៥ ចំណុច​ដើម្បី​ក្លាយខ្លួនជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ

ព្រឹត្តិការណ៍ថ្មីៗ
0
315
​ នា​សម័យ​ការ​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​កំពុងមាន​សន្ទុះ​យ៉ាងខ្លាំង លើ​វិស័យ​អចលនទ្រព្យ ហើយ​វិស័យនេះ​អាចមាន​សក្ដានុពល​យូរអង្វែង​ទៀត​នៅ​កម្ពុជា ព្រោះ​ជា​ប្រទេស​ដែលមាន​ស្ថិរភាព​កំណើនសេដ្ឋកិច្ច ហើយ​ប្រទេស​ជាច្រើន​កំពុង​សម្រុក​មក​ដាក់ទុន​វិនិយោគ​។ ក្នុងនោះដែរ​មាន​មនុស្ស​ជាច្រើន​បាន​ប្រាថ្នា​ចង់​ក្លាយជា​អ្នក​ប្រក​បរបរ​ក្នុង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុ​ទ្ឋ​តែ​ទទួលបាន​ជោគជ័យ​នោះទេ​។​ ​ដូច្នេះ​ដើម្បី​ជោគជ័យ​ក្នុង​វិស័យនេះ អ្នក​ចង់​ចាប់យក​អាជីព​នេះ​ត្រូវមាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​? ១.​មុននឹង​ដាក់​ចិ​ត្ដ​ចូលប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​យើង​ត្រូវតែ​សួរ​ខ្លួនឯង​ថា តើ​យើង ស្រឡាញ់​កិច្ចការ​នេះដែរ ឬទេ​? ប្រសិនបើ​ស្រឡាញ់​ត្រូវតែ​ប្រឹងប្រែង​សិក្សា និង​ធ្វើ​កិច្ចការងារ​នេះ​ឱ្យអស់​ពី​ចិ​ត្ដ ។ ប្រសិនបើ​យើង​ធ្វើ​វា​លេងៗ​ទេនោះ លទ្ធផល​ក៏​លេងៗ​ដូចគ្នា ។​ ២.​ឥរិយាបថ និង​ការ​រៀបចំខ្លួន ជាធម្មតា​ក្នុង​ទំនង​ទំនង​ជាមួយ​អតិថិជន​យើង​ត្រូវ​ប្រាកដថា​ការរៀប​ចំការ​ស្លៀកពាក់​របស់​អ្នក​​មាន​ភាព​រៀបរយ​ល្អ តាំងពី​ក្បាល​រហូតដល់​ចុង​ជើង ក្លិន​ខ្លួន ក្លិន​មាត់ សំឡេង​ចេះ​លើកដាក់ និង​ចេះ​ស្គាល់​អំពី​តំរូវការ​របស់ អតិ​ថ​ជន ។ ៣. ទំនាក់ទំនង​ល្អ​៖ អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ ឬ​ចាប់​អាជីព​ជា​អ្នកជំនួញ​ខាង​អចលនទ្រព្យ អ្នក​ត្រូវតែ​ជា​មនុស្ស​ដែល​ស្គាល់​គេ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹងថា​នរណា​ខ្លះ​ជា​អតិថិជន​គោលដៅ ។​ ៤. មាន​ភាពស្មោះត្រង់​ចំពោះ​ខ្លួនឯង អតិថិជន ដៃគូ​អាជីវកម្ម និង​សង្គមជាតិ ។​ ៥. ស្គាល់​ផលិតផល​ខ្លួន​ច្បាស់លាស់ ក្នុងនាម​ជា​អ្នកលក់​ម្នាក់​ត្រូវ​ដឹង​អំពី​ផលិតផល​ខ្លួន​ច្បាស់លាស់ តើ​ផលិតផល​នេះ​បានផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​អ្នកទិញ ? ៕