ក្តុកក្តួល​ណាស់ សូម​ព្រលឹង​កូនស្រី​ទៅ​ឲ្យ​បាន​ស្ងប់​ចុះ ប៉ា​រៀបចំ​រវាង​មង្គល​ការជូន​ដំណើរ​ហើយ​!

សង្គមប្លែកៗ
0
318
…​បណ្តា​ភ្ញៀវ​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​កាន់​តែមាន​​អារម្មណ៍​ក្តុកក្តួល​សោកសង្រេង​កាន់តែខ្លាំង ខណៈដែល​ទិន្ន​ភាព​រោង​បុណ្យសព​បាន​រៀបចំ​ប្រៀបដូចជា​រោង​ពិធីមង្គលការ​ទៅវិញ​។​ប្រទេស​ថៃ​មាន​ពិធី​បុណ្យសព ប្រកបដោយ​ភាព​សោកសង្រេង​បំផុត ខណៈដែល​ឪពុកម្ដាយ​សព បានធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ឱ្យ​កូនស្រី​របស់ខ្លួន ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ពិធី​បុណ្យសព​នោះ តែមួយ​ជាមួយគ្នា ។​ ​ ឪពុក​របស់​សព មានឈ្មោះ Kittikor អាយុ ៥២​ឆ្នាំ បានឱ្យដឹងថា កូនស្រី​ដ៏​ស្រស់ស្អាត​របស់គាត់ បាន​ភ្ជាប់ពាក្យ​ជា​មួយគូ​ដណ្ដឹង នៅ​សហរដ្ឋអាមេរិក នឹង​រៀបការ​នៅពេល​ខែតុលា ខាងមុខនេះ ប៉ុន្តែ​មិន​នឹកស្មានថា នាង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​កាលពីពេល​ថ្មីៗ​នេះ ដោយសារ​អ្នកបើកបរ​ស្រវឹង ហើយ​មក​បុក​នាង​តែម្ដង ។​បុរស​ចំណាស់​ដដែល​បន្តថា ដោយសារតែ​មិន​ចង់ឃើញ មាន​សភាព​សោកសង្រេង​ខ្លាំង នៅក្នុង​ពិធី​បុណ្យសព​កូនស្រី គាត់​ក៏បាន​ធ្វើ​រោង និង​ធ្វើ​បាច់ផ្កា ឱ្យ​ដូច​ពិធី​រៀបការ ដើម្បី​រៀបការ​ឱ្យ​សព​កូនស្រី ឱ្យ​នាង​បាន​ស្លាប់ទៅ​បិទ​ភ្នែក​ជិត ។​ ​ ដោយឡែក​ប្អូនស្រី​របស់​សព ក៏បាន​បញ្ចេញមតិ​ថា សូមឱ្យ​អ្នកបើកបរ​ទាំងអស់ មេត្តា​មាន​ទំនួល​ខុសត្រូវ ក្នុងការ​ទទួលទាន​គ្រឿង​ស្រវឹង ព្រោះ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ជាក់ស្ដែង​ដូចជា​បងស្រី​របស់​នាង ត្រូវបាន​ស្លាប់​ដោយសារ​អ្នកបើកបរ​ស្រវឹងស្រា ៕