​គិត​យ៉ាងម៉េច​ឥឡូវ OPPO Reno FC Barcelona Edition មានត្រឹមតែ​៦៨​គ្រឿង​ប៉ុណ្ណោះ ពេលនេះ Fan.. កំពុងតែ​ចលាចល​ហើយ

បច្ចេកវិទ្យា
0
314
  OPPO ជា​ប្រេន​ម៉ាក​ទូរស័ព្ទដៃ​ដ៏​ល្បីល្បាញ​មួយ​ត្រូវបាន​មហាជន​ជាច្រើន បាន​នឹង​កំពុង​ប្រើប្រាស់ និង​ទទួលស្គាល់​នូវ​កំរិត​គុណភាព​ដ៏​ល្អ​គ្មាន​ពីរ ហើយ​រាល់​ការបើក​ប្រកាស​លក់​ម្តងៗ​ក្រុមហ៊ុន​មួយ​នេះ តែងតែ​ធ្វើ​ឲ្យ​ហ្វេ​ន​...... មានការ​ភ្ញាក់ផ្អើល​បំផុត ។ ​ មុននេះ​បន្តិច​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​៥​ទៅ​៦​កន្លែង ដែលជា​បណ្តាញ​ចែកចាយ​របស់ OPPO បាន​ទាក់ទង​មក​បុគ្គលិក​លក់​នៃ​ក្រុមហ៊ុន OPPO នៅ​កម្ពុជា​ស្តីពី​ការ​កម្មង់​ទូរស័ព្ទ​ឲ្យ​ភ្ញៀវ​របស់គេ​(​ដែលជា​ហ្វេ​ន​ផ្កាប់មុខ​របស់​ក្រុមបាល់ទាត់​Barcelona​បាន​ពាក់អាវ​គាំទ្រ​ក្រុម Barcelona) មកកាន់​ហាង​របស់​ពួកគេ ដើម្បី​ទិញ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី OPPO Reno FC Barcelona Edition អស់​ជិត​៥​ហាង​ហើយ ប៉ុន្តែ​នៅតែ​ពួកគេ​(​ម្ចាស់​ហាង​)​មិនមាន​លក់​ឲ្យ​! ព្រោះតែ Fan ផ្កាប់មុខ​រូបនោះ​ទៅរក​ប៉ះចំ​តែ​ហាង​លក់​ទូរស័ព្ទ​ដែល​មិនមាន​ទូរស័ព្ទ​នេះ​លក់​ឲ្យ និង មិនបាន​កុម្មង់​ទូរស័ព្ទ OPPO Reno FC Barcelona Edition ពី​ក្រុមហ៊ុន​ផ្ទាល់​ឡើយ​! ដោយសារតែ​វា​មាន​ចំនួន​តិចតួច​ពេក ត្រឹមតែ​៦៨​គ្រឿង​ប៉ុណ្ណោះ នៅ​ទូទាំងប្រទេស​កម្ពុជា ដែលមាន​តម្លៃ ៩៩៩ ដុល្លារ រហូតដល់​ថ្នាក់​រូបគេ​ហ៊ាន​ឲ្យ​តម្លៃ​លើសពី​តម្លៃ​លក់​ចេញ ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​បាន​ទូរស័ព្ទ​នោះ ដែលជា​រឿង​ស្ទើ​តែ​មិនគួរ​ឲ្យ​ជឿ​ថែម​ទៀតផង ។​ ជាការ​ពិតណាស់​ក្រោយពី​ផ្ទុះ​វីដេអូ Unboxing របស់​វែបសាយ Cambo Report ដ៏​ល្បី​ទាក់ទង​នឹង​ការបង្ហាញ​បច្ចេកវិទ្យា​ថ្មីៗ​នៅក្នុង កម្ពុជា បានបង្ហាញ​យ៉ាង​លម្អិត​ពី​ចំណុច​ពិសេស និង បញ្ចេញ​រូបរាង​ដ៏​សង្ហា​របស់ OPPO Reno FC Barcelona Edition