​នៅ​សុខៗ ហេតុអ្វី OPPO 5G បង្កើត​សណ្ឋាគារ​ទៅវិញ ?

បច្ចេកវិទ្យា
0
279
​កាន់តែ​ចម្លែក​មែនទែន​ហើយ ជារឿយៗ​គេ​សង្កេតឃើញថា​ក្រុមហ៊ុន OPPO តែងតែ​បង្កើត​នូវ​ព្រឹត្តិការណ៍​ថ្មីៗ​ព្រមទាំង​ផ្សាភ្ជាប់​ជាមួយ​ផលិត ផលិត​របស់ខ្លួន ដូចជា ទាក់ទង​ទៅនឹង​រឿង​របស់​ហូលីវូដ ព្រឹ​តិ្ត​ការណ៍​កីឡាបាល់ទាត់​ពិភពលោក ជាដើម ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ដែល​កំពុង ទទួលបាន​ប្រិ​យ​ជា​ប្រិយភាព​ខាង​ផ្នែក​បច្ចេកវិទ្យា​ទូរស័ព្ទ​មួយ​នេះ បែរជា​បង្កើត​ស​ណ្ឋ​គារ​ខ្នាតតូច​មួយ​ដ៏​ប្រណិត​មួយ​ទៅវិញ ? ​បើ​យោងតាម​ប្រភព​ផ្លូវការ​របស់​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា សណ្ឋាគារ OPPO 5G នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ស្វែងរក​ថវិកា​សម្បុរ​សជ​ន​ជា​លើកដំបូង​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ព្រឹត្តិការណ៍ HOTA លើ​តំបន់ Gold Coast ក្នុងប្រទេស​អូស្ត្រាលី​។ សណ្ឋាគារ OPPO 5G មាន​ទំហំ ៤០​ហ្វី​ត​! ផ្នែក​ខាងក្រៅ​លាប​ពណ៌​ខ្មៅ និង ភ្ជាប់​ជាមួយ​ឈ្មោះ OPPO 5G Hotel និង ផ្នែក​ខាងក្នុង​បាន​រចនា​ឡើង​ដោយ​ភាព​ប្រណិត ដោយបាន​បំពាក់​ជាមួយនឹង​សេវា​អ៊ី​ន​ធើ​ណែ​ត 5G ក្នុង​ទូរស័ព្ទដៃ OPPO 5G ចុងក្រោយ ក្នុង​ល្បឿន​លឿន របស់​ក្រុមហ៊ុន OPPO ព្រមជាមួយ​នឹង​ការ​រចនា​សម្ភារ​ទំនើបៗ ដូចជា Immersive AR apps (​ជា​កម្មវិធី​សម្រាប់​ក​ម្ម៉​ង់​អាហារ​) Advanced smart home features (​សម្ភារ​បែប​ទំនើបៗ ដោយ​លោក​អ្នកជា​ភ្ញៀវ​ក៏​អាច​ប្រើ​សំលេង​របស់​ពួកគេ​ដើម្បី​គ្រប់គ្រង​ពន្លឺ​អំពូល​ភ្លើង​ក្នុង​បន្ទប់​សណ្ឋាគារ ការបញ្ជារ​បទ​ចម្រៀង​ដែល​ពួកគេ​ចូលចិត្ត ការ​សួរ​សំណួរ និង ចម្លើយ​នានា​ពី Google ជាដើម​) និង Smart mirror (​ជា​កញ្ចក់​ឆ្លាត​វៃ ប្រើប្រាស់​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទដៃ OPPO Reno 5G ក្នុង​ការទាញយក​ព័ត៌មាន​ថ្មីៗ​តាម​កាសែត ឬ ទូរទស្សន៍ ស្តុក​ទុក​មើល ឬ អាច​ប្រើប្រាស់​ក្នុងការ​ថតរូប​ស៊ែ​ល​ហ្វី​តាម​កញ្ចក់​នេះ​យ៉ាង​ងាយស្រួល​) ថែម​ទៀតផង​។ ​មិនតែប៉ុណ្ណោះ​លោកអ្នក​ក៏​អាច​ចូលរួម​លេង​ហ្គេម​យ៉ាង​សប្បាយរីករាយ​នៅលើ​កញ្ចក់​នេះ​បាន​គ្រប់​កម្មវិធី​ហ្គេម​អន​ឡាញ​ទាំងអស់​តាមរយៈ​ការភ្ជាប់​ប្រព័ន្ធ 5G បាន​ផងដែរ​។ ប៉ុន្មាន​ចំណុច​នេះ​អាច​បញ្ជាក់បាន​ថា OPPO 5G កំពុង​ចាប់ផ្តើម​បង្ហាញ​សមត្ថភាព​ហើយ​តាមរយៈ​ការទាញយក​អតិថិជន​ជា​អ្នកជំនួញ​ធំៗ ដែល​ចាប់អារម្មណ៍​ខ្លាំង​លើ​បច្ចេកវិទ្យា​ទំនើប មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏បាន​បញ្ជាក់ថា​សណ្ឋាគារ OPPO 5G នេះ​នឹង​ទទួល​ការ​ចាប់ពី​ថ្ងៃទី ១ ខែសីហា​ឆ្នាំ ២០១៩ ដល់​ថ្ងៃទី ៣០ ខែសីហា​ឆ្នាំ ២០១៩​ខាងមុខនេះ​ដែលមាន​ទី​តាំងនៅ​តំបន់ Gold Coast ប្រទេស​អូស្ត្រាលី ក្នុងតម្លៃ​ត្រឹមតែ ១៥០ ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​យប់​សម្រាប់​មនុស្ស​ពីរ​នាក់ ជា​គូស្នេហ៍ ជា​ស្វាមីភរិយា ឬ​ជា​មិត្ត​ភ​ក្រ័​ជិតស្និត​បំផុត​របស់​អ្នក​ក៏បាន ជា​កម្មវិធី​សម្បុ​រសធម៌​របស់​ពួកគេ ៕