លទ្ធផល​ប្រឡង​បាក់​ឌុប ជិត​ចេញ​ហើយ តើ​អ្នកមាន​ត្រៀម​កាដូ​អ្វីខ្លះ​សម្រាប់​ពួកគាត់ ?

បច្ចេកវិទ្យា
0
319
​ទីបំផុត​អ្វីដែល​អ្នក​ប្រឡង​បាក់​ឌុប កំពុង​បុក​ពោះ និង ទន្ទឹងរង់ចាំ លទ្ធផល ថា “​ជាប់​” ឬ “​ធ្លាក់​” នឹង​ត្រូវបាន​លាតត្រដាង​ជា​ផ្លូវការ នៅ​ថ្ងៃរសៀល​ទី ០៩ ខែកញ្ញា ២០១៩ សម្រាប់ មណ្ឌល​រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល ព្រមទាំង​នៅតាម​បណ្តា​ខេត្ត​នានា​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ បន្ទាប់​! នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា​។ ​ទោះបីជា​លទ្ធផល​នៃ​ការប្រឡង “​វិជ្ជមាន​” រឺ “​អវិជ្ជមាន​” អាណាព្យាបាល មិត្ត​ភ​កិ្ត និង​មនុស្ស​ជាទី​ស្រឡាញ់ របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​កាលពី​ថ្ងៃទី​១៩ សីហា ២០១៩ គប្បី​ប្រើប្រាស់​នូវ​ពាក្យសម្តី​សមរម្យ អបអរសាទរ លើកទឹកចិត្ត ឬ​ភ្ជាប់​នូវ​កាដូ ផ្សេងៗ ជំនួស​ឲ្យ​ពាក្យ​ស្តីបន្ទោស ប្រមាថ​ខ្លាំងៗ ដែលជា​មូលហេតុ ធ្វើ​ឲ្យ​ពួកគាត់​អស់សង្ឃឹម បាក់​ទឹកចិត្ត និង ជួនកាល អាច​បណ្តាល​ឲ្យ​មាន ជំងឺផ្លូវចិត្ត រហូត​ឈានដល់​ការធ្វើអត្តឃាត ដោយសារតែ​លទ្ធ​នៃ​ការប្រលង​បាក់​ឌុប​ក៏មាន​។ ​ទោះ​អ្នក​ជាប់ ឬ មិន​ជាប់ក្តី ប៉ុន្តែ​លោកអ្នក​ជា​ឳ​ពុក​ម្តាយ នៅតែ​អាច​ផ្តល់​ការស្រលាញ់​ជា​កាដូ​សម្រាប់​ពួកគាត់​បាន តាមរយៈ​វត្ថុ​អនុស្សាវរីយ៍​ធម្មតា និង សាមញ្ញ សម្រាប់​ជូន លើកទឹកចិត្ត ដល់​អ្នក​កំពុង​រង់ចាំ​ការប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប ២០១៩ នោះ​គឺ ស្មា​ត​ហ្វូ​ន OPPO F11 Pro ដែលជា​ឩ​បក​រណ៍ ជំនួយការ​ពិសេស សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ជា​បន្ត​របស់​ពួកគេ នៅ​ថ្នាក់​មហាវិទ្យាល័យ ឬ ប៉ះប៉ូវ​ការខិតខំ​របស់​ពួកគាត់​បាន​។ ជាមួយនឹង​ទូរស័ព្ទ OPPO F11 Pro 128 GB អាចជួយ​ពួកគាត់​ក្នុងការ​ស្វែងរក​មេរៀន គន្លឹះ​ល្អៗ នៅ​បណ្តាញ​សង្គម Facebook, YouTube, និង Google ដោយ​ឥត​បារម្ភ រឿង​ទូរស័ព្ទ អស់​ថ្ម ព្រោះ​វា​ជា​ម៉ូ​ឌែ​ល​ដែលមាន​កម្លាំង​ថាមពល​ថ្ម​ធំ​រហូតដល់​ទៅ 4000 mAh ប្រើ​បាន​រយៈពេល​យូរ​លើសពី​មួយថ្ងៃ ទោះជា​លោកអ្នក​ប្រើប្រាស់​កម្មវិធី​ច្រើន​យ៉ាងណាក្តី​! ហើយ​វា​ក៏​អាច​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 មិនត្រូវ​ការរង់ចាំរ​យៈ​ពេល​សាក​ថ្ម​យូរ​ឡើយ​។ ​ជាពិសេស OPPO F11 Pro មាន​អេក្រង់​លាត​ពេញ ទំហំ 6.5 inch FHD+ ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Andriod 9.0 និង មាន CPU P70 6+64GB, RAM ទំហំ 6GB និង ROM ទំហំ​128GB ភ្ជាប់ បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ងាយស្រួល​សម្រាប់​ការមើល​មេរៀន រឺ ឯកសារ​ផ្សេងៗ នៅលើ Internet ឥត​រំខាន​លោកអ្នក​ឡើយ​។ ក្រៅពីនេះ វា​មាន​បង្កប់​នូវ​កាមេរ៉ា​មុខ​ចំ​កណ្តាល ទំហំ​16MP ងាយស្រួល​ថតរូប​ស៊ែ​ល​ហ្វី សម្រាប់​ទុកជា​អនុស្សាវរីយ៍ និង បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48MP ងាយស្រួល​សម្រាប់​ការ​ផ្តិត​យក​រូបភាព​ទុកជា​ឯកសារ មេរៀន​ផ្សេងៗ​ ​ចុងក្រោយ Admin សូម​ជូនពរ​ឲ្យ​ប្អូនៗ ដែល​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០១៩ ជាប់​ដោយ​សា្ថ​ពរ និង បាន​និ​ទេ​ស្ទ​ល្អ​គ្រប់គ្នា​។ ​