ក្រោយ​ការស្រាវជ្រាវ​អស់​រយៈពេល​ជាង​២​ទសវត្សរ៍ ក្រុម​អ្នកវិទ្យាសាស្ត្រ​រ៉ូ​ម៉ា​នី បង្កើតបាន​ចាន​ហោះ​

ព្រឹត្តិការណ៍ថ្មីៗ
0
336
​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី បាន​បង្កើត​ចាន​ហោះ​ដែល​អាច​បំលាស់​ទី​បាន​គ្រប់ទិសទី​។​ ​ចាន​ហោះ​នេះ មានឈ្មោះ ADIFO ហើយ​ពេល​វា​ហោះ​គឺ​មិន​ខុសប្លែកគ្នា​ពី​ថាសហោះ​មាននៅ​ក្នុង​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​នោះទេ​។​ ​ប៉ុន្តែ​វា​គឺជា​ចាន​ហោះ​ពិត ដែល​អាច​ហោះ​បាន​គ្រប់ទិសទី គ្រប់​ស្ថានភាព ពោលគឺ​ដូចគ្នា​នឹង​ថាសហោះ​ពិតប្រាកដ​ដែរ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ វា​មិនមែនជា​វត្ថុ​មកពី​ទី​អវកាស​នោះទេ វា​ត្រូវបាន​រចនា​ឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ Razan Sabie និង​ដៃគូ​របស់គាត់ គឺ​លោក Iosif Taposu គឺជា​អតីត​អ្នកវិទ្យាសាស្ត្រ​មួយរូប​ទៀត​នៅឯ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​អវកាស​កាស​រ៉ូ​ម៉ា​នី​។​ ​លោក Sabie បាន​និយាយថា ឌី​ណា​មិ​ក​អាកាស​នៅ​ពីក្រោយ​ចាន​ហោះ​នេះ គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​អស់​រយៈពេល​២​ឆ្នាំ​។​ ​មិន​ខុសប្លែក​ពី​ដ្រូ​ន​នោះទេ ចាន​ហោះ​នេះ ប្រើប្រាស់​កង្ហារ​៤ ដើម្បី​ហោះ​ឡើង ឬ​ចុះចត ហើយ​ចាប់ផ្តើម​ធ្វើដំណើរ​យឺតៗ ខណៈដែល​ម៉ាស៊ីន​យន្តហោះ​២​ទៀត នឹងធ្វើ​ឲ្យ​វា​ហោះ​ឡើងលើ​ត្រង់​។​ ​កម្លាំង​រុញ​២​គូ​នេះ នឹង​អាចធ្វើ​ឲ្យ​បត់​បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ​។​ ​លោក Sabie បាន​និយាយទៀតថា រាង​មូល​របស់​ចាន​ហោះ​មួយ​នេះ នឹងធ្វើ​ឲ្យ​វា​ហោះ​បាន​លឿន​ជាង​សម្លេង​៕​