បុក​ពោះ​ទាំង​ព្រឹក​តែម្តង​ហើយ​…​លោក​រដ្ឋលេខាធិការ ត្រូវ​ជន​ថ្នាំញៀន​ស្ទុះ​ច្របាច់ក​

ព្រឹត្តិការណ៍ថ្មីៗ
0
312
...​កំពុងតែ​រត់​ហាត់ប្រាណ​នាពេល​ព្រឹក​ព្រលឹម​ហើយ​ស្រាប់​តែមាន​ជន​ចម្លែក​អត់​ស្គាល់គ្នា​សោះ ស្ទុះ​មក​ច្របាច់ក​ពិតជា​មាន​អារម្មណ៍​ភ័យ​តក់ស្លុត​ខ្លាំងណាស់ ស្រែក​ខ្លាំងៗ​ឲ្យ​គេឯង​ជួយ​ហើយ​។ បុរស​ម្នាក់​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ខណៈដែល​កំពុង​រត់​ហាត់ប្រាណ តាម​បណ្ដោយ​សួនច្បារ​ខាងកើត វិមានឯករាជ្យ​ផ្លូវ​សុរាម្រិត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ស្រាប់​តែមាន​ជន​ញៀន​ថ្នាំ​ម្នាក់ ស្ទុះ​មក​ចាប់​ច្របាច់ក បង្ក​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។​ ​លោក​រដ្ឋលេខាធិការ ឃួន រ៉ានី​ន វ័យ​៥២​ឆ្នាំ ចំណែក ជនសង្ស័យ​ឈ្មោះ មាស គ​ន្ធា អាយុ​៣៤​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។​​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ គាត់​បាន​រត់​ហាត់ប្រាណ​តាម​សួនច្បារ មិន​ចាប់អារម្មណ៍ ស្រាប់តែ​ជនសង្ស័យ បាន​ដើរមក​ពីក្រោយ​ចាប់​ច្របាច់ក​គាត់​តែម្តង ហើយ​ពេលនោះ គាត់​បាន​ខំប្រឹង​ស្រែក​ឲ្យ​គេ​ជួយ ខណៈ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចតុមុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ឃើញ​ក៏​ធ្វើការ​អន្តរាគមន៍​តែម្តង​។​ ​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​ចតុមុខ ធ្វើការ​ឃាត់ខ្លួន នាំមក​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន ឃើញថា មាន​សារធាតុ​ញៀន​នៅក្នុង​ទឹកនោម​។ ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាមច្បាប់ ៕