ដំណើរ​ផ្សងព្រេង​ដ៏​អ​សា្ច​រ្យ​រកឃើញ​រូង​ទៅកាន់​ស្នូលផែនដី​

សង្គមប្លែកៗ
0
1173
[wai id="5"]

[wai id="7"]
…​មកទល់នឹង​ពេលនេះ​អត់​ទាន់​មាន​អ្នកវិទ្យាសាស្ត្រ​ណាមួយ​ចុះទៅ​ដល់​ស្នូល​ដែនដី​នៅឡើយ​ទេ គ្រាន់តែ​ចេញ​នូវ​ការសន្និដ្ឋាន​ផ្សេងៗ​ពីគ្នា​នៅពេលដែល​ជួប​ប្រ​ទៈ​នូវ​រណ្តៅ​មួយ​យ៉ាងជ្រៅ​ថា​ជិត​ទៅដល់​ស្នូលផែនដី​ហើយ​។​តាមរយៈ​ការធ្វើដំណើរ​ឆ្លងកាត់​រូង​ដែលមាន​ប្រវែង ជ្រៅ​ជាងគេ​បំផុត​នៅលើ​ផែនដី​ក្រុម​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន អ្នក​អាច​ទៅដល់​ផ្នែក​ខាងក្នុង​នៃ​ផែនដី ហើយ​ទើប​រូង​មួយ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា ច្រក​ចូលទៅ​ផ្នែក​ខាងក្នុង​នៃ​ផែនដី​។​

​រូង Krubera-Voronya មាន​ចំណុច​ជ្រៅ​បំផុត គឺ ២,១៩៧ ម៉ែត្រ​។ រូង​នេះ​ស្ថិតនៅ​តំបន់ភ្នំ​Arabika នៃ​ជួរ​ភ្នំ​Gagra រដ្ឋ​Georgia​។ រូង​នេះ​ចែក​ចេញពី​២​គឺ មួយ​មាន​ជម្រៅ​១,៣០០​ម៉ែត្រ និង​មួយទៀត​មាន​ជម្រៅ​២,១៩៦​ម៉ែត្រ ។​រូង​នេះ​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ​១៩៦០ ដោយ​អ្នករុករក​នៅ​Georgia ដែល​ចូលទៅ​ជម្រៅ​១៨០​ម៉ែត្រ ហើយ​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៨០ Kiev Club បាន​រុករក​រូង​នេះ​រហូតដល់​ជម្រៅ​៣៤០​ម៉ែត្រ​។ ឆ្នាំ​១៩៩៩ ក្រុម​Ukrainian Speleological Associations បាន​រុករក​រូង​ទាំងពីរ​ដែល​ក្នុងនោះ​រូង​ធំ​ចូលដល់​ជម្រៅ​៧៤០​ម៉ែត្រ ហើយ​រូង​Nekuybyshevskaya ចូលដល់​ជម្រៅ​៥០០​ម៉ែត្រ​។​
ពាណិជ្ជកម្ម

​ក្រោយមក​នៅ​ខែសីហា ឆ្នាំ​២០០០ ក្រុម​ដដែល​បាន​រុករក​ទៅដល់​ជម្រៅ ១,២០០​ម៉ែត្រ និង​ខែកញ្ញា ចូលដល់​ជម្រៅ​១,៤១០​ម៉ែត្រ ព្រមទាំង​ការរុករក​នាពេល​បន្ត​បន្ទាប់​ទៀត រហូតដល់​ខែសីហា ឆ្នាំ​២០១២ ក្រុម​រុករក​ដែលមាន​សមាជិក​៥៩​នាក់ បាន​ចំណាយពេល​២៧​ថ្ងៃ ចូលទៅ​ដល់​ជ​ម្រោ​២,១៩៧​ម៉ែត្រ​៕




[wai id="6"]