ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា​, នៅពេល​ព្រឹក​សីតុណ្ហភាព​ចុះ​ត្រជាក់​ក្នុង​កម្រិត​ពី​១៩-២១​អង្សា​សេ

ព្រឹត្តិការណ៍ថ្មីៗ
0
235
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ​ដល់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយនៅ​ពេលព្រឹក សីតុណ្ហភាព​ចុះ​ត្រជាក់​ពី​កម្រិត​១៩ ដល់ ២១​អង្សា​សេ​។​ ​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា តាមរយៈ​ការតាមដាន​ស្ថានភាព​ធាតុអាកាស​ជាប្រចាំ​ទាំង​នៅក្នុង​តំបន់ និង​នៅ​កម្ពុជា សង្កេតឃើញថា​៖ ជ្រលង​សម្ពាធ​ខ្ពស់ បាន​នឹង​កំពុង​រំកិល​ចុះក្រោម និង​មាន​ឥទ្ធិពល មធ្យម​លើ​កម្ពុជា​។ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃទី​២១-២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ ១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល ភាគ​ពាយ័ព្យ តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប ភាគ​ឦសាន ធាតុអាកាស​ត្រជាក់​នៅពេល​ព្រឹក ដោយ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២១ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C ។​ ២៖ តំបន់​វាលទំនាប​ភាគ​ខាងក្រោម និង​តំបន់​មាត់សមុទ្រ​៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C៕ ​