ឱ​ម៉ា​ល់​ពិឃាត​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ចិន​

ព្រឹត្តិការណ៍ថ្មីៗ
0
316
​ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​ឱ​ម៉ាស់​ពិឃាត​ខ្នាត​យក្ស​ប្រភេទ​ថ្មី នៅ​ភាគខាងត្បូង​ប្រទេស​ចិន ហើយ​ពួកគេ បាន​គិតថា វា​គឺជា​ឱ​ម៉ា​ល់យ​ក្សធំ​ជាង​បំផុត​នៅលើ​ពិភពលោក​។​ ​ដោយ​គេ​ដាក់ឈ្មោះ​ឲ្យ​ថា Godzilla​នោះ ឱ​ម៉ា​ល់​យក្ស​នេះ ត្រូវបាន​គេ​រកឃើញ​នៅ​ជិត​ទីក្រុង​ពូ​អើ ស្ថិតក្នុង​ខេត្ត​យុន​ណាន ហើយ​ត្រូវបាន​គេ​គិតថា វា​ជាស​ត្វ​ឱ​ម៉ា​ល់អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយស្រួល​បំផុត​។ ​ឱ​ម៉ា​ល់​យក្ស​នេះ មាន​បណ្តោយ​ដងខ្លួន​ជាង​៦​សង់ទីម៉ែត្រ ហើយ​ស្លាប​ម្ខាង​របស់​វា​មាន​ប្រវែង​១០​សង់ទីម៉ែត្រ ដែល​ទំហំ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឱកាស​ធំ​បំផុត​មិន​ធ្លាប់​ដែល​ប្រទះឃើញ​កាលពីមុន​មក​។​ ​វា​ជា​ប្រភេទ​ឱ​ម៉ា​ល់​ដែលមាន​ដងខ្លួន​ធំ​ជាង​ឱ​ម៉ា​ល់​អាស៊ី ឬ​ឱ​ម៉ា​ល់​ជប៉ុន ដែលមាន​ដងខ្លួន​ប្រវែង​៤.៥​សង់ទីម៉ែត្រ និង​៤​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។ ​ទោះបីជា​យ៉ាងណាក៏ដោយ យើង​កុំ​ទាន់​អាល់​ភ័យ​ចំពោះ​គ្រោះថ្នាក់​បង្កឡើង​ដោយសារតែ​ឱ​ម៉ា​ល់​ប្រភេទ​នេះ​ដោយសារតែ​ឱ​ម៉ា​ល់យ​ក្ស Godzilla ត្រូវតែ​គេ​រកឃើញ​នៅតែ​អនុតំបន់​ត្រូ​ពិ​កនៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​អាស៊ី ប៉ុណ្ណោះ​។​ ​ក្រោយ​ធ្វើការ​វិភាគ​លើ​ឱ​ម៉ា​ល់យ​ក្ស​នេះ​រាប់រយ​ក្បាល​រួចមក លោក Zhao Li គឺជា​អ្នកវិទ្យាសាស្ត្រ និង​អ្នកជំនាញ​មកពី​សារមន្ទីរ​សត្វល្អិត ហួ​ស៊ី ស្ថិតនៅក្នុង​ទីករុង​ចេង​ទូ បាន​និយាយថា វា​ប្រហា​ជា​ពពួកសត្វ​ទើប​រកឃើញ​ថ្មី​នៃ​ពពួក​ឱ​ម៉ា​ល់​ពិឃាត​។​ ​ប៉ុន្តែ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​លើ​សត្វល្អិត​បែប​វិទ្យាសាស្ត្រ កំពុងតែ​ធ្វើតេស្ត​បន្ថែមទៀត ដើម្បី​កំណត់ថា​តើ វា​គឺជា​ប្រភេទ​សត្វល្អិត​ថ្មី​ឬ​យ៉ាងណា ខណៈពេលដែល​ពួកគេ​ទើបតែ​រកឃើញ​សត្វ​ឃ្មុំ​ធំ​បំផុត​នៅលើ​ពិភពលោក​ដែរនោះ​។​ ​គួរ​ឲ្យ​ដឹងថា សត្វ​ឃ្មុំ​យក្ស Wallace ត្រូវបាន​រកឃើញ​នៅលើ​កោះ North Moluccas ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ទំហំ​របស់​វា​ប៉ុន​នឹង​មេដាយ​មនុស្ស​ចាស់​។ សត្វ​ឃ្មុំ​ប្រភេទ​នេះ ត្រូវបាន​រកឃើញ​ដំបូង​គេ​តាំងពី​ឆ្នាំ​១៨៥៨​មកម្ល៉េះ ប៉ុន្តែ​ពួកវា​បាន​បាត់​ខ្លួន​ទៅវិញ ចាប់តាំងពី​ឆ្នាំ​១៩៨១​រហូតមក ពេលដែល​ប្រភេទ​ឃ្មុំ​ផ្សេងៗ​ទៀត ត្រូវបាន​គេ​រកឃើញ​៕ ​