ចង់ដឹង​អត់​! មង្គលការ នី រតនា យក​សម្អាងការ​តម្លៃ​ប៉ុន្មាន​?

សិល្បៈកម្សាន្ត
0
842
​បើតាម​ការទម្លាយ​ព័ត៌មាន​ពី​ប្រភព​អាច​យកជាការ​បានបញ្ជាក់​ថា នី រតនា និង​ភរិយា បាន​ចំណាយ​លើ​សម្អាងការ​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​អស់​ជាង 8​ពាន់​ដុល្លារ ហើយ​តម្លៃ​នេះ ជា​តម្លៃ​ដែល​ម្ចាស់​សម្អាងការ​បាន​បន្ធូរ​បន្ថយ​។​ ​នេះ​បាន​បើ​យោងតាម​ការរៀបរាប់​ពី​ម្ចាស់​សម្អាងការ​ស្ទីល​ថ្មី​ស្រី​តុ​ប ប្រាប់ថា សម្អាងការ​របស់​អ្នកនាង​បានរៀបចំ 12 ឈុត សម្រាប់​អាពាហ៍ពិពាហ៍​របស់លោក នី រតនា និង កញ្ញា ហេង សុវណ្ណ​ភក្ដិ​ណា សុទ្ធតែជា​ឈុត​ស្អាតៗ ថ្មីៗ​សន្លាង នឹងមាន​លក្ខណ​បែប​បុរាណ​ប្រពៃណី​តែម្ដង​។ ​អ្នកនាង​ស្រី ម៉ុ​ច បន្ដថា ល្ងាចម្សិលមិញ បាន​ប្រើប្រាស់ 5 ឈុត សម្រាប់​ពិធី​សូត្រ​មុន រីឯ​ពេលព្រឹក​នេះ​មាន​4​ឈុត និង ពេល​ល្ងាច មាន​3 ឈុត និង​រ៉ូ​ប​កាត់​នំ ។ ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង ប្រចាំ​ផលិតកម្ម​ហង្ស​មាស និង​កូនស្រី​អ្នកជំនួញ​ធំ​រូបនេះ ទាំង​ផ្កា​ភ្ញី​រៀបចំ​នៅមុខ​រោង និង​គ្រឿង​រណ្ដាប់​ផ្សេងៗ សុទ្ធតែ​ប្រណិតៗ ដោយ​ចំណាយ​ប្រាក់​អស់​ច្រើន​ម៉ឺន​ដុល្លារ​។ ចំពោះ ពិធី​ទទួលភ្ញៀវ​កិត្តិយស​នាពេល​ល្ងាច​ធ្វើឡើង​នៅ ដឺ​ព្រេ​មៀ​សេន​ធ័​រ សែន​សុខ (​អាគារ D,E) ។​ ​ជុំវិញ​ការរៀបចំ​ពិធី​មង្គល​ដ៏​ធំ​នេះ​ត្រូវបាន​មហាជន ក៏ដូចជា​អ្នក​ដែល​និយម​ស្ដាប់​សម្លេង​តារាចម្រៀង​រូបនេះ​បាន​លើកឡើងថា ការរៀបចំ​ពិធី​ដែល​ចំណាយលុយ​យ៉ាង​សន្ធឹកសន្ធាប់​បែបនេះ​ពិត​ជាស​ក្ក័​សម​ទៅនឹង​កិ​ត្ដ​យស​តារាចម្រៀង​នី រតនា ដែល​កំពុងតែ​ទទួលបាន​ការគាំទ្រ និង​មាន​ភាពល្បីល្បាញ​។​ពិសេស​ក៏មាន​ការលើកសរសើរ​ថា កូនក្រមុំ និង​កូនកំលោះ​មួយគូ​នេះ​ពិតជា​ស្រស់​សង្ហា​សម​គ្នា​ខ្លាំងណាស់​៕