បុ​រស​ជើងដំរី ស៊ូទ្រាំរ​ស់ទាំង​ការលំបាក​ក្រែង​ថ្ងៃ​ណា​ជួប​គ្រូពេទ្យ​អាច​ព្យាបាល​ជើង​ទម្ងន់​ជិត​១០០​គ​.​ក​របស់គាត់​

ព្រឹត្តិការណ៍ថ្មីៗ
0
280
​បុរស​ឈ្មោះ Arun Rajasingh អាយុ ៣៤​ឆ្នាំ រស់នៅ​ទីក្រុង Chennai ភាគខាងត្បូង​ប្រទេស​ឥណ្ឌា បានកើត​ជំងឺ​ហ្សែ​ន​ដ៏​កម្រ​មួយ​តាំងពី​កំណើត ដោយ​ធ្វើ​ឲ្យ​ជើង​ខាងស្ដាំ​រីក​ធំ​ដូច​ជើងដំរី មាន​ទម្ងន់​ជិត​១០០​គីឡូក្រាម​ឯណោះ​។ ​លោក​បាន​ប្រឹង​រស់​ខ្លាំងណាស់ ពេល​ជួប​រឿងរ៉ាវ​ដ៏​អាក្រក់​បែបនេះ នៅក្នុង​ឆាកជីវិត​របស់លោក​។   គ្រូពេទ្យ​បាន​និយាយប្រាប់​ឪពុកម្តាយ​របស់គាត់​ថា គាត់​នឹងត្រូវ​ស្លាប់​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ក្រោយពេល​គាត់​កើត តែ​ផ្ទុយទៅវិញ លោក​នៅតែ​អាច​ទ្រាំ​រស់​មកទល់នឹង​ពេលបច្ចុប្បន្ន ហើយ​និង​បានរៀបចំ​មហាវិទ្យាល័យ​វិស្វកម្ម​ថែម​ទៀតផង​។​ ​លោក Arun បាន​បើក​ក្រុមហ៊ុន​ខាង​ព័ត៌មានវិទ្យា​ផ្ទាល់ខ្លួន​មួយ និង​ធ្លាប់​ធ្វើការ​ជាច្រើន​កន្លែង​ទៀត មុន​កើត​ជំងឺ​មិនគួរ​ឲ្យ​ជឿ​មួយ​នេះ​។​ ​ក្រុម​វេជ្ជបណ្ឌិត​ឥណ្ឌា​ក៏​កំពុង​ងឿងឆ្ងល់​ចំពោះ​ជើង​របស់គាត់ ដែល​ចេះតែ​បន្ត​រីក​ធំធាត់​យ៉ាង​រហ័ស​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ជំងឺ​នេះ​បានធ្វើ​ឲ្យ​ជើង​ទាំងពីរ​រីក​ធំ តែ​ធំ​មិន​ស្មើគ្នា​នោះទេ ដែល​ធ្វើ​ឲ្យ​គាត់​មិនអាច​ដើរ​រួច​ឡើយ​។ ​បច្ចុប្បន្ននេះ គាត់​ជួប​ផល​លំបាក​យ៉ាងខ្លាំង ដោយ​ត្រូវ​អង្គុយ​លើ​រទេះរុញ ដើម្បី​ប្តូរ​ទីតាំង ប៉ុន្តែ​ត្រូវមាន​អ្នក​ជួយ​ស្លៀកពាក់ និង​ជូនទៅ​បន្ទប់ទឹក​ជាដើម​។ ទោះបីជា​មានការ​ព្យាបាល​ដោយ​ចាប់​សរសៃ និង​លេប​ថ្នាំពេទ្យ​បន្ថយ​ភាពឈឺចាប់​តាម​ជើង​ក្ដី តែ​គ្រូពេទ្យ​មិនទាន់​រកឃើញ​វិធី​ព្យាបាល​នៅឡើយ​ទេ​។​ ​លោក​មិន​អស់សង្ឃឹម​នោះទេ លោក​បានធ្វើការ​ជាមួយ​គ្រូពេទ្យ​មកពី​ទូទាំង​ពិភពលោក ដើម្បី​រក​វិធីសាស្ត្រ​ព្យាបាល​ជើង​ធំ​ដូច​ដំរី​របស់គាត់​។​ ​លោក Arun បាន​និយាយថា ពេលខ្លះ​លោក​មាន​បញ្ហា​ផ្លូវចិត្ត និង​ពេលខ្លះ​បាក់​ទឹកចិត្ត​ក៏មាន ប៉ុន្តែ​លោក​មិន​អស់សង្ឃឹម​នោះទេ ហើយ​លោក​នៅតែ​រំពឹងថា ថ្ងៃ​ណាមួយ គ្រូពេទ្យ​នឹង​អាច​ព្យាបាល​បាន​ជាក់​ជាពុំខាន​នោះឡើយ​៕​