មានតែ​កំពូល Smart Phone មួយចំនួន​ប៉ុណ្ណោះ​ទើប​មាន​បំពាក់ Chipset Snapdragon 855 ដែលជា​ជំនាន់​ចុងក្រោយ របស់​ក្រុមហ៊ុន Qualcomm

បច្ចេកវិទ្យា
0
290
​ ​ តើ​លោកអ្នក​យល់ឃើញ​យ៉ាង​ដូ​ម្តេច​ដែរ​នៅពេលដែល RAM ទូរស័ព្ទ​មាន​ទំហំ​ធំ​តែ​ម្យ៉ាង​! ហើយ​វា​ពិតជា​ធ្វើអោយ​ទូរស័ព្ទ​របស់លោក​អ្នក​ដើរ​លឿន និង​អាចមាន​សមត្ថភាព​លេង​ហ្គេម​ធំៗ​បាន​ដោយ​រលូន​មែន​ឬទេ​? នេះ​គឺជា​អ្វីដែល​មនុស្ស​ភាគច្រើន​តែ​ង​តែ​យល់​ច្រ​លំ​លើក​ត្តា​នេះ ប៉ុន្តែ​វា​ក៏​ត្រឹមត្រូវ​មួយចំណែក​ដែរ​។​ ការជ្រើសរើស​ទូរស័ព្ទ​មួយគ្រឿង​សម្រាប់​អ្នក​ដែល​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​កម្មវិធី​ធំៗ និង​លេង​ហ្គេម Online ដើម្បី​កំសាន្ត​អារម្មណ៍ ពួកគេ​ច្បាស់​ណាស់​ដែល​តែងតែ​ទាមទារ និង ផ្តោត​សំខាន់​លើ​កម្លាំង​ម៉ាស៊ីន​កាន់តែខ្លាំង ដោយ​តម្រូវអោយ​ការចំណាយ​ថវិកា​នឹងមាន​ការកើនឡើង​កាន់​តែ​ខ្ពស់​ដូចគ្នា​! ហើយ​ចំនុច​ដែល​លោកអ្នក​គួរតែ​យកចិត្តទុកដាក់ រួមមាន​ដូចជា​៖ CPU, RAM, ROM, ... ហើយ​ចំនុច​ទាំងអស់នេះ​គឺ​វា​មាន​លក្ខណៈពិសេស​ខុសៗ​គ្នា​ផងដែរ​។ រហូតមកដល់​ពេលនេះ​មាន​ប្រភេទ​ទូរស័ព្ទដៃ​កំពូលៗ​ជាច្រើន​បានបង្ហាញ​វត្តមាន​របស់​ពួកគេ​តាម រយៈ​ការស្វែងរក​ដៃគូ​សហកា​រ ដើម្បី​ជម្រុញ​ទូរស័ព្ទ​របស់​ពួកគេ​កាន់តែខ្លាំង និង កាន់តែ​មានតម្លៃ​! មកដល់ពេលនេះ​ការបំពាក់​ជាមួយនឹង Chipset Snapdragon 855 ដែលជា​ជំនាន់​ចុងក្រោយ របស់​ក្រុមហ៊ុន Qualcomm គឺជា​កត្តា​ដែល​មនុស្ស​គ្រប់គ្នា​បាន​យកចិត្តទុកដាក់​នៅក្នុង​ឲ្យ​ទូរស័ព្ទ​របស់​ពួកគេ ព្រោះ​វា​គឺជា​ផល​លាភ​គួបផ្សំ​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ពួកគេ​កាន់​មានតម្លៃ​ថ្លៃ​ខ្ពស់ និង ផ្តល់​ភាពជឿជាក់​ដល់​អ្នកប្រើប្រាស់​លើ​ល្បឿន​លឿន​ឈានមុខ​គេ ក្នុងនោះដែរ​ទូរស័ព្ទ​កំពូល​ឆ្នាំ​២០១៩ គឹ OPPO Reno 10X Hybrid Zoom (60X Digital Zoom) ដោយ​វា​បាន​បំពាក់ Chipset Snapdragon 855 ដែល​វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​ទៅលើ​ដំណើការ​លឿន វា​មាន​ល្បឿន​លឿន​ជាង​មុន 45% វា​មាន AI Engine ជំនាន់​ទី​បួន និង អាច​ដំណើរការ​កាន់តែ​រលូន ការប្រើប្រាស់​ទៅលើ​កម្មវិធី​ឬ​ហ្គេម​ធំៗ​ក៏​គ្មាន​បញ្ហា​រាំងស្ទះ​អ្វី​ទាំងអស់​សម្រាប់​ស្មា​ត​ហ្វូ​ន​ម៉​ឌែ​ល​នេះ​។​ ក្នុង Chipset មួយ​មាន CPU, NPU.. ជាដើម ហើយ​ពាក្យ​ពេញ​របស់ CPU គឺ Central Processing Unit ដែល​មានន័យថា វា​ហាក់បីដូចជា​ខួរក្បាល ឬក៏​បេះដូង​របស់​ស្មា​ត​ហ្វូ​ន​ដូច្នេះ​ដែរ​។ វា​មិន​ខុស​អ្វី​ពី​មនុស្ស​ដែលមាន​ភាព​វៃឆ្លាត​ខ្លាំង និង​មនុស្ស​មិនសូវ​ឆ្លាត ឬក៏​អាច​ប្រៀបបាន​ទៅនឹង​កម្រិត IQ របស់​មនុស្ស​ទូទៅ​នោះទេ​។ មនុស្ស​ដែលមាន IQ ខ្ពស់​តែងតែ​ឆ្លាត​ជាង និង​មាន​ការគិត​លឿន​ជាង​មនុស្ស​ធម្មតា​។ ក្រៅពីនេះ​ក៏មាន​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដែរ ដែល​បាន​បំពាក់​មក​ជាមួយនឹង Chipset Snapdragon 855 ដូចជា OPPO Reno 10x Zoom, One Plus 7Pro, Xiaomi, Redmi K20 Pro និង Samsung S10+ ជាដើម ដូច្នេះ​វា​ពិតជា​ស័ក្ក​សម​ខ្លាំងណាស់​សម្រាប់​ត​ម្លៃ​របស់​ពួកគេ ៕