ខ្មោចលង​ផ្តាច់​ព្រលឹង​បង្ខំ​ឲ្យ​សាលារៀន​មួយកន្លែង​នៅ​ហ្គា​ណា​ត្រូវ​បិទទ្វារ​

ព្រឹត្តិការណ៍ថ្មីៗ
0
331
​ការសម្រេចចិត្ត​បិទ​សាលារៀន បាន​ធ្វើឡើង​ក្រោយពេល​ខ្មោចលង​សិស្ស​មិន​លួស​ថ្ងៃ​នៅ​ប្រទេស​ហ្គា​ណា ជាហេតុ​ធ្វើ​ឲ្យ​សិស្សសាលា​មួយចំនួន​កើតរោគ​សរសៃប្រសាទ និង​ដួលសន្លប់​មិនដឹង​ខ្លួន​។​ ​ហេតុការណ៍​ខ្មោចលង​ផ្តាច់​ព្រលឹង​នេះ បាន​កើតឡើង​នៅក្នុង​សាលា​វិទ្យាល័យ Fumbisi Senior High ស្ថិតនៅ​ក្នុងស្រុក Builsa South នៃ​តំបន់ Upper East ប្រទេស​ហ្គា​ណា​។​ ​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមសិស្ស​ដែល​រៀន​ដល់​យប់​ជ្រៅ​ត្រូវ​ខ្មោចលង ពេលដែល​វត្ថុ​ចម្លែក​មាន​រូបរាង​ដូចជា​មនុស្ស​បាន​លេចមុខ​ភ្លាមៗ​នៅមុខ​ពួកគេ​ក្នុង​បន្ទប់រៀន​។​ ​សិស្សសាលា​ទាំងនោះ នាំគ្នា​រត់​បាត់​ជើង​.​ស​ព្រាត ទាំង​ការភ័យខ្លាច ពេលដែល​ពួកគេ​ត្រូវ​ខ្មោចលង​។​ ​នៅក្នុង​ភាពវឹកវរ​បង្កឡើង​ដោយសារ​ខ្មោចលង​នេះដែរ សិស្សសាលា​១៩​នាក់ បាន​ដួលសន្លប់ ហើយ​មាន​សិស្ស​ម្នាក់​បាន​លោត​ចេញពី​ជាន់​ទី​២ កាត់​តាម​រានហាល​។ ​សិស្ស​មួយក្រុម​ដែល​ត្រូវ​ខ្មោច​ចូល បានចេញ​ក្រៅ ហើយ​ចាប់ផ្តើម​យក​ដុំថ្ម​គប់​ផ្ទះ​អ្នកគ្រូ​នៅវេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ មុនពេល​បន្តដំណើរ​ទៅកាន់​ផ្ទះ​នាយក​សាលា ហើយ​វាយប្រហារ​មកលើ​អ្នកយាម​សាលា​។​ ​លោកនាយក​សាលា Samuel Ntoso បាន​និយាយថា យោងតាម​ព័ត៌មាន​ដែល​យើង​ទទួលបាន​នៅពេលនេះ គឺ​សិស្សស្រី​មួយចំនួន បាន​បើក​ការវាយប្រហារ​ដូច​ត្រូវ​ខ្មោច​ចូល ហេតុដូច្នេះ​ហើយ​យើង​ក៏​ប្រញាប់ប្រញាល់​នាំ​ពួកគេ​ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ Sandema ហើយ​សិស្ស​ខ្លះ​មិន​ព្រម​ញ៉ាំ​អាហារ​ថ្ងៃត្រង់​។​ ​បច្ចុប្បន្ន សាលារៀន​មួយ​នេះ ត្រូវបាន​បិទទ្វារ​ទាំងស្រុង ហើយក៏​គ្មាន​នរណាម្នាក់​ហ៊ាន​ទៅ​ក្បែរ​នោះដែរ​៕​