OPPO ថ្មី​ទៀតហើយ​!! សំណព្វចិត្ត​បង​អើយ (​វីដេអូ​)

បច្ចេកវិទ្យា
0
297
សំណព្វចិត្ត​អើយ​! បង​ប្រើ OPPO Reno 10X Zoom មិនទាន់​ថ្នឹក​ដៃ​ផង អី​ឡូ​វ​លឺថា​ចេញ​អា​ម៉ូ​ឌែ​ល​ថ្មី​មួយ​នោះ​ដែលមាន​ឈ្មោះថា Reno2 អី​ណា អី​ណី ទៀតហើយ​…! មិន​យល់​ថេរ មិន​យល់​ថេរ (​ហាហា​ហា​) ចេញ​លឿន​ម្ល៉េះ​?​។ ប៉ុន្មាន​ថ្ងៃនេះ​ឃើញតែ​ព័ត៌មាន​បែកធ្លាយ​ស្តីពី​ការបង្ហាញ​ខ្លួន​របស់​ស៊េរី Reno ដែលមាន​ឈ្មោះ​ថ្មី​ថា OPPO Reno 2 ហ្នឹង​! ហើយ​លឺថា​នឹងត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌា​មុនគេ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​នេះហើយ​ណា​សំណព្វចិត្ត​បង​។ ប៉ុន្តែ​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ដេញ​ស៊េរី​ទូរស័ព្ទ​កាន់តែ​ព្រឺ​សំបុរ​នោះ គឺ ម៉ូ​ឌែ​ល OPPO Reno2 មាន​បំពាក់​កាមេរ៉ា​ក្រោយ​រហូតដល់​ទៅ​៤​គ្រាប់​ឯណោះ​! សួរ​ដូច​ឆោត ចុះ​អី​ក៏​សម្បូរ​កាមេរ៉ា​ម្ល៉េះ​ក្រុមហ៊ុន OPPO ហ្នឹង​?(​ហាហា​ហា​) មុនដំបូង Admin ស្មានតែ​ជា​ព័ត៌មាន​បែកធ្លាយ​លេងៗ មាន​ណា​វា​លេង​មាន​៤​គ្រាប់​របស់គេ​មែន ដោយ​គេ​សរសេរ​នៅលើ Poster ជា​ភាសា​អង់គ្លេស​ថា Quad cam 20X Zoom See More, See Clear (​កាន់តែច្រើន កាន់តែច្បាស់​) ញាក់សាច់​ទ្រើ​តៗ​តែម្តង ហ្វេ​នៗ​អើយ​….​។ កាល​មុន​កូនច្បង Reno 10X Zoom ហ្នឹង​មាន​លក្ខណៈពិសេស​គឺមាន​បង្កប់​បច្ចេកវិទ្យា 60X Digital Zoom គឺ​វា​មាន​សមត្ថភាព​ពង្រីក​មុំ​ដល់​ទៅ​៦០​ដង​អាច Zoom​កប់​ពពក​ឯណោះ ដែល​អាច​ចាត់ទុកថា​ជា​កាមេរ៉ា​ធំជាងគេ​ណាស់​ទៅហើយ​! ចុះ​ទម្រាំ​តែមាន 20X Zoom ទៀត​! តើ​វា​អាច Zoom បាន​ដល់​ទ្វេគុណ​ទេ​បងប្អូន​អើយ គឺ​60*2= 120 Zoom(​ហាហា​ហា​) គិត​លេងៗ ។ លើក​នេះ​មិន​ហ៊ាន​លែង​សើច ឬ ភ្នាល់​ជាមួយ​មិត្ត​ភ​ក្រ័​ខ្ញុំ​ដូច​មុន​ទេ ព្រោះ​កន្លងមក OPPO ធ្វើ​ស៊ី​ខ្ញុំ​ច្រើន​ដែរ ដោយសារតែ​ទាយ​ខុស ព្រោះ​ពួកគេ​តែងតែមាន​អ្វីដែល​ថ្មី និង Surprise ដល់​ក្រុម​អ្នកគាំទ្រ​ពួកគេ​ជានិច្ច ហើយ​Brand មួយ​នេះ​មិនដែល​ចុះចាញ់​ដៃគូ​ប្រកួតប្រជែង​របស់​គេ​ឡើយ គឺ​ពួកគេ​តែងតែ​រក្សា​ការព្យាយាម​របស់​ពួកគេ ច្នៃប្រឌិត​អ្វីដែល​ថ្មី​ដែល​យើង​នឹកស្មាន​មិន​ដល់ ដូច្នេះ​យើង​ចាំ​អ៊ុត​ទាំងអស់គ្នា​មើល៍ថា​តើ​នៅពេលដែល OPPO Reno នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌា ថា​វា​ពិត​ជាមាន​កាមេរ៉ា​៤​គ្រាប់​នោះ​មែន​អត់​? វា​មាន​ទំហំ 48MP ដូច​មុន​ទៀត​ទេ​? ហើយ​វា​មាន​សមត្ថភាព​ប៉ុណ្ណា​ដែរ​?​ហើយ​រូបរាង​វា​ដូច​ក្នុង​រូប​Poster ហ្នឹង​អត់​? ជាពិសេស​គឺ​តម្លៃ​លក់​ជា​ផ្លូវការ​នៅ​ទីនោះ​ប៉ុន្មាន​ដែរ​! តើ​វា​អាចមាន​តម្លៃ​លើ​ឬ​ក្រោម Reno 10X Zoom ប៉ុន្មាន​ទៅ​? អ្វីដែល​សំខាន់​នោះ តែ OPPO Reno2 នេះ​វា​នឹង​មក​ទីផ្សារ​កម្ពុជា​ដែរឬទេ​? បើ​មក​មែន​ច្បាស់​ជា​សំណព្វចិត្ត​បង សំណព្វចិត្ត​អូន សុំ​ដូរ​ស៊េរី​ទៀតហើយ (​ហាហា​ហា​) ៕