រួចមក​គឺមាន​ក្រុម​ហ្វេ​ន​ផ្កាប់មុខ​កម្ពុជា ដែល​ងប់​ង​ល់​នឹង​កីឡាករ Leonel Messi ដែលជា​តួរ​ឯក​របស់​ក្រុមបាល់ទាត់​ដ៏​ល្បី​លើ​ពិភពលោក Barcelona បាន​បាក់ចិត្ត​លង់​ស្រលាញ់​វា​តែម្តង​! បើទោះបីជា​រូបគេ​បាន​ស្វែងរក​នៅតាម​ដេប៉ូ​ចែកចាយ​នានា ក្នុង​ការទិញ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​នេះ​ក្តី រហូត​រូបគេ​ហាន​ឲ្យ​តម្លៃ​លើសពី​តម្លៃ​លក់​ចេញ​ដោយ​ក្រុមហ៊ុន និង​រហូតដល់​ថ្នាក់​ម្ចាស់​ហាង​ទាំងនោះ​ឡើង Surprise ព្រមៗ​គ្នា​តែម្តង ជាមួយនឹង​ទង្វើ​របស់​បុរស​ម្នាក់​នោះ​! ដោយ​រូបគេ​បាន​និយាយថា “​ការពិត​ខ្ញុំ​ចង់​ទិញ​ទូរស័ព្ទ​Reno​ហ្នឹង​មធ្យម​ទេ​, តែ​ងំ​គឺ​ខ្ញុំ​ស្រលាញ់​វា​ត្រង់​មាន Edition Brand Barcelona ដែលជា Idol ក្នុង​ចិត្ត​របស់ខ្ញុំ​តែម្តង គឺ​ស្រលាញ់​យូរហើយ ទើបតែ​ពេ​លេ​នេះ វា​បានមក​ស្រុក​ខ្មែរ ដូច្នេះ​ខ្ញុំ​មិន​ចង់​ឲ្យ​ឱកាស​បែបនេះ​រំលង​ផុត​ទេ​” ហើយ​ពួកគេ​បាន​ទំនាក់ទំនង​មក​ក្រុមហ៊ុន​ដើម្បី​ផ្តល់ព័ត៌មាន​ច្បាស់លាស់​ទៅ​ឲ្យ​បុរស​នោះ​វិញ​ដែរ ដែលជា​ហ្វេ​ន​ផ្កាប់មុខ​អាច​ទៅ​ត្រូវ​កន្លែង​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO Reno FC Barcelona Edition នោះ​តែម្តង​! តែ​យើង​មិនទាន់​ដឹងថា​ពេលនេះ​បុរស​នោះបាន​ទិញ​ទូរស័ព្ទ​នោះ​ហើយ​ឬ​នៅ​?​ហើយ​គេ​ទិញ​ក្នុងតម្លៃ​ដើម​ឬ​យ៉ាងម៉េច​នោះទេ​!​។ ​សូមបញ្ជាក់ថា​ទោះបីជា​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី OPPO Reno FC Barcelona Edition មាន​សមត្ថភាព​ពិសេស​ដូចគ្នា​បេះបិត​ទាំង កាមេរ៉ា និង ទំហំ​ផ្ទុក​ជាមួយនឹង​ម៉ូ​ឌែ​ល OPPO Reno 10X Zoom (60X Digital Zoom)​ក្តី​! ក៏​វា​នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ OPPO និង ហ្វេ​ន​ផ្កាប់មុខ​របស់ Barcelona ដដែល​! ចង់ដឹងថា​វា​មាន​ចំណុច​ទាក់ទាញ​កម្រិតណា ដូច្នេះ​សូម​ទស្សនា​វីដេអូ​របស់ Cambo Report Unboxing ទាំងអស់គ្នា https://youtu.be/MoLLPuy0UtE