លោក ប៉ែន ចំរុង សម្រេចចិត្ត​កាន់​ដៃគូ​ស្នេហ៍​ថ្មី​ចូល​រោង​ជ័យ​នៅថ្ងៃនេះ

សិល្បៈកម្សាន្ត
0
519
នៅ​ទីបំផុត តារា​សម្តែង និង​ពិធីករ​លោក ប៉ែន ចំរុង បានសម្រេច​ចិត្ត​កាន់​ដៃគូ​ស្នេហ៍​រូប​ស្រស់ ហ៊ុន ម៉ា​ណេ ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ​ហើយ ដែលមាន​ការចូលរួម​ហែរ​ជំ​នួន​ពី​សំណាក់​មាន​សិល្បករ​-​ការិនី​ល្បីៗ​ជាច្រើន​ដួង​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ​វិឆ្ឆិការ ឆ្នាំ ២០១៩ នេះ ។​ ​នៅក្នុង​ពិធី​ហែរ​ជំនូន​ដែលមាន​ទីតាំង​ស្ថិតនៅ​វិមាន​ពិភពថ្មី​សែន​សុខ អគារ B គេ​សង្កេតឃើញថា ក្រៅពី​មាន​សាចញាតិ​ទាំងសងខាង​ចូលរួម​ហើយ​នោះ មាន​សិល្បករ​រួម​អាជីព​ជាច្រើន​ចូលរួម ម្នាក់ៗ​តុ​ប​តែ​ខ្លួន​យ៉ាង​ស្រស់ស្អាត ពោរពេញ​ដោយ​ស្នាមញញឹម ដើម្បី​ជាស​ញ្ញា​នៃ​ការអបអរសាទរ​ច​លោក ប៉ែន ចំរុង ចំពោះ​ការចូល​រោងការ​។​ ​គួរ​បញ្ជាក់ដែរថា ក្រោយពី​បែក​ចែកផ្លូវ ជាមួយនឹង​អតីត​ភរិយា​អ្នកនាង ភិន សុ​ដា​លី​ស ដោយ​បន្សល់​នូវ​ចំណងដៃ​កូនស្រី​ម្នាក់ លោក ប៉ែន ចំ​រ៉ុង ក៏​សម្រេចចិត្ត​ផ្ដើម​ស្នេហា​ជាថ្មី និង​មិត្តស្រី​រូប​ស្រស់ ដោយ​រួមរស់​ជាមួយគ្នា​យ៉ាង​ផ្អែមល្ហែម​។ ក្នុងនោះ ក៏មាន​អ្នកគាំទ្រ​ជាច្រើន បាន​សម្ដែង​ក្ដី​ត្រេកអរ រំភើបចិត្ត​ជំនួស​តារា​រូបនេះ ព្រោះតែ​លោក អាច​រកឃើញ​នារី​ដែល​ត្រូវចិត្ត​ដើម្បី​សាង​សុភមង្គល​ជាថ្មី​។​ ​