  ​នា​សម័យ​បច្ចុប្បន្ននេះ ការថតរូប និង​វីដេអូ កំពុង​ទទួល​បានការ​ពេញនិយម​យ៉ាងច្រើន ពី​សំណាក​មិត្តៗ​យុវវ័យ ។ ថ្មីៗ​នេះ មាន​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​ដោយ​ក្រុមការងារ OPPO Photography Academy បានបង្ហាញ​ពី​របៀប​នៃ​ការថតរូប បែប​ងាយៗ ថ្នាក់មូលដ្ឋាន​(Basic) ដែល​ធ្វើ​ឲ្យ​យុវវ័យ​យើង​ឆាប់​ចាប់បាន និង ឆាប់​យល់​ថែម​ទៀតផង​។ ប្អូនៗ​ដែល​តែងតែ​ចូលចិត្ត​ថតរូប តាម​ទូរស័ព្ទដៃ​ពេល​ជួបជុំគ្នា ឬ ចូលចិត្ត​ថតរូប​ទេសភាព​អ្វី​ក៏ដោយ នៅពេលដែល​បាន​ទស្សនា​វីដេអូ​នេះហើយ នោះ​ប្អូនៗ​កាន់តែ​ជក់ចិត្ត ចង់​រៀន ចងដឹង​ពី​វិធី​នៃ​ការថតរូប​លើស​ដើម និង កាន់តែ​មានគំនិត​ច្នៃប្រឌិត​នូវ​ប្លង់​ថ្មីៗ​តាមរយៈ​ការថតរូប​តាម​ទូរស័ព្ទដៃ​ជាក់​ជាមិនខាន ។​ អ្នកខ្លះ​គិតថា​ការថតរូប គឺជា​សិល្បៈ​មួយ​ប្រភេទ ដើម្បី​ឲ្យ​អ្នកមើល​រូបថត​ដែល​ចេញមក​នោះ មិន​ត្រឹមតែ​ជា​ភាព​ទាក់ទាញ​មួយផ្នែក​ទេ ប៉ុន្តែ​អាច​ឲ្យ​គេ​គិតពិចារណា​បាន​យ៉ាង​ក្បោះក្បាយ​នូវ​អ្វីដែល​ស្ថិតក្នុង​សន្លឹក​រូបថត​! ហើយ​អ្នក​ខ្លះទៀត​គ្រាន់តែ​ថត (Click យកៗ​) មិនមាន​ការរៀបចំ​ប្លង់​ឲ្យ​បាន​ត្រឹមត្រូវ ចេះតែ Edit តាម​កម្មវិធី​ទូរស័ព្ទ​ពាសវាល​ពាសកាល ទីបំផុត​រូបថត​ចេញមក មិនដឹងថា​ចង់បង្ហាញ​អ្វី​? បង្កប់ន័យ​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ ដូច្នេះ​ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ចង់​ចេះ​វិធីសាស្ត្រ​នៃ​ការថតរូប សូម​ទស្សនា​វីដេអូ​នេះ​ជាម​យ​ខ្ញុំ ។ ​មុនដំបូង​រូបខ្ញុំ​ផ្ទាល់​គិតថា​វា Vlog ធម្មតា ប៉ុន្តែ​ដល់ពេល​មើល​យូរៗ​បន្តិច​ទើប​ដឹងថា​វា ការបង្រៀន​ថតរូប​តាម​ទូរស័ព្ទដៃ គួរ​ឲ្យ​ចាប់អារម្មណ៍​ម្យ៉ាងដែរ ! មានអី​វា​ពិតជា​ឡូយ​របស់គេ​មែន​តើ​! បងប្អូន​យុវវ័យ​ដែល​កំពុង​ប្រើ​ស្មា​ត​ហ្វូ​ន​ទាំងអស់ អាច​សាកល្បង​បាន ក្រោយពី​បាន​ទស្សនា​វីដេអូ​នេះ​ចប់សព្វគ្រប់ ឬ អាច​ថត​សាកល្បង​ស្នាដៃ​ខ្លួនឯង​តាមរយៈ​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន រួច​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ដូចជា Facebook Instargram ដើម្បី​ទ​ទូល​Feedback ពី​អ្នក​ដែល​បានឃើញ​រូបថត​ស្នាដៃ​របស់​អ្នក ប្រសិនបើ​មាន​មិត្ត​ភ​ក្រ័ក្ក​ច្រើន​ចូល Like Share និង Comment នោះ​មានន័យថា​រូបថត​ដែល​បងប្អូន​ថត​ចេញមក ប្រាកដ​ជាមាន​អ្វីដែល​ពិសេស​លើសពី​ការរំពឹងទុករ​បស់បង​ប្អូន​ជាក់​មិន​ខាន វា​អាចជា​រូបថត​ដែល​បង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​របស់​អ្នក​ថត​ថ្មី ឬ អត្ថន័យ​បង្កប់​ក្នុង​រូបថត ឬ អាចមាន​អ្វីដែល​លើសពីនេះ​ក៏​ថា​បាន​! ខ្ញុំ​បាន​មើល​វា​រួចហើយ​ដូច្នេះ​អ្នក​ក៏​អាច​សាកល្បង​មើល​វា​បានដែរ​តាមរយៈ​Link​នេះ https://www.facebook.com/oppoacademykh/?epa=SEARCH_BOX