ដែក​ហោះ​ចេញពី​អាគារ​៤២​ជាន់ (GOLD TOWER 42) ធ្វើ​ឲ្យ​អ្នកដំណើរ​ភ័យ​ព្រលឹង​រត់ចោល​រូប​កាយ

ព្រឹត្តិការណ៍ថ្មីៗ
0
404
​បន្ទាប់ពី​មាន​ករណី​ធ្លាក់​ដែក​ដ៏​ធំ​មួយ​ពីលើ​អាគារ​៤២​ជាន់​ធ្លាក់​មកលើ​រថយន្ត​អ្នកដំណើរ​នៅ​ខាងក្រោម នៅក្បែរ​ស្ដុ​ប​ពេទ្យ​ចិន ទល់មុខ​វិទ្យាល័យ​ព្រះ​យុគន្ធរ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវចំ​រថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក Mercedes-Benz S350 ពាក់​ផ្លាកលេខ​ភ្នំពេញ 2BC-7788 ខ្ទេច​មួយ​កំណាត់​ក្រោយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នកធ្វើដំណើរ​ដែល​ឈប់​រង់ចាំ​ស្ដុ​ប នៅក្បែរ​ភ័យ​ព្រលឹងចុងសក់​។​ ​ថ្មីៗ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​លិខិត​សម្រេច​ផ្អាក​ដំណើរការ​ការ​ដ្ឋា​សាងសង់​ជា​បណ្ដោះអាសន្ន អគារ​កម្ពស់ ៤២​ជាន់ (GOLD TOWER 42) ក្រោយ​មាន​ហេតុការណ៍​ធ្លាក់​ផ្ទាំង​ដែក​ត្រូវ​រថយន្ដ​អ្នកធ្វើដំណើរ​។​ ​នេះ​បើតាម​លិខិត​ផ្អាក​ដែល​ចេញ​ដោយ លោក ផាន់ សូរ្យ​ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សំណង់ ក្រសួង​រៀបចំ​ដែនដី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ ​ក្រៅ​ការផ្អាក់​ដំណើរ​ការដ្ឋាន មន្ដ្រី​ជំនាញ​របស់​ក្រសួង សហការ​ជាមួយ​មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង បាន​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​ការដ្ឋាន​ផងដែរ ដើម្បី​សិក្សា​លម្អិត​បន្ថែមទៀត មុន​ឈាង​ដល់​ការចាត់វិធានការ​បន្ដ​តាម​នីតិវិធី កាលពី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ ​គួរ​បញ្ជាក់ដែរថា នេះ​ពុំមែន​ជា​លើក​ទី​១​ទេ សម្រាប់​ការដ្ឋាន​អាគារ​៤២​ជាន់​នេះ ដែល​កាលពី​ពេលមុន​ក៏​ធ្លាប់មាន​ករណីនេះ កើតឡើង​ដោយមាន​ការធ្លាក់​ដែកថ្នាំងអំពៅ ដ៏​វែង​មួយ​បាន​ធ្លាក់ចំ​រថយន្ត Lexus 450h មួយគ្រឿង​ដោត​ចាក់​ចំ​ដំបូល​ម៉ាស៊ីន ខាងមុខ បានធ្វើ​ឲ្យ​អ្នកដំណើរ​ជិះ​ឆ្លងកាត់ នឹង​ឃើញ​ហេតុការណ៍​នោះ​ភ័យ​ព្រលឹងចុងសក់ ៕