មហាសេដ្ឋី​លុយ​វាល់​លាន​តែ​អន់​ច​រឹត​ចូលចិត្ត​តែ​បំពាន​ផ្លូវភេទ និង​ចាប់រំលោភ​និ​យោ​ជិ​ក​ស្រី​ខ្លួនឯង​

ព្រឹត្តិការណ៍ថ្មីៗ
0
318
​មហាសេដ្ឋី​លុយ​វាល់​លាន​ដុល្លារ​ម្នាក់​របស់​អង់គ្លេស បាន​បំពាន​ផ្លូវភេទ និង​ចាប់រំលោភ​និ​យោ​ជិ​ក​ស្រី​ខ្លួនឯង ហើយ​និង​តែងតែ​រៀបចំ​ជំនួប​នៅក្នុង​បន្ទប់​ស្ទី​ម ឬ​អាង​ហែល​ទឹក​ក្តៅ​។​ ​លោក Lawrence Jones វ័យ​៥១​ឆ្នាំ ដែលមាន​លុយ​ប្រហែល​៧០០​លាន​ផោន បាន​ក្លាយជា​ភ្ញៀវ​ម្នាក់​នៅក្នុង​ពិធី​រៀប​អភិសេក​របស់​ព្រះអង្គម្ចាស់ Prince Harry និង​ព្រះ​នាង Meghan កាលពី​ខែឧសភា ឆ្នាំ​២០១៨​។​ ​ឪពុក​កូន​៤​ម្នាក់នេះ បាន​បំពាន​ផ្លូវភេទ​មកលើ​និ​យោ​ជិ​ក​ស្រីៗ​របស់ខ្លួន​ជា​ញឹកញាប់ ពិសេស​គឺ​បុគ្គលិក​ស្រីៗ​ក្មេងៗ ឬ​សូម្បីតែ​នារី​ទទួលភ្ញៀវ​។​ ​និ​យោ​ជិ​ក​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា សកម្មភាព​បំពាន​ផ្លូវភេទ​នេះ​រួមទាំង​ការចាក់​ក្រឡេក ឱប បបោសអង្អែល​ជុំវិញ​ចង្កេះ ទះ​កំប៉េះគូថ ឬ​ស្ទាប់​កំប៉េះគូថ​ជាដើម​។​ ​និ​យោ​ជិ​ក​ស្រី​វ័យ​២០​ឆ្នាំ​ម្នាក់ បាន​និយាយថា លោក Jones បាន​នាំ​នាង​ទៅកាន់​ហាង​មនុស្ស​ប្រុស ហើយ​យក​តុក្កតា​សិច​មក​ញល់​លើ​មុខ​របស់​នាង បន្ទាប់មក​សួរ​ទៅ​នាង​ថា​នាង​ចង់បាន​វា​អត់ អាង​លោក​ទិញ​ឲ្យ​នាង​។​ ​ដោយឡែក និ​យោ​ជិ​ក​ស្រី​ម្នាក់ទៀត បាន​និយាយថា លោក Jones បាន​យក​កែវ​ទឹក​ស្រោច​លើ​ភ្លៅ​របស់​នាង រួច​សួរថា​តើ​គាត់​បានធ្វើ​នាង​សើម​ឬ​? ​លោក​តែងតែមាន​វិស្សមកាល​ជាមួយ​លោក Sir Richard Branson ដែល​ត្រូវបាន​គេ​ថត​កៀក​ស្មា​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson​អំឡុង​សមាជ​បក្ស​អភិរក្សនិយម ហើយ​និង​បាន​បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន​១០​ម៉ឺន​ផោន​ដល់​គណបក្ស Tories ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។​ ​អតីត​និ​យោ​ជិ​ក​នារី​ម្នាក់ បាន​និយាយថា លោក Jones​តែងតែ​ឲ្យ​ស្រីៗ​ក្មេងៗ​អង្គុយ​លើ​ភ្លៅ​របស់គាត់​ឬ​ឲ្យ​ពួកនាង​អង្គុយ​អែប​ជាប់​នឹង​គាត់​។​ ​ចំណែកឯ ជនរងគ្រោះ​ម្នាក់ទៀត បាន​និយាយថា​នាង​ត្រូវបាន​ចាប់រំលោភ​ដោយ​លោក Jones​នៅក្នុង​ផ្ទះ​ខ្ទម​ឈើ​ប្រណីត​របស់លោក Sir Richard​ទៀតផង​។​ ​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ លោក Jones ត្រូវបាន​ចុះបញ្ជី​ស្ថិតនៅ​ក្នុងចំណោម​អ្នកមាន​ជាងគេ​បំផុត​ទាំង​២៥០​នាក់​នៅ​ចក្រភព​អង់គ្លេស ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា UKFast របស់លោក ត្រូវបាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​កំពូល​ទាំង​១០​របស់​អង់គ្លេស​៕​