OPPO កាន់តែ​កក្រើក​ទៀតហើយ ជាមួយ​កម្មវិធី​ប្រលង​ចំរៀង​បែប Digital

បច្ចេកវិទ្យា
0
335
​ ​ធ្លាប់តែ​លឺ​កម្មវិធី​ប្រលង​ចំរៀង​បែប​ធម្មតាៗ ប៉ុន្តែ​ឥឡូវនេះ​ស្រាប់តែ​មានកម្ម​វិធី​ប្រលង​ចំរៀង​ថ្មី​បែប Digital ទៀត​! ប្លែក​ម្ល៉េះ​លោក​ព្រះ​? នោះ​កម្មវិធី​ប្រលង​ចំរៀង​ថ្មី​ដែលមាន​ឈ្មោះថា The Mask Singer Cambodia ដែល​ចាប់ផ្តើម​បើក​ដំណើរ​ការលក់​ពាក្យ​ចូល​ប្រលង​ហើយ​បងប្អូន កាន់តែ​ពិសេស​នោះ​កម្មវិធី​នេះ​គឺ ស្ថិតក្រោម​ការឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​OPPO ដែល​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​កន្លងមក​ក្រុមហ៊ុន​ស្មាន​ហ្វូ​ន​OPPO ក៏​ធ្លាប់​សហការ​ផ្តាច់​មុខជា​មួយ​នឹង​ក្រុមហ៊ុន​ហង្ស​មាស​ដែរ ដូចជា​កម្មវិធី​ប្រលង​ចំរៀង​លំដាប់​ពិភពលោក I Can see your voice Cambodia និង កម្ម​វី​ធី​ធំៗ​ជាច្រើន​ទៀត ប៉ុន្តែ​លើក​នេះ​រឹតតែ​ប្លែក និង កក្រើក នៅពេលដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​លើ​ការផលិត​ទូរស័ព្ទដៃ​ដ៏​ធំ​បាន​សហការគ្នា​រៀបចំ​កម្មវិធី​ប្រលង​ចំរៀង​បែប Digital មួយ ជា​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​! ដូច្នេះ​លោកអ្នក​សាក​ស្រ​ម៉ៃ​បន្តិច​មើល៍ ថា​វា​នឹងមាន​អ្វីខ្លះ​កើតឡើង និង មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា​ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទូរស័ព្ទដៃ នឹង​ការបញ្ចេញ​សំនៀង​នោះ​។   កម្មវិធី The Mask Singer Cambodia ដែល​ឧបត្ថម្ភ​ធំ​ដោយ​ទូរស័ព្ទ​OPPO​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​ជ័យលាភី​ដែល​ឈ្នះ​ចុងក្រោយ​នឹង​ទទួលបាន​ទឹកប្រាក់​សុទ្ធ 100,000,000​រៀល ប្រមាណ​ជា​២​ម៉ឺ​៥​ពាន់​ដុល្លា​អាមេរិក ថា​មិនត្រូវ​អាចមាន​រង្វាន់​ទូរស័ព្ទដៃ OPPO ទៀត​ក៏​ថា​បាន​! គឺ​មិនតិច​ទេ​បងប្អូន​អើយ ហើយ​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ធ្វើការ​ប្រលង​ជម្រុះ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា សៀមរាប តាកែវ កំពង់ចាម ក្រុងព្រះសីហនុ និង រាជធានី​ភ្នំពេញ មុននឹង​ឈានដល់​ការប្រកួតប្រជែង​តាម​វគ្គ​នីមួយៗ និង វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹងមាន​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​ផងដែរ​។ លក្ខ​ណ្ឌ័​នៃ​ការចូល​ប្រលង​ចំរៀង​បែប Digital នេះ គឺ​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ធ្វើការ​បិត​របាំងមុខ ទៅតាម​ស្ទីល​របស់​ពួកគេ​រៀងៗ​ខ្លួន និង ធ្វើការ​បង្ហាញ​សមត្ថភាព​ពិត ការបញ្ចេញ​សម្លេង​ពិត​របស់​ពួកគេ​នៅលើ​ឆាក​តន្ត្រី​ដ៏​ធំ​សម្បើម​ខ្នាត​អន្តរជាតិ នៅមុខ​មហាជន​រាប់លាន​នាក់​ដូច្នោះ​ដែរ​។   ​ចាប់ពី​ថ្ងៃនេះ​ទៅ​បងប្អូន​ដែលមាន​បំណង​ចង់​ចូល​ប្រលង​ក្នុង​កម្មវិធី The Mask Singer Cambodia ដែល​ឧបត្ថម្ភ​ធំ​ដោយ​ទូរស័ព្ទ OPPO នេះ អាច​ទៅរក​ពាក្យ​ដាក់​ប្រលង​បាន​នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ OPPO តាម​ខេត្ត​គោលដៅ និង នៅ​រាជធានី ព្រមទាំង​នៅ​ក្រុមហ៊ុន​ហង្ស​មាស​បាន​យ៉ាង​ងាយស្រួល​! នៅ​ចំ​អី​ទៀត​បងប្អូន​ដែល​គិតថា​ខ្លួន​អាច មាន​សមត្ថភាព​ធ្វើបាន សូម​រួសរាន់​ឡើង​! ព័ត៌មាន​លម្អិត​បងប្អូន​ចូល​ទោ​កាន់ Page ផ្លូវការ​នេះ​បាន https://www.facebook.com/OPPOCAMBODIA/videos/467705184073752/ ៕ ​