វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ ស្នើសុំ​ច្បាប់​បើក​ការិយាល័យ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​ឡើងវិញ​នៅ​កម្ពុជា

ព្រឹត្តិការណ៍ថ្មីៗ
0
605
​ កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​បានអនុញ្ញាត​ឲ្យ​លោកមា​ជ សុវណ្ណារ៉ា ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​ពត៌មាន​ខ្មែរ​ប៉ុស្តិ៍ ( វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ ) និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជុំវិញ​ការស្នើ​សុំច្បាប់​បើក​ការិយាល័យ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​ឡើងវិញ​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។​ ​ក្រោយពី​ជំនួប​ពិភាក្សាគ្នា​ក្នុង​រយ​:​ពេល​មួយ​ម៉ោង​មក លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធិ ក្នុងនាម​តំណាងអោយ​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​យល់ព្រម​អនុញ្ញាតិ​ច្បាប់​អោយ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បើក​ការិយាល័យ​ឡើងវិញ​នៅ​កម្ពុជា​។ ​លោក មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ជួប​ជាមួយ​ខ្មែរ​ប៉ុស្តិ៍​ព្រឹក​មិញ​នេះ​ទីមួយ គឺជា​ការជួប​សម្តែង​ការគួរសម និង​សាកសួរ​សុខទុក្ខ ឯកឧត្តម​រដ្ឋមន្ត្រី ទន្ទឹមនឹងនោះ​ក៏​ស្នើសុំ​នូវ​ការគាំទ្រ​ឲ្យ​ខ្មែរ​ប៉ុស្តិ៍​អាច​ដំណើរ​ការផ្សាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី​គាំទ្រ​សំណើ​នេះ ក៏ប៉ុន្តែ​ក៏​ឲ្យ​តំណាង​ខ្មែរ​ប៉ុស្តិ៍​ត្រូវតែ​បំពេញ លិខិតស្នាម​តាម​ផ្លូ​ច្បាប់ ដែលមាន​ជា​ធរមាន​»​។​ ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ បាន​ផ្អាក​ការផ្សាយ​របស់ខ្លួន តាម​រលកធាតុអាកាស​FM 105 នៃ​វិទ្យុ​សំបុក​ឃ្មុំ​នៅ​កម្ពុជា តាម​ការបញ្ឈប់​ផ្អាក​ការផ្សាយ​ពី​ក្រសួងពត៌មាន តាំងពី​ឆ្នាំ​២០១២ ក្រៅតែពី​ធ្វើការ​ផ្សព្វផ្សាយ​តាម​រលក​ធាតុ អាកាស​ខ្លី​ប្រព័ន្ធ Short Wave និង​អន្តរ​បណ្តាញ Online ពី​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកមា​ជ សុវណ្ណារ៉ា​៕ ​